ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

តំណាងភាគីនិយោជក សម្រេចតួលេខ ១៩៧ដុល្លារ, តំណាងភាគីរដ្ឋាភិបាល ១៩៨ដុល្លារ និងតំណាងភាគីកម្មករនិយោជិត លើកនូវតួលេខចំនួន៣ ផ្សេងគ្នា

 អង្គារ, 13 កញ្ញា 2022 21:30  |    Written by MLVT  |  2610 times  |   Print  |   Email

(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំលើកទី៤របស់ខ្លួន ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣។ 

ជាលទ្ធផល នៃកិច្ចប្រជុំត្រីភាគីនេះ ទទួលបានគោលជំហរប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៣ ដូចខាងក្រោម៖

 

-តំណាងភាគីកម្មករនិយោជិត បានលើកនូវតួលេខចំនួន ៣ផ្សេងគ្នា គឺតួលេខ ២០៦ដុល្លារអាម៉េរិក មាន សំឡេងគាំទ្រចំនួន ៨សំឡេង តួលេខ ២១០ដុល្លារអាម៉េរិក មានសំឡេងគាំទ្រចំនួន ៣សំឡេង និង តួលេខ ២១៣ដុល្លារអាម៉េរិក មានសំឡេងគាំទ្រចំនួន ៦សំឡេង

 

-តំណាងភាគីនិយោជក បានឯកភាពយកតួលេខ ១៩៧ដុល្លារអាម៉េរិក គឺជាសំឡេងឯកច្ឆ័ន្ទភាពផ្ទៃក្នុងរបស់ខ្លួន

 

-តំណាងភាគីរាជរដ្ឋាភិបាលដោយឈរលើលក្ខណៈបច្ចេកទេស និងវិទ្យាសាស្ត្រ បានកំណត់តួលេខចំនួន ១៩៨ដុល្លារអាម៉េរិក។

 

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបន្តកិច្ចប្រជុំសម្រេចចុងក្រោយ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ សប្តាហ៍ក្រោយនេះ នៅមុនពិធីបុណ្យភ្ជុំបិណ្ឌ៕

ឯកសារផ្លូវការ