×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3215

Print this page

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបើកវគ្គបណ្តុះបណ្តាលស្ដីពី «ជំនាញ និងបេសកកម្មរបស់នគរបាលយុត្តិធម៌ជូនដល់អធិការការងារ»

 ច័ន្ទ, 21 មេសា 2025 18:39  |    Written by MLVT  |  770 times

(ទីស្ដីការក្រសួង)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានបើកវគ្គបណ្តុះបណ្តាល ស្តីពី «ជំនាញ និងបេសកកម្មរបស់នគរបាលយុត្តិធម៌ជូនដល់អធិការការងារ»  នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម អ៉ិន ខេមរា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដោយមានការចូលរួមពីអធិការការងារនៅថ្នាក់កណ្តាល ថ្នាក់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី ខេត្តទាំង ២៥ សរុប ៦៤នាក់ ។ 

 

ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះរៀបចំទ្បើងសម្រាប់អធិការការងារដែលទទួលបាននីតិសម្បទាជានគរបាលយុត្តធម៌ និងបានបំពេញនីតិវិធីសម្បថរួចរាល់នាពេលកន្លងមក អំពីគោលការណ៍គ្រឹះនៃក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ និងតួនាទីរបស់នគរបាលយុត្តិធម៌ ក្នុងការស៊ើបអង្កេតក្នុងរឿងព្រហ្មទណ្ឌ និងបែបបទរដ្ឋបាលក្នុងការបំពេញមុខងារជានគរបាលយុត្តិធម៌ ដើម្បីបំពេញមុខងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព បង្កើនទំនុកចិត្ត និងការជឿជាក់។

 

ជាមួយគ្នានេះ ឯកឧត្តមបានរំលឹកថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ដើម្បីរួមចំណែកអនុវត្តគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលក្នុងនោះ មុំទី១ កំណត់អំពីការអភិវឌ្ឍទីផ្សារការងារ ដែលផ្តោតអាទិភាពលើការពង្រឹងអនុលោមភាព ការបន្តពង្រឹងគុណភាព និងប្រសិទ្ធភាពអធិការកិច្ចការងារ ការធ្វើវិជ្ជាជីវូបនីយកម្មអធិការការងារ ការជំរុញនិងការពង្រឹងយន្តការអធិការកិច្ចអន្តរស្ថាប័ន។ 

 

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើដល់សិក្ខាកាមដែលមានវត្តមានក្នុងវគ្គបណ្តុះបណ្តាលនេះឱ្យអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនជាអធិការការងារប្រកបដោយការទទួលខុសត្រូវ ក្រមសីលធម៌ វិជ្ជាជីវៈ និងប្រសិទ្ធភាពស្របតាមបទបញ្ជាផ្ទៃក្នុង និងសៀវភៅគោលការណ៍ណែនាំស្តីពីអធិការកិច្ចការងារ ដែលជាគោលការណ៍គ្រឹះសម្រាប់អធិការការងារដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ ហើយក៏ត្រូវអនុវត្ត និងបន្តអភិវឌ្ឍសមត្ថភាពខ្លួនឱ្យក្លាយជាមន្ត្រីអនុវត្តច្បាប់ប្រកបដោយសមត្ថភាព បុរេសកម្ម និងការទទួលស្គាល់ពីភាគីពាក់ព័ន្ធ៕

 

#MLVT #HENGSour

Image Gallery

{gallery}3215{/gallery}