Print this page

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖ លើកទឹកចិត្តដល់អ្នកចូលរួមក្នុងសិក្ខាសាលាកម្រិតថ្នាក់តំបន់អាស៊ាននៅកម្ពុជាឱ្យរឹតបណ្តឹងនូវទំនាក់ទំនង ដើម្បីរួមគ្នាអភិវឌ្ឍជំនាញ និងកិច្ចសហការក្នុងតំបន់

 ព្រហស្បតិ៍, 18 កញ្ញា 2025 17:58  |  34 times

(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តម អ៊ីហ្គូ ទ្រីសម៉ាន់ (Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីពិសាអាហារពេលល្ងាចនៃសិក្ខាសាលាស្តីពី “ការអភិវឌ្ឍជំនាញជាក់ស្តែង និងការត្រៀមខ្លួនសម្រាប់កម្លាំងពលកម្មជំនាញ ឆ្នាំ២០២៥” នាល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅសណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត រាជធានីភ្នំពេញ។

 

ក្នុងឱកាសនោះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ឱ្យផ្សារភ្ជាប់ នឹងរឹតបណ្តឹងនូវទំនាក់ទំនងរវាងគ្នានឹងគ្នា ដែលអាចនាំឱ្យមានកិច្ចសហការថ្មីណាមួយ ឬចែករំលែកបទពិសោធន៍ផ្សេងៗរួមគ្នាចំពោះការអភិវឌ្ឍជំនាញ និងកិច្ចសហការក្នុងតំបន់។

 

#MLVT #HENGSour