ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

សេចក្តីជូនដំណឹង ស្ដីពីពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣

 Friday, 15 September 2023 14:00  |  966 times  |   Print  |   Email

សេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអំពី៖ «ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣»!

==≠======================≠==========================

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), អង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការភីផលអ៊ីននិត (People In Need Cambodia) នឹងរៀបចំ៖ «ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣» លើកទី១៣ រយៈពេល ២ថ្ងៃ គឺថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ម៉ោង ៨ យប់ នៅសាលពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ព្រមទាំងមានការរៀបចំឱ្យមានការដាក់ពាក្យតាមប្រព័ន្ធអនឡាញ ដែលមានគេហទំព័រពិព័រណ៍ការងារ www.careerfair.nea.gov.kh ផងដែរ។

 

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៧ ៨៧១ ៨០៧/០១៦ ៤៣៨.៨៤៣ ឬ ចូលមើលគេហទំព័រ www.careerfair.nea.gov.kh


ឯកសារផ្លូវការ