Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


មន្ត្រីជាន់ខ្ពស់ក្រសួងការងារប្រទេសកេនយ៉ា ជ្រើសរើសកម្ពុជាជាគោលដៅក្នុងការទស្សនកិច្ចស្វែងយល់ពីវិស័យការងារ

 Tuesday, 05 March 2019 19:38  |  3269 times  |   Print  |   Email
មន្ត្រីជាន់ខ្ពស់ក្រសួងការងារប្រទេសកេនយ៉ា ជ្រើសរើសកម្ពុជាជាគោលដៅក្នុងការទស្សនកិច្ចស្វែងយល់ពីវិស័យការងារ

ទីស្តីការក្រសួង៖ នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឲ្យគណៈប្រតិភូអាជ្ញាធរជាតិការងារនៃសាធារណរដ្ឋកេនយ៉ាដែលដឹកនាំដោយឯកឧត្តមJillo Abdul Bahari Ali អនុរដ្ឋមន្ត្រី ក្រសួងការងារ និងការគាំពារសង្គម នៃសាធារណៈកេនយ៉ា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួងការងារ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី មានប្រសាសន៍លើកឡើងថា ការជ្រើសរើសកម្ពុជាជាគោលដៅក្នុងការទស្សនកិច្ចស្វែងយល់ពីវិស័យការងារ ជាពិសេសពាក់ព័ន្ធនឹងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ជាជម្រើសដ៏ល្អ ព្រោះ NEA ជាយន្តការដ៏ជោគជ័យ និងសម្រេចបានសមិទ្ធផលជាច្រើន។ ជាការឆ្លើយតប ឯកឧត្តមប្រធានប្រតិភូរីករាយ ដែលទទួលការការស្វាគមន៍ដ៏កក់ក្តៅ និងថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសមនាពេលនេះ ទោះបីជាក្រសួង មមាញឹកក្នុងការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩ កំពុងធ្វើឡើងក៏ដោយ។ ឯកឧត្តមអនុរដ្ឋមន្ត្រីក្រសួងការងារ និងការគាំពារសង្គម នៃសាធារណៈកេនយ៉ា បញ្ជាក់ថាស្ថានភាពកម្ពុជា និងកេនយ៉ាមានលក្ខណៈប្រហាក់ប្រហែលគ្នា បើប្រៀបធៀបលើបញ្ហាប្រឈម កំណើនសេដ្ឋកិច្ច និង GDP សម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ ដូច្នេះវាទាមទារឱ្យយើងមានការសិក្សាស្វែងយល់ពីគ្នា។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានលើកពីវឌ្ឍនភាពជាច្រើននៃក្រសួងការងារ និងបញ្ជាក់ថា កម្ពុជាជាប្រទេសតែមួយគត់ដែលហ៊ានផ្សាភ្ជាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារ ផ្តល់សច្ចាប័នលើអនុសញ្ញាស្នូលទាំង៨របស់អង្គការ ILO អនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដើម្បីត្រួតពិនិត្យលក្ខខណ្ឌការងារ ការបន្តដំឡើងប្រាក់ឈ្នួលអប្បបរមា និងការពង្រីករបបសន្តិសុខសង្គមនៅទូទាំងប្រទេស។ តាមរយៈជំនួបនេះ ឯកឧត្តមជឿជាក់ថាកិច្ចសហប្រតិបត្តិការរវាងវិស័យការងារនៃប្រទេសទាំងពីរនឹងត្រូវបានពង្រឹងបន្ថែម ហើយនឹងមានការផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈល្អៗជាច្រើន។ ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមថានៅលើកក្រោយនឹងមានទស្សនៈកិច្ចពីប្រតិភូកេនយ៉ាបន្ថែមទៀតមកកាន់កម្ពុជាបន្ថែមទៀត។ នៅក្នុងដំណើរទស្សនកិច្ចសិក្សារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០៥-០៩ ខែមីនានេះ គណៈប្រតិភូនៃក្រសួងការងារ កេនយ៉ា នឹងអញ្ជើញសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍នៅ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) អំពីដំណើរការផ្តល់សេវាការងារដល់អ្នកស្វែងរកការងារ, ការប្រមូល និងផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ, ការបង្កើត និងអនុវត្តគោលនយោបាយកម្មវិធីការងារ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងាររបស់កម្ពុជា ស្របពេលដែលប្រទេសកេនយ៉ាទើបបង្កើតនូវអាជ្ញាធរជាតិការងារ កាលពីឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ។

គួរបញ្ជាក់ថា សាធារណរដ្ឋកេនយ៉ាជាប្រទេសមួយដែលស្ថិតនៅទ្វីបអាហ្រ្វិកប៉ែកខាងកើតដែលមានផ្ទៃដីសរុប ៥៨០,៣៦៧ គីឡូម៉ែត្រការ៉េ និងមានប្រជាជនសរុប ៤៩.៧ លាននាក់ (គិតត្រឹមឆ្នាំ២០១៧)។ កំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ ៧% ជាមួយ GDP សម្រាប់មនុស្សម្នាក់ ១,៥០៧.៨១ ដុល្លារសហរដ្ឋអាមេរិក។ កាលពីឆ្នាំ ២០១៦ ប្រទេសនេះទើបបានបង្កើតអាជ្ញាធរជាតិការងារ ហើយពុំទាន់មានដំណើរការពេញលេញនៅឡើយ និងកំពុងសិក្សាស្វែងយល់បន្ថែមពីបណ្តាលប្រទេសនានាដែលក្នុងនោះមានកម្ពុជាយើងផងដែរ៕


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.