ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

ប្រព័ន្ធអុិនធើរណិត-WorkNet ជាជំនួយរបស់កូរ៉េ បានជួយអភិវឌ្ឍន៍ប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជា

 ច័ន្ទ, 05 កញ្ញា 2022 17:21  |    Written by MLVT  |  3491 times  |   Print  |   Email

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានជួយដល់ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើការ អភិវឌ្ឍប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជាតាមអ៊ីនធើរណិត-WorkNet។ 

 

នៅក្នុងជំនួបពិភាក្សាការងារ រវាងឯកឧត្តម HAN Chang-Seob(ហាន ឆាង សុប) អនុរដ្ឋមន្ត្រី នៃក្រសួងមហាផ្ទៃនិងសុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បង្ហាញការរីករាយ និងស្វាគមន៍ចំពោះដំណើរបំពេញទស្សនកិច្ចរបស់ឯកឧត្តមអនុរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូមកកាន់កម្ពុជា នេះជាការបង្ហាញនូវការយកចិត្តទុកដាក់នូវការពង្រឹងមិត្តភាព សាមគ្គីភាពរវាងប្រទេសយើងទាំងពីរ កម្ពុជា-សាធារណរដ្ឋកូរ៉េ។ 

 

នាឱកាសនោះ ឯកឧត្តម ហាន ឆាង សុប បានសម្តែងនូវការរីករាយចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី នៅក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់កម្ពុជា ពិសេសគណៈប្រតិភូរបស់ឯកឧត្តម នឹងបានចុះមកពិនិត្យបន្ថែមទៀតពីការបង្កើតប្រព័ន្ធតាមអ៊ីនធើរណិត-WorkNet ដើម្បីធ្វើឲ្យប្រព័ន្ធមួយនេះដំណើរការទៅដោយរលូន។ ឯកឧត្តមអនុរដ្ឋមន្ត្រី បញ្ជាក់ថា ការបង្កើតប្រព័ន្ធនេះដើម្បីបម្រើទៅលើសេវាស្វែងរកការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធខ្ពស់ ដូច្នេះការគ្រប់គ្រង និងការប្រើប្រាស់ប្រព័ន្ធ ក៏កាន់តែមានសារសំខាន់ផងដែរ។ 

 

ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងថា នៅក្នុងដំណាក់កាលការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ការស្វែងរកការងារធ្វើនៅក្នុងដំណាក់កាលនោះ គឺមានភាពលំបាកខ្លាំងណាស់ ដូច្នេះប្រព័ន្ធនេះពិតជាបានជួយសម្រួលដល់អ្នកស្វែងរកការងារធ្វើប្រកបដោយប្រសិទ្ធភាព។ ជាការពិត បើចង់ឲ្យប្រព័ន្ធនេះ ដំណើរការឲ្យកាន់តែមានគុណភាព ប្រសិទ្ធភាពខ្ពស់ ទាមទារអ្នករៀបចំ គ្រប់គ្រង និងប្រើប្រាស់ត្រូវមានសមត្ថភាពខ្ពស់ដែរ។ 

 

ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ភាគីកូរ៉េ ឲ្យជួយបណ្តុះបណ្តាលធនធានមនុស្ស និងចែករំលែកនូវបទពិសោធន៍ល្អៗ ដល់ មន្ត្រីNEA មានសមត្ថភាពពេញលេញ ដើម្បីប្រើប្រាស់ប្រព័ន្ធមួយនេះប្រកបដោយគុណភាពខ្ពស់។ 

 

គួរបញ្ជាក់ជូនដែរថា ការពីខែមេសា ឆ្នាំ២០១៨ ក្រសួងការងារ និងមុខរបរ នៃសាធារណរដ្ឋកូរ៉េ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើគម្រោងស្ដីពី «ការអភិវឌ្ឍប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជាតាមអ៊ីនធើរណិត-WorkNet» នៅសាធារណរដ្ឋកូរ៉េ។

 

គម្រោងនេះ មានបីដំណាក់កាលធំៗ ដំណាក់កាលទី១ (២០១៨) ការអភិវឌ្ឍផែនការយុទ្ធសាស្រ្តព័ត៌មានវិទ្យា (ISP) នៅកម្ពុជាតាមអ៊ីនធើរណិត-WorkNet, ដំណាក់កាលទី២ (២០១៩-២០២០) ការបំពាក់សម្ភារបរិក្ខាបច្ចេកទេស និង Software ដើម្បីបង្កើតប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារតាមអ៊ីនធើរណិត - WorkNet និង ដំណាក់កាលទី៣ (២០២១)ការផ្ទេរចំណេះដឹងបច្ចេកទេស ការតាមដាន និងវាយតម្លៃ៕


ឯកសារផ្លូវការ