Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អញ្ជើញបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការរៀបចំកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣

 Thursday, 18 October 2018 10:05  |  3218 times  |   Print  |   Email
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អញ្ជើញបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការរៀបចំកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣

កម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣ ត្រូវទាមទារការចូលរួមអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធដែលបានកំណត់ច្បាស់ថា ការងារសមរម្យគឺជាមជ្ឈមណ្ឌលសម្រាប់ការប្រមូលផ្តុំកិច្ចខិតខំនានា ដើម្បីលុបបំបាត់ភាពក្រីក្រ និងជាមធ្យោបាយសម្រាប់សម្រេចបានកិច្ចអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព សមធម៌ និងបរិយាប័ន្ន ដែលជាកត្តាគន្លឹះបង្កើតឱ្យមានឱកាសការងារ ផលិតភាព ផ្តល់ចំណូលត្រឹមត្រូវ កន្លែងធ្វើការមានសុវត្ថិភាព និងមានការគាំពារសង្គមសមស្របតាមដំណាក់កាលនីមួយៗនៃកិច្ចអភិវឌ្ឍន៍ប្រទេសកម្ពុជា។

នេះជាប្រសាសន៏លើកឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឳកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីការរៀបចំកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣ នៅសណ្ឋាគាររ៉ាហ្វល ឡឺរ៉ូយ៉ាល់ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០១៨នេះ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី មានប្រសាសន៏បន្តថា រហូតមកដល់ពេលនេះ កម្ពុជាបានកសាងនិងអនុវត្តនូវកម្មវិធីការងារសមរម្យបានចំនួន៤លើក រួចមកហើយ។ សម្រាប់ការអនុវត្តកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៦-២០១៨ បានកំណត់អាទិភាពចំនួន៣ ប្រមូលផ្តុំទៅលើ៖

(១)ការលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈ និងសិទ្ធិការងារ

(២)ការធ្វើឱ្យប្រសើរឡើងបរិយាកាសការងារ ដែលបង្កឱ្យមានកំណើនការងារសមរម្យ និងសហគ្រាសដែលប្រកបដោយស្ថេរភាពដោយយកចិត្តទុកដាក់ចំពោះយុវជន និង

( ៣) ការលើកកម្ពស់ និងការពង្រីកការគាំពារសង្គម និងអនាម័យ និងសុវត្ថិភាពការងារ។

សិក្ខាសាលា នាពេលនេះជាសិក្ខាសាលាលើកទី២ បន្ទាប់ពីសិក្ខាសាលា នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ កន្លងមកនេះ ដែលអាចចាត់ទុកថាជាសិក្ខាសាលាដ៏មានសារៈសំខាន់ក្នុងអណត្តិទី៦ របស់រាជរដ្ឋាភិបាល កម្ពុជា ដោយនឹងត្រូវពិភាក្សាចែករំលែកគ្នាអំពីបញ្ហាប្រឈម និងមេរៀនបទពិសោធន៍ល្អៗកំណត់អំពីអាទិភាពជាគន្លឹះ និងការធ្វើបទបង្ហាញ ដើម្បីអាចឈានទៅកំណត់នូវផែនទីបង្ហាញផ្លូវមួយសម្រាប់កិច្ចអភិវឌ្ឍន៍កម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ដែលកម្មវិធីការងារសមរម្យនេះត្រូវរៀបចំឱ្យស្របទៅតាមរយៈពេលអាណត្តិទី៦ នៃរាជរដ្ឋាភិបាលដែលមានរយៈពេល៥ឆ្នាំ ឆ្នាំ២០១៩-២០២៣។

ការរៀបចំកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣នេះ គឺជាតម្រូវការចាំបាច់ និងត្រូវរៀបចំឲ្យមានភាពប្រទាក់ក្រឡាគ្នាទៅនឹងក្របខណ្ឌអភិវឌ្ឍន៍ជាតិ ក៏ដូចជាយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦នៃរដ្ឋសភា ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣។ កម្មវិធីការងារសមរម្យសម្រាប់រយៈពេលបន្ទាប់នេះ ក៏នឹងប្រទាក់ក្រឡាគ្នាទៅនឹងក្របខណ្ឌជំនួយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិឆ្នាំ២០១៩-២០២៣(UNDAF)ផងដែរ ដែលសម្របសម្រួលការខិតខំប្រឹងប្រែងរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់នៅប្រទេសកម្ពុជា ក្នុងការគាំទ្រជាយុទ្ធសាស្ត្រទៅលើអាទិភាពនៃការអភិវឌ្ឍជាតិ និងក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។ ការពិនិត្យឡើងវិញនូវកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៦-២០១៨ ត្រូវបានធ្វើឡើងដើម្បីកត់សម្គាល់អំពីអ្វីដែលបានដំណើរការ និងមិនបានដំណើរការ និងកំណត់ឲ្យឃើញនូវទិសដៅជាអាទិភាពថ្មីៗដែលយើងត្រូវការអភិវឌ្ឍក្នុងកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៩-២០១៣។

កម្មវិធីនេះនឹងជួយចង្អុលបង្ហាញអំពីការកំណត់អាទិភាពលើការគាំទ្រដោយផ្ដោតគោលដៅពិសេសទៅកាន់ក្រុមកម្មករដែលងាយរងគ្រោះ និងដើម្បីភ្ជាប់ការពាក់ព័ន្ធឱ្យមានប្រសិទ្ធភាពបំផុតនៅក្នុងចំណុចអាទិភាពអភិវឌ្ឍន៍ជាតិក្នុងការគាំទ្ររបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍដោយចីរភាព ក្នុងខណៈពេលដំណើរការរបៀបវារៈនៃការងារសមរម្យកម្រិតខ្ពស់នៅកម្ពុជា។ សិក្ខាសាលាថ្នាក់ជាតិនាពេលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យមើលអំពីសមទ្ធិផលសំខាន់ៗ ដែលកម្ពុជាសមេ្រចបានក្នុងកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៦-២០១៨ និងការកំណត់សកម្មភាពការងារអាទិភាព ដើម្បីជម្រុញការសម្រេចបាននូវកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣ បន្តទៀត។ សិក្ខាសាលាថ្នាក់ជាតិនាពេលនេះ មានគោលបំណងចែករំលែកនូវលទ្ធផល នៃសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី១ តម្រង់ទិសកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាឲ្យស្របនឹងក្របខណ្ឌអភិវឌ្ឍន៍ជាតិ (យុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥នៃរដ្ឋសភា និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣) និងរបៀបវារៈសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ២០៣០(គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា)។

 


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.