Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តមបណ្ឌិត អុិត សំហេង គាំទ្រពេញទំហឹងចំពោះគម្រោងអភិវឌ្ឍន៍លើវិស័យសុខាភិបាល និងការងាររបស់ WHO

 Thursday, 19 September 2019 16:59  |  3025 times  |   Print  |   Email
ឯកឧត្តមបណ្ឌិត អុិត សំហេង គាំទ្រពេញទំហឹងចំពោះគម្រោងអភិវឌ្ឍន៍លើវិស័យសុខាភិបាល និងការងាររបស់ WHO

(ភ្នំពេញ)៖ អង្គការសុខភាពពិភពលោក (WHO) បានទម្លាក់កញ្ចប់ថវិកាប្រមាណ ៣លានដុល្លារ ដើម្បីអនុវត្តកម្មវិធីអភិវឌ្ឍន៍ថ្មី ផ្តោតលើវិស័យសុខាភិបាល និងវិស័យការងារនៅប្រទេសកម្ពុជា គីហ្គីសស្តង់ (Kyrgyzstan) នេប៉ាល់ និងស្រីលង្ការ នោះគឺកម្មវិធី «The Working for Health Programme» ដែលជាគម្រោងថវិកាកម្មវិធីរយៈពេល ៣ឆ្នាំ ចាប់ពីខែមិថុនា ឆ្នាំ២០១៨ ដល់ខែឧសភា ឆ្នាំ២០២១។

ដើម្បីសុំការគាំទ្រពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក John Ritchotte មន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិប្រចាំទីក្រុងបាងកក បានមកជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។លោក John បានឱ្យដឹងថា គម្រោងនេះនឹងជួយអភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជា តាមរយៈការពង្រីកសេវាសុខាភិបាលឱ្យដល់ប្រជាពលរដ្ឋ ដែលត្រូវការសេវាសុខាភិបាលកាន់តែច្រើនឡើង ខណៈសេវាសុខាភិបាលនៅកម្ពុជាបច្ចុប្បន្ន កំពុងតែមានតម្រូវការកាន់តែច្រើន។

លោកបានបន្តថា តាមរយៈការពង្រីកសេវាសុខាភិបាល នៃការអនុវត្តគម្រោងនេះ ក៏បានបង្កើតឱកាសការងារយ៉ាងច្រើនដល់ធនធានមនុស្ស ដែលបាននិងកំពុងសិក្សាផ្នែកសុខាភិបាល វេជ្ជសាស្ត្រ រួមចំណែកអភិវឌ្ឍន៍វិស័យការងារនៅកម្ពុជាថែមទៀត។វាក៏ចូលរួមចំណែកដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ប្រទេសឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០ និងគោលនយោបាយជាតិមួយចំនួនទៀត។

លោក John បានបន្ថែមថា សម្រាប់នៅកម្ពុជា ដៃគូសំខាន់ក្នុងការអនុវត្តគម្រោងនេះ គឺអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល ក្រៅពីនោះមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អង្គការអន្តរជាតិខាងការងារ (ILO) អង្គការ OECD ព្រមទាំងដៃគូនិយោជក និងសហជីព។

ឆ្លើយតបនឹងការរៀបរាប់ខាងលើ ឯកឧត្តមបណ្ឌិត អុិត សំហេង បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តគម្រោងនេះ ពីព្រោះវាក៏ស្របនឹងស្ថានភាពដែលកម្ពុជាកំពុងត្រូវការដៃគូជួយអភិវឌ្ឍន៍វិស័យសុខាភិបាល ក៏ដូចជាវិស័យការងារផងដែរ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក៏បានស្នើឱ្យគម្រោងសូមផ្តោតសំខាន់លើការអភិវឌ្ឍពលកម្មផ្នែកសង្គម និងផ្នែកសុខាភិបាលនៅកម្ពុជា និងការពង្រឹងយន្តការត្រីភាគី ដើម្បីកំណត់អាទិភាពសម្រាប់ការអភិវឌ្ឍពលកម្មខាងលើ។

សូមជម្រាបថា គម្រោងនេះមានការចូលរួមគាំទ្រដោយមូលនិធិសន្តិភាព និងអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ-ចិន ហើយជាជំនួយគាំទ្រដល់កិច្ចសន្ទនាអន្តរវិស័យ ក្នុងគោលបំណងសម្របសម្រួលដល់ផែនការសុខុមាលភាពពលកម្ម និងបង្កើនការវិនិយោគទៅលើវិស័យនេះ ទាំងក្នុងស្រុក និងអន្តរជាតិ៕


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.