×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3223

Print this page

នាយកដ្ឋានពេទ្យការងារបើកវគ្គបណ្តុះបណ្តាល ស្តីពី «គ្រូពេទ្យសហគ្រាស» ដើម្បីផ្តល់ចំណេះដឹងមូលដ្ឋានគ្រឹះ ផ្នែកសុវត្ថិភាព និងសុខភាពការងារនៅតាមសហគ្រាស

 ច័ន្ទ, 28 មេសា 2025 15:25  |    Written by MLVT  |  976 times

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ នាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី «គ្រូពេទ្យសហគ្រាស» ក្រោមអធិបតីភាពឯកឧត្តម ផេង សុខាំ រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការចូលរួមពីគ្រូពេទ្យសហគ្រាស បុគ្គលិកសុខាភិបាល អ្នកទទួលបន្ទុកផ្នែកសុវត្ថិភាព និងសុខភាពការងារនៅតាមសហគ្រាស គ្រឹះស្ថាន សរុបចំនួន ៧២នាក់។ 

 

វគ្គបណ្តុះបណ្តាលដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ មានគោលបំណងផ្តល់ចំណេះដឹងស្តីពីមូលដ្ឋានគ្រឹះផ្នែកសុវត្ថិភាព និងសុខភាពការងារ និងលើកកម្ពស់សេវាពេទ្យសហគ្រាសប្រកបដោយគុណភាព និងប្រសិទ្ធភាពដល់គ្រូពេទ្យសហគ្រាស និងបុគ្គលិកសុខាភិបាលដែលបម្រើការងារនៅក្នុងគិលានដ្ឋាន ឬបន្ទប់រុំរបួសប្រចាំសហគ្រាស គ្រឹះស្ថាន និងអ្នកទទួលបន្ទុកផ្នែកសុវត្ថិភាព និងសុខភាពការងារ ដើម្បីបំពេញបេសកកម្ម និងតួនាទីបានពេញលេញ ស្របតាមលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួង ជាពិសេសរួមចំណែកបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ។ 

 

ឯកឧត្តម ផេង សុខាំ បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាននិងកំពុងបន្តជំរុញ និងពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារ សំដៅលើកកម្ពស់លក្ខខណ្ឌការងារ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ។ 

 

លោក ម៉ាញ ណារិទ្ធ ប្រធាននាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមិនត្រឹមតែជាការបំពេញបន្ថែមនូវគុណវុឌ្ឍិរបស់គ្រូពេទ្យសហគ្រាស និងបំពេញចំណេះដឹងបន្ថែមទាក់ទងនឹងសុវត្ថិភាព និងសុខភាពការងារប៉ុណ្ណោះទេ ប៉ុន្តែវាជាឱកាសដ៏ល្អសម្រាប់គ្រូពេទ្យសហគ្រាស និងបុគ្គលិកសុខាភិបាលដែលបម្រើការងារក្នុងគិលានដ្ឋានសហគ្រាសអាចជួបប្រាស្រ័យទាក់ទងគ្នា និងដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់សេវាថែទាំសុខភាព អនាម័យ និងសុវត្ថិភាពការងារដល់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន។

 

គួបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨-៣០ ខែមេសា ឆ្នាំ២០២៥ ដោយមានមេរៀនសរុបចំនួន ១៧មេរៀន ដែលផ្តោតលើប្រធានបទសំខាន់ៗចំនួន១៧ និងចុះទស្សនកិច្ចសិក្សាស្វែងយល់អំពីដំណើរការមជ្ឈមណ្ឌលសុវត្ថិភាព និងសុខភាពការងារផងដែរ៕

 

#MLVT #HENGSour

Image Gallery

{gallery}3223{/gallery}