Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ការងារលើកទី៥ សម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV)

 Monday, 16 September 2019 10:05  |  3135 times  |   Print  |   Email
កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ការងារលើកទី៥ សម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV)

(សៀមរាប)៖ កម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ការងារលើកទី៥ សម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV)ក្រោមប្រធានបទ “ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម” នៅសណ្ឋាគារ អប្សរាផាឡេស ព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៩។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍លើកឡើងថា ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ានបានប្តេជ្ញារួមគ្នាក្នុងការការពារ និងលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍តាមរយៈការចេញសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ឆ្នាំ២០០៧  និងបានចេញឯកច្ឆន្ទភាពអាស៊ាន ស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាឆ្នាំ២០១៧។ ទោះបីជាមានលិខិតូបករណ៍អាស៊ាន និងបទដ្ឋានអន្តរជាតិក៏ដោយ រដ្ឋជាសមាជិកបានដាក់ចេញនូវគោលនយោបាយ និងបទដ្ឋានគតិយុត្តនៅក្នុងប្រទេសរបស់ខ្លួនដើម្បីធានាថាសិទ្ធិ ផលប្រយោជន៍ កិត្តិយស និងសេចក្តីថ្លែថ្នូររបស់ពលករទេសន្ដរប្រវេសន៍ត្រូវបានធានា ក្នុងនោះប្រទេសជាសមាជិកបានបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីជាច្រើន។ ជាក់ស្តែង កិច្ចសហប្រតិបត្តិការលើវិស័យការងារក្នុងក្របខណ្ឌនៃប្រទេស CLMTV ត្រូវបានចាប់ផ្តើមឡើងក្នុងឆ្នាំ២០១៥ នៅប្រទេសថៃ ស្របតាមស្ថានភាពជាក់ស្ដែងនៃតម្រូវការប្រទេសទាំង៥នេះ។

តាមរយៈកិច្ចប្រជុំជាបន្តបន្ទាប់ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ យើងបានរួមគ្នាផ្តួចផ្តើមគិតគូរជាពិសេសលើចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍ នៃបណ្តាប្រទេសទាំង៥។ ជាពិសេស ផ្អែកតាមសេចក្តីថ្លែងការណ៍នៃសន្និសីទថ្នាក់រដ្ឋមន្រ្តីការងារលើកទី២ កាលពីឆ្នាំ២០១៧ និងលទ្ធផលនៃកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ការងារលើកទី៤ កាលពីឆ្នាំ២០១៨ នៅប្រទេសវៀតណាម យើងបានឯកភាពគ្នាជំរុញឱ្យមានយន្តការក្នុងការផ្ទេរអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីប្រទេសទទួលមកប្រទេសបញ្ជូនពលករ ដោយបានផ្ដួចផ្ដើមគំនិតមួយចំនួន ជាអាទិ៍ (១) សិក្សារៀបចំច្បាប់ និងគោលនយោបាយជាតិមានសង្គតិភាពគ្នាជាមួយនឹងបទដ្ឋាន ឬលិខិតតូបករណ៍គតិយុត្តអន្តរជាតិពាក់ព័ន្ធនឹងចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍ (២) ផ្តល់ និងផ្លាស់ប្តូរទិន្នន័យជាក់លាក់អំពីពលករទេសន្តរប្រវេសន៍ដែលគ្របដណ្តប់ដោយរបបសន្តិសុខសង្គមនៅក្នុងប្រទេស CLMTV (៣) បង្កើនការចូលរួមរបស់កម្មករនិយោជិត និយោជក និងរដ្ឋាភិបាលនៅកម្រិតជាតិ ដើម្បីអភិវឌ្ឍ និងអនុវត្តគំនិតផ្តួចផ្តើមអំពីចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍នៃប្រទេស CLMTV (៤) ធ្វើការងារឆ្ពោះទៅកាន់ការរៀបចំក្របខណ្ឌរួមសម្រាប់ប្រទេស CLMTV ស្តីពីចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍ (៥) ជំរុញការចុះកិច្ចព្រមព្រៀងទ្វេភាគីស្តីពីចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍នៃប្រទេស CLMTV ចំពោះផ្នែកសេដ្ឋកិច្ចដែលពាក់ព័ន្ធ (៦) ពង្រឹងយន្តការនៅក្នុងប្រទេស CLMTV អំពីរបៀបទទួលបាននូវអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គម និង(៧)លើកកម្ពស់ការសម្របសម្រួលរវាងស្ថាប័នទទួលបន្ទុករបបសន្តិសុខសង្គមនៅក្នុងប្រទេស CLMTV។

ជាការពិតណាស់ ទោះបីជាប្រទេសនីមួយៗមានក្របខណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងស្ថានភាពសង្គមសេដ្ឋកិច្ច មិនដូចគ្នាទាំងស្រុងក៏ដោយ ប៉ុន្តែក្នុងក្របខណ្ឌអន្តរជាតិ និងក្របខណ្ឌតំបន់ យើងពិតជាអាចស្វែងរកនូវចំណុចរួមមួយដើម្បីសម្រេចគោលដៅ និងផលប្រយោជន៍រួម ពោលគឺពលករទេសន្តរប្រវេសន៍គ្រប់រូបអាចទទួលបាននូវរបបសន្តិសុខសង្គមទោះបីគេផ្លាស់ទីកន្លែងធ្វើការពីកន្លែងមួយទៅកន្លែងមួយ ឬពីប្រទេសមួយទៅប្រទេសមួយក៏ដោយ៕


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.