Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តមបណ្ឌិត អុិត សំហេង អញ្ជើញ ជួបពិភក្សាការងារជាមួយប្រធានអង្គការ OTIT

 Monday, 25 March 2019 14:17  |  3566 times  |   Print  |   Email
ឯកឧត្តមបណ្ឌិត អុិត សំហេង អញ្ជើញ ជួបពិភក្សាការងារជាមួយប្រធានអង្គការ OTIT

(ជប៉ុន)៖ នៅថ្ងៃទី២៥​ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈប្រតិភូ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក SUZUKI ប្រធានអង្គការសម្រាប់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស ហៅកាត់ថា (OTIT) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

នាឱកាសនោះ លោក SUZUKI ប្រធានអង្គការ បានសម្តែងនូវការស្វាគមន៍ចំពោះឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ហើយឆ្លៀតឱកាសអញ្ជើញមកពិភាក្សាការងារនៅអង្គការរបស់លោក។ លោកប្រធានបានជម្រាបជូនថា អង្គការនេះមានសាខាជាច្រេីននៅទូទាំងប្រទេសជប៉ុន ដើម្បីផ្តល់សេវាគាំពារ ប្រឹក្សាយោបល់ និងជួយគាំទ្រដល់កម្មសិក្សាការីខ្មែរ ដែលកំពុងធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន និងរៀបចំបែបបទថ្មីសម្រាប់ការទទួលកម្មសិក្សាការីពីប្រទេសផ្សេងៗ ស្របតាមច្បាប់​ និងបានជម្រាបជូនអំពីវឌ្ឍនភាពនៃកិច្ចសហការកន្លងមកទទួលបានភាពល្អប្រសេីរ​ ព្រមទាំងស្នេីសុំឱ្យមានការសហការគ្នាបន្តទៀត​ ដេីម្បីធ្វេីយ៉ាងណាផ្តល់នូវការគាំពារទាំងឡាយស្របតាមច្បាប់​ ជាពិសេសការផ្តល់ជំនាញពិតប្រាកដ​ ដេីម្បីពួកគេអាចប្រកបមុខរបរបានទាំងនៅជប៉ុន​ និងនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការអរគុណចំពោះការស្វាគមន៍គណៈប្រតិភូ និងកោតសរសេីរចំពោះកិច្ចសហការកន្លងមកដែលទទួលបានលទ្ធផលល្អជាបន្តបន្ទាប់​ និងបានស្នេីសុំឱ្យមានការបន្តពង្រឹងកិច្ចសហការល្អរវាងប្រទេសទាំងពីរ និងគាំទ្រដល់ការបណ្តុះបណ្តាល និងជ្រើសរើសកម្មសិក្សាការីខ្មែរមកជប៉ុនបានកាន់តែច្រើនថែមទៀត ព្រមទាំងជួយក្រសួងក្នុងការរៀបចំបែបបទផ្សេងៗស្របតាមនីតិវិធីនៃច្បាប់ថ្មី និងផ្តល់ជំនួយបច្ចកទេសលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់កម្មសិក្សាការីខ្មែរឱ្យស្របតាមតម្រូវការទីផ្សារការងារនៅប្រទេសជប៉ុន​ ព្រមជាមួយនោះសូមជួយផ្សព្វផ្សាយ​ និងណែនាំដល់សមាគមនាំពលករពីកម្ពុជាបានដឹងពីនីតិវិធីថ្មីៗ ស្របតាមច្បាប់របស់ប្រទេសជប៉ុន និងសូមអញ្ជើញទៅទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខដើម្បីមានឱកាសពិភាក្សាការងារទាំងនេះឱ្យបានកាន់តែល្អប្រសើរថែមទៀត៕

 


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.