ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

ឯកឧត្តម​បណ្ឌិត​រដ្ឋមន្រ្តី បាន​ជំនួ​ប​ពិភាក្សា​ការងារ​ ​ និង​ចុះកិច្ច​ព្រម​ព្រៀង​​ជា​មួយ​លោកជំទាវ Kim Young Joo​ រដ្ឋមន្រ្តី​ក្រសួង​មុខរបរ​និងការងារ

 Monday, 16 April 2018 16:46  |    Written by MLVT  |  2800 times  |   Print  |   Email

នារសៀលថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំនួបពិភាក្សាការងារ និងចុះកិច្ចព្រមព្រៀងជាមួយលោកជំទាវ Kim Young Joo រដ្ឋមន្រ្តីក្រសួងមុខរបរនិងការងារ នៅទីស្តីការក្រសួងមុខរបរ និងការងារ សាធារណរដ្ឋកូរ៉េ។

ក្នុងជំនួបនេះភាគីទាំងពីរបានសម្តែងនូវការរីករាយចំពោះកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ជាពិសេសកិច្ចសហការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបានពិភាក្សាគ្នាលើកិច្ចព្រមព្រៀងសម្រាប់កិច្ចសហប្រតិបត្តិការ(Arrangement for Cooperation) រវាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងក្រសួងមុខរបរ និងការងារកូរ៉េ សម្រាប់គម្រោងស្តីពី “ការអភិវឌ្ឍប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជា តាមអ៊ីនធើណេត-WorkNet” ដែលនឹងត្រូវអនុវត្តដោយទីភ្នាក់ងារជាតិ មុខរបរនិងការងារ(NEA) នៃព្រះរាជាណាចក្រកម្ពុជា និងភ្នាក់ងារសេវាព័ត៌មានការងារកូរ៉េ (KEIS) នៃសាធារណរដ្ឋកូរ៉េ។

គម្រោងនេះមានរយះពេល ៤ឆ្នាំ និងមានគម្រោងថវិកាចំនួន ៣លាន ១សែនដុល្លារអាមេរិក ដោយអនុវត្តជា៣ដំណាក់កាល រួមមានៈ

    -ទី១ ឆ្នាំ២០១៨ ការសិក្សាទៅវិញទៅមក អំពីប្រព័ន្ធផ្តល់សេវាការងារសាធារណៈនៅប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ ថវិកា ២សែនដុល្លារ

    -ទី២ (២០១៩-២០២០) ការបំពាក់សម្ភារបរិក្ខាបច្ចេកទេស និងSoftware ដើម្បីបង្កើត ប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារ ការងារតាមអ៊ីនធើណេត-WorkNet ថវិកា ២លាន ៧សែនដុល្លារ

    -ទី៣ ឆ្នាំ២០២១ ការផ្ទេរចំណេះដឹងបច្ចេកទេស ការតាមដាន និងវាយតម្លៃ ថវិកា ២សែនដុល្លារ។ បន្ទាប់មកភាគីទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសម្រាប់គម្រោងស្តីពី “ការអភិវឌ្ឍប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជា តាមអ៊ីនធើណេត-WorkNet” ក្រោមបរិយាកាសរីករាយ និងស្និទ្ធិស្នាល។

 

 


ឯកសារផ្លូវការ