Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញវឌ្ឍនភាពការងាររយៈពេលមួយឆ្នាំ

 Wednesday, 04 September 2019 13:49  |  10801 times  |   Print  |   Email
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញវឌ្ឍនភាពការងាររយៈពេលមួយឆ្នាំ

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាល នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយវឌ្ឍនភាពការងាររយៈពេលមួយឆ្នាំរបស់ខ្លួន ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្ដីការក្រសួង។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ដោយ មានការណែនាំពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២២ ខែសីហា កន្លងមក ដោយឲ្យក្រសួង-ស្ថាប័នទាំងអស់ ត្រូវត្រួតពិនិត្យឡើងវិញនូវការងាររបស់ខ្លួន រយៈពេលមួយឆ្នាំ ក្រោយការបង្កេីតរាជរដ្ឋាភិបាលអាណត្តិទី៦។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះរាជរដ្ឋាភិបាលបានប្រកាសចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដោយផ្តើមចេញពីយុទ្ធសាស្ត្រនេះ ក្រសួង-ស្ថាប័ននីមួយៗ បានយកទៅរៀបចំផែនការយុទ្ធសាស្ត្រទៅតាមវិស័យរបស់ខ្លួន។ ដោយឡែក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានរៀបចំនូវផែនការយុទ្ធសាស្ត្រការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០១៩-២០២៣។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងសម្តែងនូវការកោតសរសើរវាយតម្លៃខ្ពស់ ចំពោះមន្ត្រី គ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តខិតខំបំពេញការងារទទួលបានជោគជ័យក្នុងរយ:ពេលមួយឆ្នាំពេញនេះ។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានបន្ថែមថា កិច្ចប្រជុំនេះក៏ដើម្បីពិនិត្យមើលវឌ្ឍនភាពដែលក្រសួងសម្រេចបានបានអ្វីខ្លះ? ហើយបញ្ហាប្រឈមនៅសល់អ្វីខ្លះ? ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «កិច្ចប្រជុំនេះក៏ដូចជាការឆ្លុះកញ្ចក់ក្នុងពេលដែលយើងបានប្រឡូកអស់រយៈពេល១ឆ្នាំកន្លងមកនេះ ហើយដើម្បីពិនិត្យមើលថាអ្វីជោគជ័យ ហើយអ្វីមិនទាន់ជោគជ័យ។ យើងត្រូវពិនិត្យមើលផ្នែកនីមួយៗ ពីបញ្ហាប្រឈម និងទិសដៅបន្តរបស់យុទ្ធសាស្ត្រនីមួយៗ »។

វឌ្ឍនភាពការងាររយៈពេល១ឆ្នាំ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃរាជរដ្ឋាភិបាល អាណត្តិទី៦ ដើម្បីចូលរួមចំណែកសម្រេចឱ្យបាននូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ ដោយបានសម្រិតសម្រាំង និងធ្វើអាទិភាវូបនីយកម្មនូវសកម្មភាពជាយុទ្ធសាស្ត្រទាំង៥ ដែលមានចែងនៅក្នុងផែនការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៤-២០១៨ ឱ្យកាន់តែមុតស្រួចថែមទៀត ជាពិសេសបានកំណត់នូវសូចនាករលទ្ធផលការងារ ពេលវេលា និងអង្គភាពប្រតិបត្តិករកាន់តែច្បាស់លាស់ និងមានសង្គតិភាពជាមួយក្របខណ្ឌគោលនយោបាយនានារបស់រាជរដ្ឋាភិបាល។

យុទ្ធសាស្ត្រអាទិភាពទាំង៥ សម្រាប់អាណត្តិទី៦នេះ រួមមាន៖

   ១-ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ។

   ២-ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

   ៣-ការរក្សា បង្កើនមុខរបរ និងការងារនៅក្នុង-ក្រៅប្រទេស។

   ៤-ការអភិវឌ្ឍរបបសន្តិសុខសង្គម ។ ៥-ការពង្រឹងសេវាគាំទ្រទូទៅ៕


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.