Print this page

បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»

 ព្រហស្បតិ៍, 11 មិថុនា 2026 19:15  |    ផ្សព្វផ្សាយដោយ MLVT  |  303 ដង

(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញធ្វើបាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ» ជូនដល់ថ្នាក់ដឹកនាំ យោធាចារ្យ បុគ្គលិក និងសិក្ខាកាមសរុបប្រមាណជាង ៣០០នាក់ នៃវិទ្យាស្ថានបញ្ជាការ-សេនាធិការ តបតាមសំណើរបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។

 

បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍របស់លោកឧត្តមសេនីយ៍ទោ ណេត ណាត នាយករងនៃវិទ្យាស្ថានបញ្ជាការ-សេនាធិការ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអង្គពិធីអំពីប្រវត្តិនៃការបង្កើតក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តួនាទី ភារកិច្ច និងការកែសម្រួលរចនាសម្ព័ន្ធឡើងវិញដើម្បីបង្កើនប្រសិទ្ធភាពការងារ ស្របនឹងបេសកកម្មរបស់ក្រសួង។

 

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់អំពីសមិទ្ធផលរយៈពេលជិត ៣ឆ្នាំ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ២០២៤-២០២៦ និងការដាក់ចេញនូវវិធានការអន្តរាគមន៍ ដើម្បីជួយដល់ពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃ និងបងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក៕

#MLVT #HENGSour