×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3530

Print this page

ក្រសួងការងារ រៀបចំកិច្ចប្រជុំក្រុមការងារអនុវត្តកម្មវិធីរួម DEY III ដើម្បីពង្រឹងផែនការយុទ្ធសាស្ត្រឆ្នាំ២០២៦ និងផ្ទេរភារកិច្ចសហប្រធានថ្មី

 សុក្រ, 06 កុម្ភៈ 2026 08:43  |    Written by MLVT  |  3023 times

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកិច្ចប្រជុំក្រុមការងារអនុវត្តកម្មវិធីរួម (JPT) នៃកម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា ដំណាក់កាលទី ៣ (DEY III) ដឹកនាំដោយលោកជំទាវ ហ៊ឹម សុធារ័ត្ន អនុរដ្ឋលេខាធិការ និងជាសហប្រធានអចិន្ត្រៃយ៍ ក្នុងគោលបំណងពិនិត្យ និងសម្រេចលើការកែសម្រួលផែនការការងារឆ្នាំ២០២៦។

 

ក្នុងឱកាសនេះ លោកជំទាវ​អនុរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះអង្គប្រជុំបាន​ពិភាក្សាយ៉ាងស៊ីជម្រៅលើការកំណត់អាទិភាពការងារឡើងវិញ ការបែងចែកកញ្ចប់ថវិកាឱ្យចំគោលដៅ និងការរៀបចំកម្មវិធីទស្សនកិច្ចចុះផ្ទាល់របស់គណៈប្រឹក្សាភិបាលនាខែឧសភាខាងមុខ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការឆ្លើយតបទៅនឹងតម្រូវការការងាររបស់យុវជនកម្ពុជា។

ក្នុងកិច្ចប្រជុំនេះ ក៏មានពិធីប្រគល់ភារកិច្ចសហប្រធានប្តូរវេនពី​លោក លៀវ គឹមឡាយ តំណាងអង្គការ UNESCO ជូនលោក ជា​ គីមសុង មន្ត្រីជំនាញគោលនយោបាយសង្គម នៃអង្គការ UNICEF ជាផ្លូវការ។ លោកជំទាវ បានលើកឡើងថា​ពិធី​នេះបានសបញ្ជាក់ពីស្មារតីសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងស្ថាប័នរដ្ឋ និងទីភ្នាក់ងារអង្គការសហប្រជាជាតិ ក្នុងការបន្តបេសកកម្មជំរុញវិស័យការងារ និងការបណ្តុះបណ្តាលជំនាញដល់យុវជនឱ្យកាន់តែប្រសើរឡើង។

 

កិច្ចប្រជុំបានបញ្ចប់ទៅដោយផ្លែផ្កា ជាមួយនឹងការឯកភាពលើចំណុចសកម្មភាពបន្ត និងការកំណត់កាលវិភាគកិច្ចប្រជុំទៀងទាត់សម្រាប់ពេញមួយឆ្នាំ២០២៦ ខាងមុខនេះ៕

#MLVT #HENGSour


{gallery}3530{/gallery}