Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តម ពេជ សោភ័ន៖ ការរីកចម្រើនបច្ចេកវិទ្យាថ្មីៗនឹងធ្វើឱ្យបាត់បង់ការងារមួយចំនួន តែក៏បង្កើតការងារថ្មីៗទៀតដែរ

 Saturday, 15 June 2019 11:36  |  3700 times  |   Print  |   Email
ឯកឧត្តម ពេជ សោភ័ន៖ ការរីកចម្រើនបច្ចេកវិទ្យាថ្មីៗនឹងធ្វើឱ្យបាត់បង់ការងារមួយចំនួន តែក៏បង្កើតការងារថ្មីៗទៀតដែរ

(ភ្នំពេញ,ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩)៖ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្ត្រីស្តីទីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងក្នុងពិធីបើកទិវាជាតិការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) លើកទី២យ៉ាងដូច្នេះថា៖ "ការរីកចម្រើនបច្ចេកវិទ្យាថ្មីៗក្នុងដំណាក់កាលបដិវត្តឧស្សាហកម្ម៤.០នេះ នឹងធ្វើឱ្យបាត់បង់ការងារមួយចំនួន តែក៏បង្កើតឱ្យមានការងារថ្មីៗផ្សេងទៀតផងដែរ ដែលតម្រូវឱ្យពលរដ្ឋគ្រប់គ្នាចេះនូវជំនាញបច្ចេកទេស និងវិជ្ជាជីវៈ"។

ទិវាជាតិការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) លើកទី២នេះ ធ្វើឡើងក្រោមប្រធានបទ «TVET អាចធ្វើបាន» រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០១៩ នៅអគារពិព័រណ៍ពាណិជ្ជកម្មកោះពេជ្រ។ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន បានថ្លែងថា ទន្ទឹមនឹងការកើតមានឡើងនូវបដិវត្តឧស្សាហកម្មទី៤ ដោយសារការរីកចម្រើនបច្ចេកវិទ្យាថ្មីយ៉ាងឆាប់រហ័ស កំពុងជះឥទ្ធិពលឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងនូវរបៀបរបបប្រតិបត្តិការធុរកិច្ច និងការបំពេញការងារ និងតម្រូវការជំនាញគ្រប់ប្រភេទ។

ឯកឧត្តមមានប្រសាសន៍ថា សូម្បីតែនៅកម្ពុជាបច្ចុប្បន្ននេះ ក៏មានការផ្លាស់ប្តូរដែលបណ្តាលមកពីការរីកចម្រើនផ្នែកបច្ចេកវិទ្យានេះដែរ ដូចជាការផ្តល់សេវារថយន្តតាក់ស៊ី សេវាធនាគារ-ហិរញ្ញវត្ថុ ការទិញ-លក់ទំនិញ ឬការកក់សណ្ឋាគារ និងសំបុត្រយន្តហោះជាដើម។ កត្តានេះនាំឱ្យមានការព្រួយបារម្ភអំពីការបាត់បង់ការងារ ព្រមទាំងការបង្វែការទុនវិនិយោគត្រលប់ទៅប្រទេសអភិវឌ្ឍដែលជាប្រភពដើមនៃទុនវិញ ដោយសារការអាចប្រើប្រាស់ស្វ័យប្រវត្តិកម្ម រ៉ូបូត និងបញ្ញានិម្មិតជំនួសឱ្យកម្លាំងពលកម្ម និងបញ្ញាមនុស្ស។

ជាការពិតហើយថា នឹងមានការងារខ្លះនឹងត្រូវបានបំផ្លាញ និងបាត់បង់ ពេលដែលក្រុមហ៊ុនចាប់យកបច្ចេកវិទ្យាថ្មីទាំងនេះ មកប្រើប្រាស់ជាបន្តបន្ទាប់ ក៏ប៉ុន្តែបច្ចេកវិទ្យាថ្មីទាំងនេះ ក៏នឹងចូលរួមចំណែកផងដែរក្នុងការបង្កើតការងារថ្មីៗកាន់តែល្អ មានផលិតភាព និងផ្តល់ប្រាក់ឈ្នួលកាន់តែខ្ពស់ ដូចនៅក្នុងប្រវត្តិសាស្រ្តនៃបដិវត្តន៍ឧស្សាហកម្មនានា ក្នុងពេលកន្លងមក។ ក្នុងបរិបទដែលខឿនសេដ្ឋកិច្ច បច្ចេកវិទ្យា និងពិភពការងារមានការប្រែប្រួលយ៉ាងឆាប់រហ័សដូច្នេះ កម្លាំងពលកម្មទាំងអស់ត្រូវតែត្រៀមខ្លួនជានិច្ច ដើម្បីរត់ដេញតាម ហើយអ្នកដែលនឹងឈានទៅទទួលបានជោគជ័យ គឺអ្នកដែលផ្តួចផ្តើមដោយខ្លួនឯងផ្ទាល់ ក្នុងការយកចិត្តទុកដាក់លើការអភិវឌ្ឍថ្មីៗ ដែលកំពុងលេចរូបរាងឡើង និងអនុវត្តការសិក្សាពេញមួយជីវិត ដើម្បីឈានទៅចាប់យក និងធ្វើបច្ចុប្បន្នកម្មចំណេះដឹង និងជំនាញចាំបាច់ជាបន្តបន្ទាប់ឥតដាច់ ដើម្បីអាចឆ្លើយតបទាន់ការប្រែប្រួលដ៏ឆាប់រហ័សនៅក្នុងទីផ្សារការងារ។ ក្នុងនោះ ការអភិវឌ្ឍធនធានមនុស្សដែលផ្តោតលើការពង្រឹងគុណភាពវិស័យអប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ការលើកម្ពស់សេវាសុខភាពសាធារណៈ និងអាហារូបត្ថម្ភ និងការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម ត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុតមួយ។

ឯកឧត្តមរដ្ឋមន្ត្រីស្តីទី បានបន្តថា ដើម្បីចូលរួមអនុវត្តឱ្យសម្រេចជោគជ័យនូវអាទិភាពខាងលើនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ ដែលបានកំណត់ «ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ» ជាយុទ្ធសាស្ត្រគន្លឹះមួយ ដើម្បីកសាងបាននូវកម្លាំងពលកម្មដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតឆ្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ និងសម្រេចឱ្យបាននូវគោលដៅ «យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចំាជីវិត»។

រាជរដ្ឋាភិបាលបានបង្កើតក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា ដាក់ឱ្យអនុវត្តកម្មវិធីបណ្ដុះបណ្ដាលថ្មីផ្អែកលើសមត្ថភាពសម្រាប់គុណវុឌ្ឍិជាតិកម្រិត ១, ២, ៣ និង ៤ សម្រាប់ ៥វិស័យ រួមមាន សំណង់ មេកានិក ធុរកិច្ច/ICT អគ្គិសនី និងកម្មន្តសាល ព្រមទាំងរៀបចំដាក់ឱ្យដំណើរការនូវប្រព័ន្ធធ្វើតេស្តសមត្ថភាព និងផ្តល់វិញ្ញាបនបត្រទទួលស្គាល់ការសិក្សាពីមុន ដែលនឹងធ្វើសមាហរណកម្មអ្នកបានទទួលការបណ្តុះបណ្តាលគ្រប់ប្រភេទទាំងមុន និងក្រោយចូលធ្វើការងារ និងទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ៕


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.