Print this page

នីតិក្រមសង្ខេប

 អង្គារ, 03 កញ្ញា 2024 18:47  |    Written by MLVT  |  2222 times

នីតិក្រមសង្ខេប

១.

ដំណាក់កាលមុនទទួលបានឯករាជ្យ

 
  • ឆ្នាំ១៨៧៧-១៩១៦ មាននូវកម្មវិធីកំណែទម្រង់មួយ​ចំនួន ​ពាក់ព័ន្ធនឹងការ​ប្រើប្រាស់​​ពលកម្ម ​​​និងការលុបបំបាត់នូវការ​ប្រើប្រាស់ “ពល” (ឬខ្ញុំបម្រើ ឬទាសករ) ៖  

    • ព្រះរាជប្រកាសចុះថ្ងៃទី១៥ ខែមករា ១៨៧៧ ស្តីពីការកំណែទម្រង់​នានា​​ពាក់ព័ន្ធនឹង​រដ្ឋា​ភិបាល និងរដ្ឋបាលនៃព្រះរាជាណាចក្រកម្ពុជា ដោយមាន​​បញ្ញត្តិអំពី ​​​ការលុបបំបាត់​របប​ទាសករ​មួយ​​ជីវិត​​​ ដើម្បី​ធ្វើការកាត់បំណុល។

    • ​​​អនុសញ្ញាបារាំង-ខ្មែរ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ​១៨៨៤ ស្តីពីកំណែទម្រង់នានានៅក្នុង​ព្រះរាជាណាចក្រ ដែល​មាត្រា ៨ នៃអនុសញ្ញានេះ ​ចែងអំពី​ការ​ប្រកាសលប់បាត់របបទាសភាព​នៅកម្ពុជា​

    • សេចក្តីសម្រេច​ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ​១៨៨៤ របបទាសភាព​ត្រូវ​បាន​លុបបំបាត់​ទាំងស្រុងទូទាំង​ព្រះរាជាណាចក្រ

    • ​ព្រះរាជប្រកាស​ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៨៩៧ ​ស្តីពីការ​លុបបំបាត់ទំនៀម​​​ទម្លាប់នៃ​ការ​ប្រើប្រាស់​ពល។

    • ព្រះរាជប្រកាសចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ​១៨៩៧ ស្តីពីការ​កំណត់​អំពី​ប្រាក់​ឈ្នួល​​​សម្រាប់​អ្នក​ធ្វើការ​កាត់បំណុល ហើយ​ព្រះរាជប្រកាស​លេខ១៣៤ ចុះ​ថ្ងៃ​​ទី​១៩ ខែសីហា ឆ្នាំ​១៩៣៦ បាន​សម្រួល​មាត្រា​២ នៃ​ព្រះរាជប្រកាស​នេះ

    • ​ព្រះរាជប្រកាសចុះថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​១៨៩៨ ស្តីពីការ​លុបបំបាត់​​ការ​ប្រើពល និង​ពលកំឡោះ ដោយអនុញ្ញា​ត​មកជាការ​ធ្វើការ​ប្តូរ​ជា​ប្រាក់ តាមការ​ចរចាជា​មួយ​និយោជក ប្រសិនបើភាគីទាំងពីរ​យ​ល់​ព្រម ដែលនេះ​ចាត់ទុក​​ជា​​សញ្ញាណ​ដំបូង​​នៃ​ការ​ទទួល

      ស្គាល់​នូវ​សិទ្ធិ​ការងារ​របស់​ពលរដ្ឋ​ខ្មែរ​​។

    • ​ព្រះរាជ​ប្រកាស​ចុះថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ​១៨៩៩ ស្តីពីការ​ហាម​ឃាត់ការ​បង្ខំ​ឱ្យ​ធ្វើការ​កាត់បំណុល​

    • ​ក្រឹត្យការងារនៅតុងកឹង​ចុះថ្ងៃទី​២៦ ខែសីហា ឆ្នាំ​១៨៩៩ ស្តីពី​លក្ខ​ខណ្ឌ​ការងារ​សម្រាប់​​កម្មករ​តាម​កិច្ចសន្យាក្នុងតំបន់​តុងកឹង រវាងនិយោជក​ជន​ជាតិអឺរ៉ុប និង​កម្មករ​និយោជិត​ ឬអ្នកបម្រើជាតិអាស៊ី និងការបង្កើតសៀវ​ភៅការងារសម្រាប់កម្មករនិយោជិត

      អនុក្រឹត្យចុះថ្ងៃទី​២៦ ខែសីហា ឆ្នាំ​​១៨៩៩ ត្រូវបា​ន​​វាទបទបញ្ជា​អនុវត្ត​ទាំងនៅ​ដែនដីអណ្ណាម កូសាំងស៊ីន និង​កម្ពុជា ដោយ​ក្រឹត្យ​ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ​១៩០២ និងក្នុង​ប្រទេសឡាវ ដោយ​អនុក្រឹត្យ​ចុះថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​១៩១១ ដែល​ធ្វើ​ឱ្យ​ក្រឹត្យ​នេះ​បាន​ក្លាយ​​ទៅជា​នីតិក្រម​ការងារ​នៅឥណ្ឌូចិនជា​លើកដំបូងបំផុត

    • ​​​ព្រះរាជប្រកាសចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ​១៩០៤ ស្តីពីការ​បដិសេធការ​ប្រើ​ប្រាស់ពលកម្ម​តាម​​របបកំណែន​

    • ក្រឹត្យចុះថ្ងៃទី៨ ខែមីនា ឆ្នាំ​១៩១០ ដែល​មាន ៤៩មាត្រា និង​ក្រឹត្យ​ចុះថ្ងៃ​ទី២០ ខែឧសភា ឆ្នាំ​១៩១៣ ដែលធ្វើការកែសម្រួលមាត្រា ១---១៣-១៥-១៦-១៧-២៥-៣១ និង៣២ ក្រឹត្យចុះថ្ងៃទី៨ ខែមីនា ឆ្នាំ​១៩១០ គឺជា​ការ​​វិវត្ត​​លើកទីពីរ​នៃនីតិក្រម​ការងារ​នៅ​ក្នុង​តំបន់​ឥណ្ឌូចិន

    • អនុក្រឹត្យ​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​១៩០២ ស្តីពី​ការ​វាទបទបញ្ញានៃ​ក្រឹត្យ​ចុះថ្ងៃទី​២៦ ខែសីហា ឆ្នាំ​១៨៩៩ ចំពោះដែនដី​អណ្ណាម កូសាំងស៊ីន និង​កម្ពុជា

    • ​​ក្រឹត្យ​ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ​១៩១២ ស្តីពី​របបរុករករ៉ែ​នៅតំបន់​ឥណ្ឌូចិន ដែល​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើដោយ អនុក្រឹត្យ​ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ​១៩១២ ពាក់ព័ន្ធ​នឹង​ការ​ជួល​បុគ្គលិកឱ្យ​ធ្វើការ​នៅការដ្ឋានរ៉ែ។

  • ព្រះរាជសារលិខិត​របស់ព្រះបាទសម្តេច​ព្រះស៊ីសុវត្ថិ នាថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ​១៩១៦ វេលាម៉ោង​ ៤ល្ងាច ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំវិសាមញ្ញ​លើកទី​៤ នៃ​​សភាពិគ្រោះ​យោបល់​នៃ​ព្រះរាជាណាចក្រ ទ្រង់បាន​ប្រកាសលុបបំបាត់​របប​កំណែន​​ដែលបាន​អនុវត្ត​ជាយូរ​មកហើយក្នុង​ព្រះរាជាណាចក្រ

  • ប្រកាស​របស់រ៉េស៊ីដង់​​ជាន់ខ្ពស់​នៅកម្ពុជាចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ​១៩១៦ ស្តីពីការ​ផ្តល់​​សេវាពាក់​ព័ន្ធ​​ការ​ប្រើប្រាស់​ពលកម្ម និង​មធ្យោបាយ​ដឹកជញ្ជូន ​សម្រាប់​​ការអនុវត្ត​ការងារ ឬកិច្ចការ​​សាធារណៈការ

  • អនុក្រឹត្យចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ​១៩២០ ទាក់​ទង​នឹ​ងបែបបទដែលត្រូវបំពេញ​ដោយជនជាតិអឺរ៉ុប ឬអ្នកមាន​បុព្វសិទ្ធិ​ដូចគ្នា, ជនបរទេសជាតិអាស៊ី ឬអ្នកមានបុព្វសិទ្ធិដូចគ្នា និងជនអន្តោគ្រាម ឬជនដែលត្រូវបាន​ការពារដោយ​ជាតិ​បារាំងសែស ដែលចង់ចាក

    ចេញពីតំបន់​ឥណ្ឌូចិន ដែលត្រូ​វបាន​កែសម្រួល​​​ដោយអនុក្រឹត្យ​ចុះថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​១៩២០, អនុ​ក្រឹត្យ​ចុះថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​១៩២៤,​ អនុក្រឹត្យ​ចុះថ្ងៃទី​២៥ ខែមីនា ឆ្នាំ​១៩២៩,និងដោយអនុ​ក្រឹត្យ​ចុះថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​១៩៣០។

  • ឆ្នាំ​១៩២០ ក្រម​រដ្ឋប្បវេ​ណី​ត្រូវបាន​ប្រកាសឱ្យ​ប្រើ នៅ​​ថ្ងៃ​ទី២៥ ខែកុម្ភៈ ឆ្នាំ​១៩២​០ ក្នុង​នោះ​​ច្បា​ប់​​ការងារបែបទំនើប​​នៅ​កម្ពុជា ​​ត្រូវ​បាន​បង្កើត​ឡើងជាលើកដំបូង ដែល​​មាត្រា១១៤៥ ដល់មាត្រា១១៧​៥​ បាន​កំណត់​អំពី​ទំនាក់ទំនង​​រវាងនិយោ​ជក និង​កម្មករ។

  • អនុក្រឹត្យ​ចុះថ្ងៃទី៦ ខែមីនា ឆ្នាំ​១៩២៤ ស្តីពីការ​កំណត់​​អាយុ​ដែលតម្រូវ​ឱ្យកម្មករ​​ និងអ្នកបម្រើជនជាតិអាស៊ី ត្រូវមានសៀវភៅការងារ។

  • សារាចរក្រសួង​ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ​១៩២៤ ទាក់ទងនឹងវិធានការការ​ពារ​​​សុខភាព ដែលត្រូវអនុវត្តនៅគ្រប់ការដ្ឋាន​សាធារណៈការ ឬដកហូតកម្មករអន្តោគ្រាម​ពីគ្រប់ដែនអាណានិគម។

  • ព្រះរាជប្រកាសលេខ១១១ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ​១៩២៦ ស្តីពីសមាគមវិជ្ជាជីវៈ

  • ឆ្នាំ​១៩២៧ មាន ៖

    • ការ​បង្កើត​អគ្គ​អធិការដ្ឋាន​ការងារឥណ្ឌូចិន​ តាម​ក្រឹត្យ​ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ​១៩២៧ ដើម្បីត្រួត​ពិនិត្យ​​មើល​អធិការដ្ឋានការងារតាមប្រទេសនីមួយៗ​នៅ​ឥណ្ឌូចិន។

    • ​ការបង្កើតអធិការដ្ឋានការងារមួយនៅកម្ពុជា តាមក្រឹត្យចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ១៩២៧។

    • អនុក្រឹត្យ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ​១៩២៧ និងក្រឹត្យ​ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ​១៩២៧ ស្ដីពីការការពារការ​ប្រើប្រាស់​ពលកម្ម​ប្រជាជន​ នៅតំបន់ឥណ្ឌូចិន ឬជនបរទេជាតិអាស៊ី​ តាមកិច្ចសន្យាការងារខាងកសិកម្ម ខាងឧស្សាកម្ម និងខាងរ៉ែនៅតំបន់ឥណ្ឌូចិន ជានីតិក្រមការងារសំខាន់​ជាង​​គេមួយ ដែលមាន ១០០មាត្រា និង​ចាត់ទុកជាការ​វិវត្តលើកទី៣ នៃ​នីតិក្រម​ការងារ​នៅ​ឥណ្ឌូ​ចិន៖

  • ​​ការកំណ​ត់​​អំពី​លក្ខខណ្ឌ​នៃការ​ជ្រើសរើស​ និង​កិច្ច​សន្យា​​ការងារ។

  • ការ​កំណត់​​នូវ​ថិរវេលាធ្វើការ​ ១០ម៉ោង​ក្នុង​មួយ​ថ្ងៃ​។

  • ការកំណត់អំពី​លក្ខខណ្ឌ​សម្ភារសម្រាប់ការ​រស់នៅរបស់​កម្មករ។

  • ការ​ផ្តល់​នូវ​វិធានការ​អនាម័យ​សម្រាប់កម្មករ។

    • ការកំណត់អំពីសៀវភៅបើកប្រាក់បៀវត្ស តាមព្រះរាជក្រមលេខ២៣​៥ ន.ស ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩២៧។

  • អនុក្រឹត្យ​ចុះថ្ងៃទី​៣១ ខែមីនា ឆ្នាំ​១៩​២៨ ស្តីពីលក្ខខណ្ឌនៃការជ្រើសរើសកម្មករ​និ​យោជិត ការ​គ្រប់​គ្រង​ និង​ការ​បញ្ជូន​កម្មករនិយោជិត​តំបន់​អណ្ណាម និង​តុងកឹង ឱ្យ​ទៅធ្វើការ​តាមកិច្ច​សន្យានៅប្រទេសនៅអឺរ៉ុប ឬប្រទេស​នៅក្រៅតំបន់ឥណ្ឌូចិន

  • អនុក្រឹត្យចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩២៨ ស្តីពី​ការ​វាទអនុក្រឹត្យ​​ចុះថ្ងៃទី​២០ ខែ​សីហា ឆ្នាំ១៨៩៨ ចំពោះ​​​កម្មករនិយោជិតខ្មែរ ឬជនបរទេសជាតិអាស៊ី លើកលែងតែកម្មករនិយោជិត​​​ជនជាតិជ្វា ដែលត្រូវបាន​ជួល​ឱ្យ​ធ្វើការ​តាមកិច្ចសន្យា​​នៅខាងកសិកម្ម

    ខាងសិប្បីកម្ម និង​ខាងរ៉ែ។

  • អនុក្រឹត្យចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ១៩២៩ ស្ដីពីការបង្កើតការិយាល័យរកការងារឱ្យ​​ធ្វើសម្រាប់កម្មករ និងទាហាន ដែលត្រូវបានបញ្ចប់ការងារពីកងទ័ពអាណា​និគម ក៏ដូចជាប្រជាជនបារាំងសែសដែលគ្មានការងារ

  • អនុក្រឹត្យចុះ​​ថ្ងៃ​ទី២២ ខែ កក្កដា ឆ្នាំ ១៩៣០ ស្ដីពី​ការបង្កើតអធិការការងាររង នៅ​គ្រប់ប្រទេសនៃសហភាពឥណ្ឌូចិន ដែល​មាន​​បង្កើត​អធិការដ្ឋានការងារ។

  • អនុក្រឹត្យ​ចុះថ្ងៃទី​២៩ ខែមេសា ឆ្នាំ​១៩៣០ ស្តីពីការ​បង្កើត​​​នៅក្នុង​តំបន់​ឥណ្ឌូ​ចិន​​នូវ​​គណៈ​កម្មការផ្សះផ្សាវិវាទបុគ្គលរវាង​និយោជក និង​កម្មករនិយោជិតធ្វើការ​តាម​កិ​ច្ចសន្យាការងារ ហើយអនុ​ក្រឹត្យ​នេះ​ ត្រូវបាន​ប្រកាសឱ្យ​ប្រើ​​នៅក្នុង​តំបន់ឥណ្ឌូចិន ដោយ​​អនុ​ក្រឹត្យ​ចុះថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៣០

  • ក្រឹត្យ​ចុះថ្ងៃទី​២ ខែមេសា ឆ្នាំ​១៩៣២ ស្តីពី​ការ​បង្កើត​តុលាការ​មជ្ឈត្តការ និង​គណៈកម្មការផ្សះផ្សាវិវាទ ​នៅគ្រប់​ប្រទេសទាំងអស់​នៅក្នុង​សហព័ន្ធឥណ្ឌូចិន

  • ​អនុក្រឹត្យ​ចុះថ្ងៃទី​១៣ ខែតុលា ឆ្នាំ១៩៣៣ ពាក់ព័ន្ធ​នឹង​សេរីភាព​នៃការងារ និង​ការការពារ​កុមារ មនុស្ស​ជំទង់ និង​ស្ត្រីនៅតំបន់ឥណ្ឌូចិន

  • អនុក្រឹត្យ​ចុះ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​១៩​៣៤ ស្តីពី​​ការ​បង្កើត​គណៈកម្មការ​ផ្សះ​ផ្សាវិវាទបុគ្គល រវាង​កម្មករនិយោជិតជាមួយ ​និង​និយោជកពាក់ព័ន្ធ​នឹង​ការ​​​ជួល​ឱ្យ​ធ្វើការ​ដោយមាន​កិច្ចសន្យា

  • ក្រឹត្យចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ​១៩៣​៦ ស្តីពីការ​កំណត់​លក្ខខណ្ឌ​ការងារ​ចំពោះ​ជនជាតិ​ក្នុង​តំបន់ឥណ្ឌូចិន និង​អ្នកមាន​បុព្វសិទ្ធិដូចគ្នា ដែលមាន ៩ ជំពូក និង​១២៤មាត្រា ​

  • ព្រះរាជក្រឹត្យលេខ៤ ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៣៧ បានដាក់ឱ្យអនុវត្តចំពោះកម្មករជនជាតិខ្មែរនូវអត្ថបទស្ដីពីការផ្សះផ្សា និងដោះស្រាយវិវាទការងារ

  • ក្រឹត្យ​ចុះថ្ងៃ​ទី២៧ ខែ​មករា ឆ្នាំ​១៩៣៧ ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​​វិជ្ជាជីវៈរវាងអ្នកស៊ីឈ្នួល និង​និយោជក

  • ក្រឹត្យ​ចុះថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​១៩៣៧ អនុវត្ត​ចំពោះ​ប្រជាជនអឺរ៉ុប និង​អ្នកមាន​បុព្វសិទ្ធិដូចគ្នា

  • ក្រឹត្យចុះថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​១៩៣៧ ស្តីពីលក្ខខណ្ឌ​ការងារ​សម្រាប់​ជនជាតិ​បារាំង អឺរ៉ុប និង​អ្នកមាន​​បុព្វសិទ្ធិដូចគ្នា ដែលមាន ៩ជំពូក និង១១២ មាត្រា

  • ក្រឹត្យចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ​១៩៣​៦ និងក្រឹត្យ​ចុះថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​១៩៣៧ ត្រូវ​បានកំណត់ថា ជានីតិក្រមការងារ​ក្នុង​តំបន់​ឥណ្ឌូចិន

  • ព្រះរាជប្រកាស​​លេខ៨៤ នស ចុះថ្ងៃទី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​១៩៣៨ ស្តីពីការពង្រីក​វិសាលភាព​​នៃការអនុវត្ត​ក្រឹត្យ​ឆ្នាំ១៩៣៧ ដល់អាណិកជនខ្មែរ គឺជានីតិក្រម​ការងារនៅកម្ពុជាដំបូងគេ

  • ព្រះរាជក្រឹត្យលេខ៤ ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ​១៩៣៧ ស្តីពីការ​ដាក់ឱ្យ​អនុវត្ត​ចំពោះកម្មករនិយោជិតខ្មែរ​នូវ​អត្ថបទស្តីពីការ​ផ្សះផ្សា និង​ដោះស្រាយ​វិវាទ​ការងារ

  • ព្រះរាជក្រឹត្យលេខ​៧៤ ចុះថ្ងៃទី២២ ខែមេសា​ ឆ្នាំ​១៩៣៧​ ស្តីពីវាទបទបញ្ជានៃសៀវ​ភៅ​កម្មករមកដល់​ជនជាតិខ្មែរ

  • ក្រឹត្យលេខ២៨៧ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៣៧ ស្តីពីថ្ងៃឈប់សម្រាកប្រចាំឆ្នាំនៃកម្មករ និងនិយោជិតជាតិឥណ្ឌូចិន

  • ក្រឹត្យចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៤៤ ស្តីពីថ្ងៃឈប់សម្រាកប្រចាំឆ្នាំនៃកម្មករ និងនិយោជិតជាតិអឺរ៉ុប

  • ព្រះរាជក្រមលេខ១២៣ ន.ស ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ​១៩៤៤ និរាករ​ណ៍​ព្រះរាជប្រកា​ស​​ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ​១៨៩៧ និង​ ថ្ងៃទី១៩ ខែសីហា ឆ្នាំ​១៩៣​៦

  • ក្រឹត្យលេខ២៧២-៣៣៨៦ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៤៨ កំណត់បណ្តោះអាសន្នវិធីឈប់សម្រាកប្រចាំឆ្នាំនៃអ្នកស៊ីឈ្នួលជាតិអឺរ៉ុប និងអ្នកមានបុព្វសិទ្ធិ​ដូចគ្នា

  • ​ព្រះរាជក្រមលេខ៣៧៥ ន.ស ចុះថ្ងៃទី​៣០ ខែតុលា ឆ្នាំ​១៩៤៧ ស្តីពី​រជ្ជវាសីនៃការ​វាទនីតិក្រមការងារ​បារាំង​ចំពោះជនជាតិខ្មែរ

  • ឆ្នាំ១៩៤៧ មានការ​បង្កើត អធិការដ្ឋានការងារខ្មែរមួយ និង​ការិយាល័យ​សង្គម​កិច្ច​មួយ​​ ដែ​ល​​​ស្ថិត​នៅ​ក្រោមឱវាទក្រសួង​ព័ត៌មាន និង​សង្គមកិច្ច តាម​ព្រះរាជ​ក្រមលេខ​៣៧៨ ន.ស. ចុះថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​១៩៤៧

  • ឆ្នាំ១៩៤៨ មានចេញព្រះរាជក្រម​ចុះថ្ងៃទី​២០ ខែធ្នូ នៅឆ្នាំ១៩៤៨ ​និរាករណ៍​​ព្រះរាជ​ប្រកាស​​ឆ្នាំ​១៩៣៨ ហើយ​ដាក់ឱ្យអនុវត្ត​​ច្បាប់ស្តីពីការងា របស់បារាំងឱ្យ​អាច​អនុវត្ត​បានរួមទាំងជនជាតិខ្មែរ។

  • ​ឆ្នាំ​១៩៤៩ មានសន្ធិសញ្ញា​បារាំ​ង-ខ្មែរ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៤៩ ​​បានលុបចោល​​​នូវ​សន្ធិសញ្ញា​អាណាព្យាបា​ល​ថ្ងៃទី១១​ ខែសីហា​ ឆ្នាំ​១៨៦៣ និងអនុសញ្ញាថ្ងៃទី១៨ ខែមិថុនា ​ឆ្នាំ​១៨៨៤ ហើយតាម​សិទ្ធិសញ្ញា​នេះ ​​​អធិការដ្ឋានការងារខ្មែរ និង​ការិយាល័យ​

    សង្គមកិច្ច ត្រូវ​បាន​ផ្ទេរមក​រដ្ឋាភិបាល​ខ្មែរ នៅឆ្នាំ​១៩៥១

  • ឆ្នាំ១៩៥១ ការ​បង្កើត ក្រសួ​ងសង្គមកិច្ច និង​ការងារ តាម​ព្រះរាជក្រឹត្យលេខ​១៦៨ ន.ស ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ​១៩៥១។

២.

ដំណាក់កាល ឆ្នាំ១៩៥៣-១៩៧០

 
  • ក្រោយទទួលបាន​ឯករាជ្យ មានការ​រៀបចំនូវ​បទបញ្ញត្តិថ្មីៗបន្ថែម​ទៀត ដើម្បីគ្រប់គ្រង​ទៅលើវិស័យ​​ការ​ងារ​ ដូចជា ៖

    • ព្រះរាជក្រមលេខ​៨៧៣ ន.ស ចុះថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​១៩៥៤ កំណត់អំពី​ការ​ធ្វើសៀវភៅការងារ​សម្រាប់​កម្មករ​និយោ​ជិ​ត​​​នៅទីក្រុង និង​តា​ម​ចម្ការ។

    • ព្រះរាជក្រម​លេខ៣ ន.ស. ចុះថ្ងៃទី​២៥ ខែមេសា ឆ្នាំ​១៩៥៥ ស្តីពីហឹប​​ប្រាក់​​​អន្តរវិជ្ជាជីវៈសម្រាប់ទូទាត់វិភាជន៍គ្រួសារ។

    • ព្រះរាជក្រឹត្យ​លេខ៣០៦ ន.ស. ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ​១៩៥៥ ស្តីពីការ​បង្កើត​​ហឹប​ប្រាក់​អន្តរវិជ្ជាជីវៈសម្រាប់ទូទាត់វិភាជន៍គ្រួសារ។

    • ព្រះរាជក្រម​លេខ៦៧ ន.ស ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ​១៩៥៦ កំណត់អំពី​ការ​បង្កើត​​អង្គការ​វិជ្ជាជីវៈ។

    • ព្រះរាជក្រមលេខ៨៣ ន.ស ចុះថ្ងៃទី​១៩ ខែមីនា ឆ្នាំ​១៩៥៦ ស្តីពីការចូលមកនៅ ឬមកសុំស្នាក់នៅប្រទេសកម្ពុជានៃជនបរទេស ដែលមាន​កំណត់​អំពី​មុខរបរហាមឃាត់សម្រាប់ជនបរទេស។

    • ព្រះរាជក្រម​លេខ១៧៩ ន.ស ចុះថ្ងៃទី៣ ខែមេសា ឆ្នាំ​១៩៥៧ កំណ​ត់​ឡើងវិញ​អំពី​វិធានការ​ការ​ពារ និង​អនាម័យក្នុង​សហគ្រាស​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម។

    • ព្រះរាជក្រមលេខ២១២ ន.ស ចុះថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​១៩៥៧ កំណត់កូតា​ជនបរទេស ៣០% ដែលអាច​ជួល​ឱ្យ​ធ្វើការ​នៅតាមរោងចក្រទាំងអស់។

    • ព្រះរាជក្រមលេខ២១៣ ន.ស ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៥៧ ស្តីពីការអនុញ្ញាតឱ្យស្ត្រីឈប់សម្រាកលំហែមាតុភាព។

    • ព្រះរាជក្រមលេខ២២៣ ន.ស ចុះថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​១៩៥​៧ កំណត់អំពីការ​ឈប់សម្រាកប្រចាំឆ្នាំ។

    • ប្រកាសលេខ៤៥៩៦ ចុះថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​១៩៥៧ ដែលដាក់ឱ្យ​អនុវត្ត​គំរូសៀវភៅបើកប្រាក់​បៀវត្ស។

    • ប្រកាសលេខ៤០៩១ ចុះថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​១៩៥៧ ស្តីពីគិលានដ្ឋាននៅក្នុង​គ្រឹះស្ថាន កន្លែងធ្វើការ​ ឬរោងជាង។

    • ប្រកាសរួមលេខ៣៦១៧ ចុះថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩៥៩ ស្តីពីការកម្រិតបែបបទនៃការចេញប័ណ្ណការងារជនបរទេស។

    • ប្រកាសរួមលេខ២៦៩៤ ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៦០ ស្តីពីការកម្រិតអត្រាពន្ធនៃការចេញប័ណ្ណកាងារជនបរទេស។

    • ​ប្រកាសរួមលេខ១១៤០ ចុះថ្ងៃទី១២ ខែ​មេសា ឆ្នាំ១៩៦០ ស្តីពីការកម្រិតកំណត់ពេលចុងក្រោយបង្អស់នៃបដិបញ្ញត្តិ ដែលអនុញ្ញាតឱ្យជនបរទេស ជា​ដើម។

  • ឆ្នាំ​១៩៥៧ ក្រសួ​ង​​សង្គមកិច្ច និងការងារ ត្រូវបាន​កែសម្រួល​តាមព្រះរាជ​ក្រឹត្យ​​លេខ៦៥១ ន.ស ចុះថ្ងៃទី២៦ ខែ​ធ្នូ ឆ្នាំ​១៩៥៧។

  • ​ឆ្នាំ​១៩៦១ ក្រសួងសង្គមកិច្ច និងការ​ងារ ត្រូវបាន​រើរៀបចំឡើងវិញ​តាមព្រះរាជក្រឹត្យចំនួ​ន​បួន ៖

    • ​ព្រះរាជក្រឹត្យលេខ៦៣ ប.រ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ​១៩៦១ ស្តីពីការរើរៀ​ប​​​ចំ​​​​ឡើងវិញ​នៃ​ក្រសួង​​សង្គមកិច្ច និងការងារ​។

    • ព្រះរាជក្រឹត្យលេខ៦៤ ប.រ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ​១៩៦១ ស្តីពី​​​ការ​រើរៀបចំ​ឡើងវិញនៃ​អធិការដ្ឋាន​សង្គមកិច្ច។

    • ព្រះរាជក្រឹត្យលេខ៦៥ ប.រ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ​១៩៦១ ស្តីពីការ​រើរៀបចំឡើងវិញ​នៃអគ្គាធិការដ្ឋាន​ការងារ។

    • ព្រះរាជក្រឹត្យ​លេខ៦៦ ប.រ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ​១៩៦១ ស្តីពីការ​រើរៀប​ចំ​ឡើងវិញនៃ​អធិការដ្ឋាន​កសិកម្ម និង​មជ្ឈ​មណ្ឌល​​ការអប់រំ​ហត្ថពលកម្ម។

  • នៅឆ្នាំ១៩៦៣ មានការរៀបចំនូវច្បាប់ដែលត្រូវបានដាក់ឈ្មោះថា “ច្បាប់សង្គមនិយមការងារ” ដែលត្រូវបានរដ្ឋសភាជាតិអនុម័តនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៦៣ និងប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ១៦២-ប.រ. ចុះថ្ងៃទី៣ ខែមករា ឆ្នាំ១៩៦៤។

  • ឆ្នាំ​១៩៦៨ ក្រសួង​សង្គមកិច្ច និងការ​ងារ ត្រូវ​បានរើរៀបចំតាម​ក្រឹត្យច្បាប់​លេខ​៤៩១/៦៨-ប.រ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ​១៩៦៨។

៣.

ដំណាក់កាល ឆ្នាំ១៩៧០-១៩៧៩

 
  • ឆ្នាំ១៩៧០ ក្រសួងសង្គមកិច្ច និងការងារ ត្រូវបានប្តូរឈ្មោះជា ក្រសួងសង្គមកិច្ច ការងារ និងមុខរបរ តាមក្រឹត្យលេខ៧០១/៧០ បរ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ​១៩៧០។

  • សាធារណរដ្ឋខ្មែរបាន​ចូលជាសមាជិក​អង្គការអន្តរជាតិខាងការងារ តាម​ក្រមលេខ​៤៦៧/៧១ ប.រ​ ចុះ​​ថ្ងៃទី១៤ ខែមករា ឆ្នាំ​១៩៧១ ដោយគិត​ចាប់ពីថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​១៩៦៩។

  • ​​ច្បាប់ការងារ​ថ្មី​ មានឈ្មោះថា “ក្រមការងារ” ត្រូវ​បាន​ប្រកា​ស​​​ឱ្យ​ប្រើ​តាម​​ក្រម​លេខ២/៧២ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ​១៩៧២ ប៉ុន្តែ​​ច្បាប់នេះពុំដែលត្រូវ​បាន​​អនុវត្ត​នោះ​ទេ ​ដោ​យ​សារ​កត្តាសង្គ្រាមស៊ីវិល។

  • ការ​ផ្តល់សច្ចាប័នលើអនុសញ្ញាការងារអន្តរជាតិ​មួយ​ចំនួន​។

  • ក្រោយ​ថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ អ្វីៗត្រូវបាន​រំលាយ និង​បំផ្លិចបំផ្លាញទាំងស្រុង។

  • ក្នុង​របបកម្ពុជា​ប្រជាធិបតេយ្យពុំមាន​បង្កើតក្រសួង​ទទួលបន្ទុកវិស័យ​ការងារទេ​។

៤.

ដំណាក់កាល ឆ្នាំ១៩៧៩-១៩៩៣

 
  • ក្រោយ​ថ្ងៃរំដោះ ៧ ខែមករា ឆ្នាំ​១៩៧៩ នៅថ្ងៃទី២៤ ខែ​តុលា ”គណៈកម្មាធិការ​​សង្គមកិច្ច” ថ្នាក់​ស្មើ​ក្រសួង​​ ​ត្រូវបាន​បង្កើតឡើង ​សម្រាប់ដោះស្រាយបញ្ហាសង្គម​កិច្ច គឺយុទ្ធជនពិការ និងកុមារកំព្រា ស្ត្រីមេម៉ាយ និងចាស់ជរា ដែលបន្សល់ទុកពី រ​បបខ្មែរក្រហម។

  • គណៈកម្មាធិការ​សង្គមកិច្ច ត្រូវបានប្ដូរ និង​បង្កើត​ជា ក្រសួងយុទ្ធជន​ពិការ-សង្គ​ម​កិច្ច តាម​ក្រឹត្យច្បាប់លេខ១៩ ក្រ.ច ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ​១៩៨៥ ទទួល​ភារកិច្ច​បន្ថែម​ក្នុង​ការ​ផ្តល់​ប្រាក់សោធន​និវត្ត សោធនបាត់បង់​សមត្ថភាព​ពលកម្ម​នៃ​មន្ត្រី​រាជការ​ស៊ីវិល និង​កូនកំព្រាពីមន្ត្រីរាជការ​ស៊ីវិល កងកម្លាំង​ប្រដាប់អាវុធគ្រប់ប្រភេ​ទ ប្រាក់គោលនយោបាយចំពោះអតីតយុទ្ធជនពិការ និង​ប្រាក់​ឧបត្ថម្ភគ្រួសារពលី។

  • ក្រសួងយុទ្ធជនពិការ-សង្គមកិច្ច ត្រូវបាន​ប្តូរ និងបង្កើត​ទៅជា ក្រសួង​ការងារ និង​សង្គមកិច្ច ​តាម​ក្រឹត្យលេខ៥៣ ក្រ ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ១៩៩​២ ដើម្បី​ទទួលបន្ទុក​បន្ថែម​នូវ​វិស័យ​​ការងារ​តាម​ច្បាប់ការងារថ្មី។

  • ច្បាប់ការងារ ឆ្នាំ​១៩៩២ បាន​រៀបចំ​ឡើង​ដោយ​នាយកដ្ឋាន​បៀវត្សពលកម្មនៃ​ក្រសួង​ផែនការ មិនមែន​ដោយ​ក្រសួង​យុទ្ធជនពិការ និង​សង្គមកិច្ចទេ។ ក្រោ​យ​​ពេល ​ដែល​ក្រសួង​ផែនការ​បាន​រៀបចំ​ច្បាប់​នេះ​ចប់ រដ្ឋាភិបាល​បាន​ប្រកាស​ឱ្យ​ប្រើ​​តាម​ក្រឹត្យ​លេខ៩៩ ក្រចុះថ្ងៃទី​១៣ ខែតុលា ឆ្នាំ​១៩៩២ ហើយ​ទើប​រដ្ឋាភិបាល​​ប្រគល់​មក​ឱ្យ​ក្រសួង​ការងារ និងសង្គមកិច្ច ​ជាអ្នក​អនុវត្ត​ច្បាប់នេះ។

 ៥.

ដំណាក់កាល ឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្ន

 
  • មានការ​បោះ​ឆ្នោតជាសកលលើកដំបូង រៀបចំ​ដោយ​ អ៊ុន តាក់ ​ពីថ្ងៃទី២៣-២៨ ខែឧសភា ឆ្នាំ១៩៩៣។

  • មានការ​តែងតាំងសមាសភាព រដ្ឋាភិបាល​ជាតិ​​បណ្តោះអាសន្ននៃកម្ពុជា តាមក្រឹត្យ​ចុះថ្ងៃទី​២ ខែកក្កដា ឆ្នាំ​​១៩៩៣ ដែលពេលនោះ​មានការ​បង្កើត​ ​ក្រសួង​សង្គម​កិច្ច និងការងារ នៅក្នុង​​រដ្ឋាភិបាលផងដែរ។​

  • ​​មានការតែងតាំងសមាសភាព​រាជរដ្ឋាភិបាលព្រះរាជក្រឹត្យ​​ចុះ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ​១៩៩៣ ហើយតាម​​​ព្រះរាជក្រឹត្យ​នេះ ​ក្រសួងសង្គមកិច្ច​ និងការងារ ​ត្រូវ​បាន​ប្តូរឈ្មោះមកជា ក្រសួង​សង្គ​ម​កិច្ច ការ​ងារ​ និង​អតីត​យុទ្ធជន ហើយរហូត​ដល់​ ឆ្នាំ១៩៩៦ ទើបមាន

    ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៧ ចុះ​ថ្ងៃទី២៤ ខែមករា ឆ្នាំ​១៩៩៦ ស្តីពីការ​បង្កើត​ក្រសួង​សង្គ​ម​កិច្ច ការ​ងារ​ និង​អតីត​យុទ្ធជន។

  • ច្បាប់ស្តីពីការងារឆ្នាំ​១៩៩២ ព្រមទាំង​ឯកសារ​ផ្សេងៗស្តីពីការងារ ត្រូវបាន​ក្រសួង​​​សង្គមកិច្ច ការងារ និង​អតីតយុទ្ធជនយកមកធ្វើជាមូលដ្ឋាន​ដើម្បី​កែលម្អសាជាថ្មី​ឱ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ ដោយមាន​ការ​ជួយឧបត្ថម្ភ​​ពីអង្គការ​អន្តរជាតិខាងការងារ (ILO)ជំនាញការក្រសួង​ការងារ​បារាំង វិទ្យា​ស្ថាន​ការងារ​សេរីអាម៉េរិកអាស៊ី (AAPLI) ហើយ​បាន​ប្រកាសឱ្យ​ប្រើ​តាម​ព្រះរាជ​ក្រម​លេខ ជស​/រ​កម/០៣៩៧/០១ ចុះថ្ងៃទី​១៣ ខែមីនា ឆ្នាំ​១៩៩៧ ក្រោម​ចំណងជើងថា “ច្បាប់ស្តីពីការងារ” ហើយ​ច្បាប់នេះ​បានត្រូវបាន​ធ្វើវិសោធនកម្មចំនួន​ ៣ដង ៖

    • លើកទី១ ៖ ច្បាប់វិសោធនកម្មមាត្រា ១៣៩ និងមាត្រា ១៤៤ នៃ​ច្បាប់ស្តីពី​ការងារ ដែលត្រូវ​ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៣​៩​៧​​/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧ ត្រូវបាន​ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះរាជក្រមលេខ នស/រកម/

      ០៧០៧/០២០ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ​២០០៧។

    • លើកទី២ ៖ ច្បាប់ស្តីពី​វិសោធនកម្មមាត្រា៨៧ ចំណងជើងចំណុច “គ” ផ្នែក​ទី៣ នៃជំពូកទី៤ មាត្រា៨៩ មាត្រា៩០ មាត្រា៩១ មាត្រា៩៤ មាត្រា១១០ មាត្រា១២០ និងមាត្រា១២២ នៃច្បាប់ស្តីពីការងារដែលត្រូវប្រកា​ស​​ឱ្យប្រើដោយព្រះរាជក្រមលេខ

      ជស/រកម/០៣៩៧/០១ ចុះ​ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧ ត្រូវបាន​ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១០ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ​២០១៨។

    • លើកទី៣ ៖ ច្បាប់ស្តីពីវិសោធនកម្មមាត្រា១២៣ មាត្រា​១៣៨ មាត្រា​១៦២ មាត្រា​៣០០ មាត្រា៣៤៣ មាត្រា​៣៥០ មាត្រា​៣៦៣ និង​មាត្រា​៣៦៧ នៃច្បាប់ស្តីពីការងារ ដែលត្រូវប្រកា​ស​ឱ្យប្រើដោយ ព្រះរាជក្រមលេខជស/រកម/០៣៩៧/០១ ចុះ

      ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧ ត្រូវបាន​ប្រកា​ស​​ឱ្យ​​ប្រើ​ដោយ​ព្រះរាជក្រមលេខ នស/រកម/២០២១/០១១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ​២០២១។​

  • ឆ្នាំ​១៩៩៩ ក្រសួង​សង្គមកិច្ច ការងារ និង​អតីតយុទ្ធជន ត្រូវបាន​ប្តូរ និង​បង្កើតទៅជា ក្រសួង​​សង្គមកិច្ច ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងយុវនីតិសម្បទា តាម​​ព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៦ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៩៩។

  • ​ឆ្នាំ​២០០៥ ក្រសួង​សង្គម​កិច្ច ការងារ បណ្តុះបណ្តាល​​​​វិជ្ជាជីវៈ និង​យុវនីតិសម្បទា​ ​ត្រូវបាន​ប្តូរ និង​បង្កើត​ទៅ​ជា ក្រសួ​ង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រះរាជក្រមលេខនស\រកម\០១០៥\០០​៣​ ចុះ​ថ្ងៃទី១៧ ខែមករា ឆ្នាំ​២០០៥។

  • ផ្តើម​ចេញពី​មូលដ្ឋាន​នៃ​ច្បាប់ស្តីពីការងារ ឆ្នាំ​១៩៩៧ នេះ បទបញ្ញត្តិ​ពាក់ព័ន្ធ​​វិស័យ​​ការងារ​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ជាបន្តបន្ទាប់ និង​កាន់តែសំបូរបែប ក្នុង​នោះ​ក៏មាន​​ច្បាប់​​សំខាន់ៗ​ចំនួន​ ៣ ក៏ត្រូវបាន​រៀបចំ​ឡើង​ មាន ៖

    • ច្បាប់សន្តិសុខ​សង្គម ​​ប្រកាស​ឱ្យ​ប្រើ​តាម​ព្រះរាជក្រម​លេខ នស/រកម/០៩០២/​០១៨ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ​២០០២ ប្រកា​ស​ឱ្យ​ប្រើ​ច្បាប់ស្តីពី​​របបសន្តិសុខ​សង្គមសម្រា​ប់​ជនទាំង​ឡា​យ ​ដែលស្ថិ​ត​នៅក្រោ​មបទប្ប​ញ្ញត្តិនៃ​ច្បាប់ស្តីពីការងារ។ ច្បាប់នេះ​ត្រូវ​បាន​រៀបចំ​ថ្មី និង​ប្រកាសឱ្យ​ប្រើ​ដោយ​​ព្រះរាជ​ក្រមលេ​ខ នសរ/រកម/១១១៩/០១៨ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានឈ្មៅថា ច្បាប់ស្តីពីរបបសន្តិសុខសង្គម។

    • ច្បាប់ស្តីពីសហ​ជី​ព​ ​ត្រូវ​បា​ន​​ប្រកាសឱ្យ​ប្រើ​ ដោយ​ព្រះរាជក្រម​លេខ នស/​រកម/​០៥១៦/០០៧ ចុះថ្ងៃទី១៧​ ខែឧសភា ឆ្នាំ​២០១៦។ ច្បាប់នេះ ត្រូវ​បាន​រៀប​ចំ​ធ្វើ​វិសោធនកម្ម​ចំនួន​​មួយលើក លើមាត្រា​៣ មាត្រា១៧ មាត្រា២០ មាត្រា​២១ ​មាត្រា​២៧មាត្រា២៨ មាត្រា​២៩ មាត្រា៥៤ មាត្រា​៥៥ និង​មាត្រា៥៩ នៃ​ច្បាប់ស្តីពីសហជីព ហើយ​ដែលត្រូវ​បាន​​រដ្ឋសភាអនុម័ត និង​ប្រកាសឱ្យ​ប្រើដោយ​ព្ររាជក្រម​លេខ នស/​រកម/​០១២០/០០១ ចុះថ្ងៃទី២០​ ខែមករា ឆ្នាំ​២០២០។

  • ច្បាប់ស្ដីពីប្រា​ក់​ឈ្នួ​ល​អប្បបរមា ត្រូវបាន​​ប្រកាសឱ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ នស/​រកម/០៧១៨/០១៥ ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ​២០១៨