Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រុមហ៊ុនចិននឹងបង្កើតសាលារៀនអនឡាញនៅកម្ពុជា

 Wednesday, 26 September 2018 12:48  |  5234 times  |   Print  |   Email
ក្រុមហ៊ុនចិននឹងបង្កើតសាលារៀនអនឡាញនៅកម្ពុជា

(ភ្នំពេញ)៖ ខណៈទំនាក់ទំនងកម្ពុជា-ចិន ឈានដល់កិច្ចសហប្រតិបត្តិការភាពជាដៃគូគ្រប់ជ្រុងជ្រោយហើយនោះ មានក្រុមហ៊ុនឯកជនរបស់ចិន បានបង្ហាញគោលជំហរបង្កើតសាលារៀនតាមប្រព័ន្ធអនឡាញនៅកម្ពុជា ដើម្បីឱ្យសិស្ស-និស្សិតនៅកម្ពុជាកាន់តែមានភាពងាយស្រួលក្នុងការសិក្សា ក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនេះ ដោយខាងក្រុមហ៊ុនចិនបានបញ្ជាក់ថា ខ្លួនទទួលបានជោគជ័យខ្ពស់ក្នុងការបង្កើតសាលាអនឡាញនេះនៅប្រទេសចិន។

នេះជាការបញ្ជាក់របស់ឯកឧត្តម ឡៅ ហ៊ឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលបានធ្វើឡើងក្រោយជំនួបរវាង ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក ជាំង ហៅ អគ្គនាយក និងជាស្ថាបនិកក្រុមហ៊ុន Join Capital Investment & Management Co.,LTD លោក វិន ធានអ៊ូ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Beijing Hangu Education Technology Co.,LTD និងលោក ហ៊ង ហ៊ អគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុន ខេមបូឌាន ស៊ីងម៉ឹង ធេលីមីឌា ខូអ៉ិលធីឌី។ ឯកឧត្តម ឡៅ ហ៊ឹម បានឱ្យដឹងថា ក្រុមហ៊ុនចិននេះមកជម្រាបដំណឹងថា ពួកគេនឹងបង្កើតសាលាឯកជននៅកម្ពុជា តាមរយៈការរៀនតាមអនឡាញ ហើយក្រុមហ៊ុននេះក៏ធ្លាប់វិនិយោគច្រើននៅប្រទេសចិន ដែលមានថវិកាវិនិយោគរហូតដល់រាប់ពាន់លានដុល្លារ។

ឯកឧត្តម ឡៅ ហ៊ឹម បានបន្តថា បើតាមការគ្រោងទុករបស់ក្រុមហ៊ុនចិន សាលាអនឡាញនោះនឹងបង្កើតនៅអំឡុងឆ្នាំ២០១៨នេះ ប៉ុន្តែទោះយ៉ាងណាភាគីពាក់ព័ន្ធក៏ត្រូវជជែកពិភាក្សាគ្នា និងសុំអនុញ្ញាតច្បាប់ បំពេញបែបបទនានាជាបន្តបន្ទាប់ទៀត ដើម្បីជំរុញឱ្យសាលាអនឡាញនេះចេញជារូបរាងឱ្យបានឆាប់ ខណៈក្រុមការងារមួយចំនួនដែលជាដៃគូរបស់ក្រុមហ៊ុនខាងលើ ក៏កំពុងបើកការបង្រៀនសិស្សតាមអនឡាញជាបណ្ដើរៗហើយដែរ។

ឯកឧត្តមថា ការបង្កើតសាលាអនឡាញនេះ ធ្វើឡើងក្នុងគោលបំណងធំផ្តោតលើការបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា ឱ្យត្រូវនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពជា និយាយដោយឡែក និងនិយាយជារួម នៅក្នុងបណ្ដាប្រទេសអាស៊ានទាំងមូល។ ឯកឧត្តមអគ្គនាយកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានបន្ថែមទៀតថា ជាការចាបផ្ដើម សាលានឹងបណ្ដុះបណ្ដាលមានជំនាញបច្ចេកវិទ្យា IT ទេសចរណ៍ ពាណិជ្ជកម្ម គណនេយ្យ និងជំនាញផ្សេងៗទៀត ដែលសាលានឹងពង្រីកជាបន្តបន្ទាប់បន្ថែមទៀត ដើម្បីឱ្យស្របនឹងស្ថានភាពអប់រំ ធ្វើយ៉ាងណាត្រូវនឹងនីតិវិធី និងគោលការណ៍នៃវិស័យអប់រំរបស់កម្ពុជា៕

 


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.