×

សម្គាល់

Simple Image Gallery Pro Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Simple Image Gallery Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Print this page

ឯកឧត្តម ហេង សួរ៖ ក្រុមហ៊ុន Toyota Tsusho Manufacturing អាចពិនិត្យមើលទីតាំងក្នុងគ្រឹះស្ថាន TVET ដែលអាចបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញយានយន្ត នៅកម្ពុជា

 សៅរ៍, 30 វិច្ឆិកា 2024 14:53  |  542 times

(ភ្នំពេញ)៖ នៅក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនតូយូតា ដឹកនាំដោយលោក Fujita Ryoji នាយកក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. នៅថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងការស្វាគមន៍ចំពោះគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញយានយន្ត (Toyota Traning Center) នៅកម្ពុជា ដែលស្នើដោយក្រុមហ៊ុនតូយូតា ដើម្បីអភិវឌ្ឍន៍ជំនាញក្នុងវិស័យយានយន្តនៅកម្ពុជា។ 

 

ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងបានត្រៀមខ្លួនរួចរាល់ក្នុងការសហការជាមួយក្រុមហ៊ុន ក្នុងការអភិវឌ្ឍការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យយានយន្ត ដោយឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ក្រុមហ៊ុនពិនិត្យមើលលទ្ធភាពក្នុងការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលនេះក្នុងបរិវេណគ្រឹះស្ថាន TVET នៅរាជធានីភ្នំពេញ។    

 

ជាការឆ្លើយតប លោក Fujita Ryoji បានថ្លែងអំណរគុណដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងកិច្ចសហប្រតិបត្តិការលើគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលនេះ ដោយក្រុមហ៊ុននឹងពិនិត្យមើលទៅតាមអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីជំរុញគម្រោងនេះលេចចេញជារូបរាង។ លោក Fujita Ryoji គូសបញ្ជាក់ថា គម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញយានយន្តនេះ គឺក្នុងគោលបំណងមិនត្រឹមតែសម្រាប់ដំណើរការផលិតកម្មរថយន្តរបស់ក្រុមហ៊ុននោះទេ តែនឹងផ្តល់ការបណ្តុះបណ្តាញជំនាញក្នុងវិស័យយានយន្តដល់សិស្សនិស្សិត និងគ្រូបង្គោល ជាមួយនឹងបច្ចេកវិទ្យាថ្មីៗនៃវិស័យយានយន្តសម្រាប់កម្ពុជា។ គម្រោងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញយានយន្តនេះ អាចនឹងមានកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថាន TVET កម្ពុជា ក្នុងការបណ្តុះបណ្តាលជំនាញដូចជា ជំនាញថែទាំជួសជុលរថយន្ត ជំនាញតោននិងបាញ់ថ្នាំរថយន្ត រួមនិងការផ្តល់នូវឧបករណ៍សម្ភារៈនានាពាក់ព័ន្ធនឹងវិស័យរថយន្ត ជាដើម៕

 

#MLVT #HENGSour #TVET

Image Gallery

{gallery}2945{/gallery}