Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ជប៉ុនសន្យាបណ្ដុះបណ្ដាលពលរដ្ឋ និងបញ្ជូនកម្មសិក្សាការីកម្ពុជាទៅធ្វើការនៅជប៉ុនបន្ថែម

 Wednesday, 03 October 2018 15:24  |  3812 times  |   Print  |   Email
ជប៉ុនសន្យាបណ្ដុះបណ្ដាលពលរដ្ឋ និងបញ្ជូនកម្មសិក្សាការីកម្ពុជាទៅធ្វើការនៅជប៉ុនបន្ថែម

ទីស្ដីការក្រសួង៖ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អង្គការសមាគមសហប្រតិបត្តិការកម្ពុជា-ជប៉ុន (JCIA) បានព្រមព្រៀងទទួលបណ្ដុះបណ្ដាលពលរដ្ឋ កម្ពុជាឱ្យទទួលបានជំនាញវិជ្ជាជីវៈមួយចំនួន ដែលទីផ្សារការងារនៅជប៉ុនកំពុងមានតម្រូវការខ្ពស់ ដើម្បីត្រៀមបញ្ជូនពួកគេទៅសិក្សា និងធ្វើការនៅប្រទេសជប៉ុនបន្ថែមទៀត។

អនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក Fumio Yamada ប្រធានអង្គការសមាគមសហប្រតិបត្តិការកម្ពុជា-ជប៉ុន (JCIA) នៅទីស្ដីការក្រសួងការងារ នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨។

ឯកឧត្តម អ៊ិត សំហេង មានប្រសាសន៍ថា ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈខាងលើ ត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈពោធិ៍សែនជ័យ ហើយអង្គការ JCIA ក៏បានជួយបណ្ដុះបណ្ដាល និងបញ្ជូនកម្មសិក្សាការីកម្ពុជាទៅសិក្សា និងធ្វើការនៅប្រទេសជប៉ុន មានរយៈពេលជាច្រើនឆ្នាំមកហើយ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ឆ្នាំនេះ និងឆ្នាំក្រោយ កម្ពុជានៅតែបន្តបញ្ជូនកម្មសិក្សាការីរបស់ខ្លួនទៅធ្វើការ និងសិក្សានៅប្រទេសជប៉ុនថែមទៀត ប៉ុន្តែមិនទាន់កំណត់ចំនួនច្បាស់លាស់នៅឡើយទេ ពោលប្រសិនបើបណ្ដុះបណ្ដាលបានច្រើន គឺកម្ពុជានឹងបញ្ជូនកាន់តែច្រើនទៅតាមដំណាក់កាលនីមួយៗ។ ឯកឧត្តម បានបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា និងអង្គការ JCIA នេះ មានរយៈពេល៥ឆ្នាំ ក្នុងនោះអង្គការមានផ្ដល់ការបណ្ដុះបណ្ដាលដល់ជនពិការឱ្យចេះភាសាជប៉ុន ចេះជំនាញជួសជុលម៉ូតូ កាត់ដេរ។ ក្រៅពីនោះ មានជំនាញថែទាំមនុស្សចាស់ សំណង់ស្ថាបត្យកម្ម ទេសចរណ៍ ជួសជុលគ្រឿងយន្តជាដើម។

បន្ទាប់នឹងបញ្ជូនកម្មសិក្សាការីដែលមានកាយសម្បទាគ្រប់គ្រាន់ ទៅធ្វើកម្មសិក្សានៅប្រទេសជប៉ុន រយៈពេល៣ឆ្នាំ។ សូមជម្រាបថា ចាប់ពីឆ្នាំ២០០៧-២០១៨ កម្ពុជាបានបញ្ជូនកម្មសិក្សាការីរបស់ខ្លួនចំនួន ៨,០៦៥នាក់ (ស្រីចំនួន ៤,៤៣៥នាក់) ហើយក្នុងរយៈពេលជាងកន្លះឆ្នាំ២០១៨ មានកម្មសិក្សាការីកម្ពុជាចំនួន ១,៨៨៨នាក់ ត្រូវបានបញ្ជូនទៅបម្រើការងារនៅប្រទេសជប៉ុន។

ការងារនៅប្រទេសជប៉ុនសម្រាប់កម្មសិក្សាការី រួមមាន៖ កសិកម្ម នេសាទ សំណង់ កែច្នៃចំណីអាហារ កាត់ដេរ គ្រឿងយន្ត លោហធាតុ ថែមទាំមនុស្សចាស់ និងវិស័យមួយចំនួនទៀត។ ចំពោះប្រាក់ឈ្នួលដែលកម្មសិក្សាការីកម្ពុជា ទទួលបានពីការងារនៅប្រទេសជប៉ុន ដោយគណនាតាមប្រាក់ម៉ោងនោះ មានពី៧៦២យ៉េន-៩៨៥យ៉េន ឬប្រហែលពី ៦.៨ដុល្លារ-៨.៧ដុល្លារ គិតចាប់ពីខែតុលា ឆ្នាំ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០១៩ ហើយខុសគ្នាទៅតាមខេត្តនីមួយៗ៕

 


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.