Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Hidehisa Horinouchi អគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ស្តីពី “ពលករជំនាញ”

 Monday, 18 February 2019 12:34  |  3185 times  |   Print  |   Email
ជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម  Hidehisa Horinouchi  អគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ស្តីពី “ពលករជំនាញ”

ទីស្ដីការក្រសួង៖ នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Hidehisa Horinouchi អគ្គរាជទូត ជប៉ុនប្រចាំកម្ពុជា នៅទីស្តីការក្រសួងការងារ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ស្តីពី “ពលករជំនាញ”។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដែលប្រទេស ជប៉ុន ផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការកែសម្រួលច្បាប់ថ្មីរបស់ជប៉ុន ដែលអនុញ្ញាតិឱ្យពលករអាចដាក់ពាក្យទទួលបាន ទិដ្ឋាការកាងារ (Working Visa) ដែលពីមុនពលករទទួលបានត្រឹមតែជាកម្មសិក្សាការីប៉ុណ្ណោះ។ ប្រព័ន្ធថ្មីនេះ និងផ្តល់ឱកាសដល់ពលករកំរិតជំនាញ និងកំរិតបច្ចេកទេស អាចចូលទៅបំពេញតម្រូវការកង្វះខាតកម្លាំងពលកម្មទៅប្រទេសជប៉ុនបន្ថែមទៀត។ នៅក្នុងជំនួបនេះដែរ ឯកឧត្តម អ៊ិត សំហេង បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន ក្នុងការជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសផ្តលឱកាសដល់កម្មសិក្សាការីកម្ពុជាទៅហាត់ការនៅប្រទេសជប៉ុន ដែលមកដល់បច្ចុប្បន្ននេះ ប្រមាណជាង ៩ពាន់នាក់។

ជាមួយគម្រោងដែលជប៉ុន នឹងដាក់ឱ្យដំណើការនៅប្រព័ន្ធថ្មី ក្នុងទទួលយកពលករពីប្រទេសនានា ទៅធ្វើការ នៅជប៉ុន នាខែមេសា ឆ្នាំ២០១៩ នេះ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រោះថាជាឱកាសដ៏ល្អមួយ ដែលប្រទេសទាំងពីរនឹងទទួលបាននូវផលប្រយោជន៍ទៅវិញទៅមក ខាងជប៉ុននឹងទទួល បាននូវកម្លាំងពលករពីកម្ពុជាទៅបំពេញនូវតម្រូវការក្នុងវិស័យជាច្រើន ហើយកម្ពុជានឹងមានលទ្ធភាព ក្នុងការផ្តល់ឱកាសបន្ថែមទៅដល់ប្រជាពលរដ្ឋក្នុងការជ្រើសរើសនូវការងាររបស់ខ្លួនតាមចំណង់ចំណូលចិត្តរបស់ពួកគេ ដើម្បីទទួលបាននូវការងារដែលមានប្រាក់ខែខ្ពស់ រួមទាំងចំណេះដឹងនិងវិជ្ជាជីវៈជូនដល់ពួកគាត់ ក្នុងការចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ របស់យើងឱ្យកាន់តែរីកចំរើនថែមទៀត។ ភាគីទាំងពីរបានឯកភាពជំរុញឱ្យក្រុមការងារបច្ចេកទេស ពិនិត្យកែសម្រួលសេចក្តីព្រាង អនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការ (MOC) ឱ្យបានឆាប់ ក្នុងគោលបំណងដើម្បីបង្កើនទីផ្សារការងារ និងឱកាសការងារដល់ប្រជាជនកម្ពុជា។ តាមការគ្រោងទុក ឯកឧត្តមរដ្ឋមន្រ្តីនឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមពិធីចុះហត្ថលេខា អនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការ (MOC) នៅទីក្រុងតូក្យួ ក្នុងកំឡុងសប្តាហ៍ទី៣ ខែមីនា ឆ្នាំ២០១៩៕

 


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.