Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ និងភាគីពាក់ព័ន្ធ រួមគ្នា បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីសិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធី

 Tuesday, 01 October 2019 10:40  |  4315 times  |   Print  |   Email
ក្រសួងការងារ និងភាគីពាក់ព័ន្ធ រួមគ្នា បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីសិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធី

(កណ្តាល)៖ វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីសិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធី” រៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងចូលរួមសហការរៀបចំដោយក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ បណ្ឌិត្យសភានគរបាលកម្ពុជា អង្គការអន្តរជាតិខាងការងារ (ILO) និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) រួមគ្នាបើកវគ្គបណ្តុះបណ្តាលនេះ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណង ១- បណ្តុះបណ្តាលគ្រូបង្គោលជាមន្ត្រីនគរបាលចំនួន១២០នាក់ អំពីសិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធី ដើម្បីធានាការអនុវត្តសេរីភាពជា  មូលដ្ឋានរបស់ប្រជាពលរដ្ឋដែលកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ, ២-បំពេញបន្ថែម ចំណេះដឹងអំពីសិទ្ធិក្នុងការប្រមូលផ្តុំរបស់កម្មករនិយោជិត ជាអាទិ៍ សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធី ដូចមានកំណត់ក្នុងបទប្បញ្ញត្តិច្បាប់ជាតិជាធរមាន ស្របតាមអនុសញ្ញាអន្តរជាតិដែលកម្ពុជាបានផ្តល់សច្ចាប័ន ជូនមន្រ្តីអនុវត្តច្បាប់ និង ៣-លើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់របស់មន្ត្រីនគរបាល ដើម្បីធានាថា សេរីភាពអង្គការវិជ្ជាជីវៈ និងសេរីភាពក្នុងការបញ្ចេញមតិតាមរយៈការធ្វើបាតុកម្មដោយសន្តិវិធី ត្រូវបានអនុវត្តក្នុងបរិយាកាសដែលមិនមានការគំរាមកំហែង និងហិង្សា។ 

វគ្គបណ្តុះបណ្តាលនេះត្រូវបានបែងចែកជា ៤វគ្គ បន្តបន្ទាប់ ដែលក្នុងមួយវគ្គៗ មានរយៈពេល២ថ្ងៃ និងមានសិក្ខាកាមចូលរួមចំនួន៣០នាក់ដោយផ្តោតលើប្រធានបទ ១.ការដោះស្រាយវិវាទការងារ និងសិទ្ធិធ្វើកូដកម្ម ២.ការធ្វើបាតុកម្មដោយសន្តិវិធី

ឯកឧត្តម សោម ចំណាន អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង ដែលអញ្ជើញជាអធិបតីនាឱកាសនោះ បានថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះនិងសូមវាយតម្លៃចំពោះវត្តមានរបស់ ឯកឧត្តម លោក លោកស្រី ជាគ្រូឧទ្ទេស ដែលបានចំណាយពេលដ៏មានតម្លៃចូលរួមធ្វើបទឧទ្ទេសនាម និងចែករំលែកបទពិសោធន៍ល្អៗពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធី សំដៅធានាបានភាពសុខដុមរមនានៅក្នុងព្រះរាជាណាចក្រកម្ពុជា ជូនដល់សិក្ខាកាមជាមន្ត្រីនគរបាលទាំងអស់។ 

ទន្ទឹមនឹងនេះ ឯកឧត្តម សោម ចំណានមានប្រសាសន៍លើកឡើងថា សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធីត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ មាត្រា៣៧ នៃរដ្ឋធម្មនុញ្ញចែងថា “សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធីត្រូវយកមកអនុវត្តនៅក្នុងក្របខណ្ឌនៃច្បាប់”។ នៅក្នុងការអនុវត្តជាក់ស្តែង យើងសង្កេតឃើញថា កូដកម្មច្រើនតែកើតឡើង បន្ទាប់ពីកម្មករនិយោជិត និងនិយោជកមិនអាចស្វែងរកដំណោះស្រាយទៅលើវិវាទការងាររួម ដែលកើតមានឡើងនៅក្នុងសហគ្រាស គ្រឹះស្ថានរបស់ខ្លួន ហើយក្នុងករណីខ្លះ កូដកម្មមួយចំនួនបានប្រែក្លាយទៅជាកូដកម្មខុសច្បាប់ ឬបាតុកម្មហិង្សា ដែលចាំបាច់ទាមទារឱ្យមានការអន្តរាគមន៍ពីអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីនគរបាលយុត្តិធម៌។ ដើម្បីធានាការអនុវត្តសិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធីប្រកបដោយប្រសិទ្ធភាព ស្របតាមបទប្បញ្ញត្តិច្បាប់ជាធរមាន និងអនុសញ្ញាអន្តរជាតិដែលកម្ពុជាបានផ្តល់សច្ចាប័ន ការលើកកម្ពស់ការយល់ដឹងរបស់គ្រប់ភាគីពាក់ព័ន្ធក្នុងការអនុវត្តសិទ្ធិទាំងនេះ គឺជាការចាំបាច់។ 

ឯកឧត្តមអនុរដ្ឋលេខាធិការ លើកបញ្ជាក់ថា លក្ខខណ្ឌការងារល្អប្រសើរ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍវិស័យការងារប្រកបដោយចីរភាព។ ក្នុងន័យនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានធ្វើការកែទម្រង់នូវប្រព័ន្ធអធិការកិច្ចការងារ ពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព ធ្វើឱ្យលក្ខខណ្ឌការងារ និងទំនាក់ទំនងវិជ្ជាជីវៈ កាន់តែមានភាពប្រសើរឡើង។ ជាក់ស្តែង តាមរយៈការអនុវត្តច្បាប់ស្តីពីសហជីព ចំនួន អង្គការវិជ្ជាជីវៈ ដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួនសរុប ៥ ១១៧ គិតត្រឹមខែសីហា ឆ្នាំ២០១៩ ក្នុងនោះ សហជីពមូលដ្ឋានចំនួន ៤ ៨៧៣, សហព័ន្ធសហជីពចំនួន ២០២, សហភាព សហជីពចំនួន ៣១ និងសមាគមនិយោជកចំនួន ១១។ បន្ថែមពីលើនេះ ការដោះស្រាយវិវាទការងារ ក៏ទទួលបានប្រសិទ្ធភាព ដោយចំនួនវិវាទការងាររួមមានការថយចុះ ខណៈដែលចំនួនកូដកម្មក៏មានការថយចុះផងដែរ។ 

គួរកត់សម្គាល់ផងដែរថា ការដោះស្រាយវិវាទការងាររួមដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលទទួលបានលទ្ធសះជា ក្នុងអត្រា៧០%។ ក្នុងឆ្នាំ២០១៨ កូដកម្មមានចំនួន៤៧ករណី ថយចុះ ៥០ករណី បើធៀបនឹងឆ្នាំ២០១៧។ ក្នុងឆ្នាំ២០១៩ មានកូដកម្មចំនួន៣៥ករណី គិតត្រឹមដំណាច់ខែសីហា៕


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.