Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឥណ្ឌាមានបំណងជួយកម្ពុជាក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជន លើវិស័យទេសចរណ៍ សុខាភិបាល បច្ចេកវិទ្យា

 Wednesday, 26 June 2019 16:23  |  3277 times  |   Print  |   Email
ឥណ្ឌាមានបំណងជួយកម្ពុជាក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជន លើវិស័យទេសចរណ៍ សុខាភិបាល បច្ចេកវិទ្យា

(ភ្នំពេញ)៖ ក្រុមហ៊ុនមួយរបស់ឥណ្ឌាដែលកំពុងទទួលបានភាពជោគជ័យ ក្នុងការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្ដាលវិជ្ជាជីវៈជាង៧ឆ្នាំនោះ បានបង្ហាញគោលបំណងចង់បង្កើតនូវកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជន ដែលកំពុងសិក្សានៅកម្រិតអនុវិទ្យាល័យ និងយុវជនដែលបោះបង់ការសិក្សា ដើម្បីឱ្យពួកគេទទួលបានជំនាញមួយច្បាស់លាស់ និងមានការងារធ្វើសមរម្យ។

គោលបំណងនេះត្រូវបានលើកឡើងក្នុងកិច្ចជំនួបពិភាក្សារវាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក រ៉ាជនីស្ហ កូណាត្រា (Rajneesh Kanotra) ប្រធានផ្នែកទំនាក់ទំនងទីផ្សាររបស់ក្រុមហ៊ុន Centum Learning Ltd នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។ នាឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អ៊ិត សំហេង បានសម្ដែងនូវការស្វាគមន៍ចំពោះលោក រ៉ាជនីស្ហ កូណាត្រា ដែលមានបំណងចង់បង្កើតនូវកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយសារនេះជាការចូលរួមដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌាឱ្យកាន់តែមានភាពល្អប្រសើរ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អ៊ិត សំហេង បានមានប្រសាសន៍ថា កម្ពុជា-ឥណ្ឌា ធ្លាប់មានទំនាក់ទំនងល្អជាមួយគ្នាតាំងពីបុរាណកាលមក ហើយបច្ចុប្បន្នស្ថានភាពប្រជាសាស្ត្រ ការគោរពប្រតិបត្តិសាសនា ទំនៀមទម្លាប់ ការរស់នៅរវាងប្រជាពលរដ្ឋកម្ពុជា និងឥណ្ឌាក៏មានភាពប្រហាក់ប្រហែលគ្នាដែរ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានបន្តថា ឯកឧត្តមបានពិនិត្យមើលប្រវត្តិនៃការដំណើរការរបស់ក្រុមហ៊ុន Centum Learning Ltd រួចហើយ ដោយឯកឧត្តមបានកោតសរសើចំពោះភាពជោគជ័យរបស់ក្រុមហ៊ុន និងក៏បានបង្ហើបពីគោលបំណងចង់ឱ្យក្រុមហ៊ុនរបស់ឥណ្ឌាមួយនេះ បង្កើតនូវកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការអភិវឌ្ឍការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈយ៉ាងខ្លាំង ដោយឯកឧត្តមបានលើកឡើងថា «ខ្ញុំពិតជាចង់ឱ្យឥណ្ឌាមានវត្តមានលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជាណាស់»។ ជាការពិតណាស់ ក្រុមហ៊ុន Centum Learning Ltd នេះ ពិតជាបានដំណើរការក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអភិវឌ្ឍន៍ជំនាញយ៉ាងជោគជ័យ រយៈពេល៧ឆ្នាំមកហើយ ដោយបានជួយដល់ប្រជាពលរដ្ឋជាច្រើន ទាំងនៅប្រទេសឥណ្ឌា នៅតំបន់អាហ្វ្រិកផងដែរ, នេះបើតាមលោក រ៉ាជនីស្ហ កាណូត្រា។

លោក រ៉ាជនីស្ហ បានឱ្យដឹងទៀតថា ក្រុមហ៊ុនលោកមានគោលបំណងចង់បង្កើតនូវកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតគម្រោងអភិវឌ្ឍន៍ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជនកម្ពុជា ដែលកំពុងសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិ (អនុវិទ្យាល័យ) និងយុវជនដែលបានបោះបង់ការសិក្សាត្រឹមថ្នាក់ទី៩ ដើម្បីឱ្យពួកគេទទួលបាននូវជំនាញវិជ្ជាជីវៈណាមួយ និងទទួលបានការងារធ្វើសមរម្យ ក្នុងនោះមានដូចជាជំនាញបច្ចេកវិទ្យា ទេសចរណ៍ សុខាភិបាល ហិរញ្ញវត្ថុជាដើម។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អ៉ិត សំហេង បានបង្ហាញនូវការគាំទ្រយ៉ាងខ្លាំងចំពោះគោលបំណងចង់បង្កើតកិច្ចសហប្រតិបត្តិការនេះ ដោយឯកឧត្តមបានចង្អុលបង្ហាញ និងចាត់ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឱ្យធ្វើការពិភាក្សាលើការងារពាក់ព័ន្ធនានា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការខាងលើនេះលេចជារូបរាងឡើង និងផ្ដល់ផ្លែផ្កាសម្រាប់ការអភិវឌ្ឍនៅកម្ពុជា។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានបន្តទៀតថា នៅកម្ពុជាបច្ចុប្បន្នមានកម្លាំងពលកម្មប្រមាណជាង ១០លាននាក់ ហើយអាត្រានៃកម្លាំងពលកម្មដែលចូលក្នុងទីផ្សារការងារក្នុងមួយឆ្នាំៗ មានមិនដល់កន្លះលាននាក់ទេ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី កម្ពុជាក៏នៅតែមិនអាចផ្ដល់ការបណ្ដុះបណ្ដាលដល់ពួកគេគ្រប់គ្នានៅឡើយដែរ ដែលទាមទារឱ្យមានដៃគូសហការទាំងជាតិ និងអន្តរជាតិ ក្នុងការជួយអភិវឌ្ឍន៍វិស័យនេះឱ្យបានកាន់តែច្រើន។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា គោលបំណងចង់បង្កើតកិច្ចសហប្រតិបត្តិការនេះ គឺស្របទៅនឹងស្ថានភាពដែលកម្ពុជាកំពុងត្រូវការដៃគូសហការបន្ថែម ហើយឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានជម្រាបជូនលោក រ៉ាជនីស្ហ កាណូត្រា ថារាជរដ្ឋាភិបាលស្វាគមន៍ជានិច្ចចំពោះកិច្ចសហប្រតិបត្តិការនេះ។ ជាមួយគ្នានោះ លោក រ៉ាជនីស្ហ កាណូត្រា បានបញ្ជាក់ប្រាប់ឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង បន្ថែមថា ក្រុមហ៊ុន Centum Learning Ltd របស់លោក ក៏អាចចែករំលែកបទពិសោធន៍នៃការអភិវឌ្ឍជំនាញវិជ្ជាជីវៈជាមួយកម្ពុជាបានផងដែរ ប្រសិនបើកម្ពុជាមានបំណងចង់ពង្រឹងសមត្ថភាពមន្ត្រីជាគ្រូបង្គោលបន្ថែមទៀត៕


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.