Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូស្ថានទូតរដ្ឋកាតាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម

 Monday, 24 June 2019 09:56  |  3226 times  |   Print  |   Email
ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូស្ថានទូតរដ្ឋកាតាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម

នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូស្ថានទូតរដ្ឋកាតាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយឯកឧត្តម Mohamed Ismail Al Emadi ឯកអគ្គរាជទូតកាតា នៅទីស្ដីការក្រសួង។

ជំនួបពិភាក្សានេះផ្តោតសំខាន់លើកិច្ចសហប្រតបត្តិការលើវិស័យការងារ ដែលព្រះរាជាណាចក្រកម្ពុជា និងរដ្ឋកាតា បានសហការជាមួយគ្នាយ៉ាងល្អកន្លងមក ហើយបាននិងកំពុងបន្តពង្រឹង-ពង្រីកបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង បានទទួលស្វាគមន៍ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតកាតាយ៉ាងកក់ក្ដៅ និងបានបញ្ជាក់ពីទំនាក់ទំនងល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកាតា។

មិនតែប៉ុណ្ណោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក៏លើកឡើងពីវឌ្ឍនភាពលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅព្រះរាជាណាចក្រកម្ពុជា ជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតកាតាផងដែរ។ ជាមួយគ្នានោះ ឯកឧត្តម Mohamed Ismail Al Emadi បានបង្ហាញការសង្ឃឹមជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋកាតា នឹងកាន់មានភាពល្អប្រសើរលើគ្រប់វិស័យ ពិសេសគឺវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.