Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អញ្ជើញសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ឡានឆាង-មេគង្គ និងរោងជាងកម្ពុជាលូនបាន

 Sunday, 28 October 2018 14:00  |  3487 times  |   Print  |   Email
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អញ្ជើញសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ឡានឆាង-មេគង្គ និងរោងជាងកម្ពុជាលូនបាន

ភ្នំពេញ៖ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈឡានឆាង-មេគង្គ (Lancang-Mekong Vocational Education Training Center) និងរោងជាងកម្ពុជា លូនបាន ដែលជាផ្លែផ្កាដ៏ថ្មីស្រឡាងមួយនៃកិច្ចសហប្រតិបត្តិការរវាងភាគីកម្ពុជា និងចិន លើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨នេះ។

ពិធីនេះក៏មានវត្តមានចូលរួមពី ឯកឧត្តម Li Hongzhong សមាជិកការិយាល័យនយោបាយគណៈមជ្ឈឹមបក្សគណបក្សកុម្មុយនីសចិន រួមនិងឯកឧត្តមអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឯកឧត្តមអគ្គរាជទូត អគ្គរដ្ឋទូត នៃបណ្តាប្រទេសអនុតំបន់ទន្លេមេគង្គផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី បានអបអរសាទរចំពោះសមិទ្ធផលដ៏មានតម្លៃនេះ ឯកឧត្តមជឿជាក់ថា មជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈឡានឆាង-មេគង្គ និងរោងជាងកម្ពុជាលូនបាននេះ នឹងដើរតួនាទីជាសសរស្តម្ភមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ មិត្តភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងតំបន់ទាំងមូល ស្របតាមពាក្យស្លោក សហគមន៍ដែលមានជោគវាសនារួម។

ឯកឧត្តមបានបញ្ជាក់ថា បើយើងសាកល្បងសម្លឹងមើលអំពីសាវតានៃការអភិវឌ្ឍគម្រោងសាងសង់មជ្ឈមណ្ឌលនេះ គឺមានកិច្ចប្រឹងប្រែងនិងចូលរួមពីតួអង្គពាក់ព័ន្ធជាច្រើន ដែលធ្វើឱ្យគម្រោងអាចដាក់ឱ្យដំណើរការបានជាផ្លូវការនាពេលនេះ រួមទាំងការកសាង និងបំពាក់សម្ភារៈ បរិក្ខារ ក្នុងអាគារមជ្ឈមណ្ឌលដ៏ស្រស់ត្រកាលមួយនេះផងដែរ ។ លើកម្រិតនយោបាយ គម្រោងនេះបានផុសឡើងតាមរយៈការផ្គួបគ្នារវាងសេចក្តីផ្តើមគំនិត វិថីមួយខ្សែក្រវ៉ាត់មួយ របស់សាធារណរដ្ឋប្រជាមានិតចិន ជាមួយនឹងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។

កាលពីឆ្នាំ២០១៣ កន្លងមក ប្រធានាធិបតីចិន ស៊ី ជិនពីង បានលើកឡើងអំពីគំនិតជោគវាសនារួម និងអនាគតថ្មីសម្រាប់សហគមន៍អាស៊ីនៅក្នុងទស្សនកិច្ចផ្លូវរដ្ឋ និងសន្និសិទថ្នាក់កំពូលជាច្រើន។ នៅក្នុងកិច្ចប្រជុំលើកទីមួយ ថ្នាក់ដឹកនាំប្រទេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ នៅខែមីនា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីចិន លោក លី កេជាង បានលើកឡើងអំពីគំនិត នៃការកសាងមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈនៅប្រទេសឡានឆាង-មេគង្គ។

តាមរយៈលទ្ធផលនៃកិច្ចប្រជុំនេះ បានបើកផ្លូវឈានទៅកិច្ចសហប្រតិបត្តិការរវាងទីក្រុងធានជីង ដែលមានសាកលវិទ្យាល័យ Tianjin Sino-German University of Applied Sciences (TSGUAS) ជាតំណាង និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ដែលមានវិទ្យាស្ថានជាតិពហុ-បច្ចេកទេសកម្ពុជាជាតំណាង បន្តសិក្សាកិច្ចការលម្អិតលើគម្រោងសាងសង់ មជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈនេះ។

បើយោងតាមរបាយការណ៍ របស់ឯកឧត្តមនាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា មជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈឡានឆាង-មេគង្គ និងរោងជាងកម្ពុជាលូនបាននេះ ត្រូវបានបំពាក់ដោយសម្ភារៈ បរិក្ខារ ទំនើបៗ ដែលមានតម្លៃប្រមាណ ២លានដុល្លាអាមេរិក សម្រាប់បណ្តុះបណ្តាលលើមុខជំនាញចំនួន ៣ (បី) រួមមាន:1) Mechanical Processing, 2) Electricity and 3) Telecommunication, ដែលជាអំណោយផ្ទាល់ពីសាធារណរដ្ឋប្រជាមានិតចិន។

មជ្ឈមណ្ឌលនេះនឹងដើរតួនាទីដ៏សំខាន់ក្នុង វិស័យអប់រំបណ្តុះបណ្តាល-បច្ចេកទេស និងវិជ្ជាជីវៈ និងការផ្ទេរនូវបច្ចេកវិទ្យាទំនើបឈានមុខគេដល់យុវជនកម្ពុជា ដែលនឹងចូលរួមបង្កើននូវផលិតភាពការងារ និងសមត្ថភាពរកប្រាក់ចំណូលរបស់ពួកគេ ព្រមទាំងចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កម្ពុជាផងដែរ។ តាមផែនការដែលបានគ្រោងទុកបន្ទាប់ពីការដាក់ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលគ្រោងនឹងជ្រើសរើសសិស្ស-និស្សិត ពីបណ្តាប្រទេសអនុតំបន់ទន្លេមេគង្គមកសិក្សានៅទីនេះផងដែរ៕


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.