×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3536

Print this page

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ បើកសិក្ខាសាលាថ្នាក់ជាតិ ពិគ្រោះយោបល់ពីការធ្វើសមាហរណកម្មសេដ្ឋកិច្ច សម្រាប់អតីតពលករពីប្រទេសថៃ

 ពុធ, 11 កុម្ភៈ 2026 09:23  |    Written by MLVT  |  1221 times

(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសុន្ទរកថាស្វាគមន៍ក្នុងពិធីបើក «សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៃប្រជាជនចំណូលស្រុក និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ខេត្តជាប់ព្រំដែនក្រោយជម្លោះ» នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដោយមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ប្រជាជនចំណូលស្រុក ឬអតីតពលករពីបរទេស តាមរយៈការវាយតម្លៃលទ្ធផលដែលសម្រេចបាន បញ្ហាប្រឈមដែលនៅសេសសល់ និងការស្វែងរកមាគ៌ាអនុវត្តជាក់ស្តែង ដើម្បីបញ្ចូលពួកគាត់ទៅក្នុងទីផ្សារការងារ និងសេដ្ឋកិច្ចជាតិឱ្យកាន់តែមានប្រសិទ្ធភាព។

 

ក្នុងឱកាសនោះ ឯកឧត្តម គួច សុមាន បានលើកឡើងពីសារៈសំខាន់នៃការកែសម្រួលទស្សនៈសេដ្ឋកិច្ចនៅតំបន់ព្រំដែនក្រោយជម្លោះ ដោយផ្អែកលើដំណោះស្រាយជាក់ស្តែង ដើម្បីបង្កើតការយល់ដឹងរួមអំពីឧបសគ្គ និងឱកាសនានា។ គោលដៅសំខាន់គឺការប្រែក្លាយតំបន់ទាំងនេះឱ្យទៅជាប្រព័ន្ធសេដ្ឋកិច្ចដែលមានផលិតភាពខ្ពស់ តាមរយៈការជំរុញការវិនិយោគលើវិស័យកែច្នៃកសិផល ឧស្សាហកម្មស្រាល សេវាកម្ម និងការបង្កើនកម្លាំងពលកម្មតាមរយៈការអប់រំបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈ (TVET)។

សិក្ខាសាលាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) សហការជាមួយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA)។ ដើម្បីឆ្លើយតបទៅនឹងការវិលត្រឡប់របស់ពលករពីប្រទេសថៃ វិទ្យាស្ថានទាំងពីរ បានសហការគ្នាបង្កើតកម្មវិធីអន្តរាគមន៍មួយ សម្រាប់ការធ្វើសមាហរណកម្មនៃការវិលត្រឡប់នោះ ដោយមានគោលបំណងផ្លាស់ប្តូរគោលនយោបាយពីការឆ្លើយតបបន្ទាន់ផ្នែកមនុស្សធម៌ ទៅកាន់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងការស្តារឡើងវិញក្រោយជម្លោះ ជាពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែន៕

 

#MLVT #HENGSour


{gallery}3536{/gallery}