×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2048

Print this page

ក្រុមប្រឹក្សាពិគ្រោះយោបល់គម្រោងលើកកម្ពស់ស្តង់ដាសុខភាព និងសុវត្ថិភាពការងារ នៅក្នុងវិស័យសំណង់(PAB) បានបើកកិច្ចប្រជុំរបស់ខ្លួនជាលើកទី៤

 ព្រហស្បតិ៍, 17 វិច្ឆិកា 2022 14:30  |    Written by MLVT  |  5575 times

នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមប្រឹក្សាពិគ្រោះយោបល់គម្រោងលើកកម្ពស់ស្តង់ដាសុខភាព និងសុវត្ថិភាពការងារ នៅក្នុងវិស័យសំណង់(PAB) បានបើកកិច្ចប្រជុំរបស់ខ្លួនជាលើកទី៤ ដើម្បីចែករំលែកលទ្ធផលការងារគម្រោងដែលបានអនុវត្តក្នុងវិស័យសំណង់នៅកម្ពុជាក្នុងឆ្នាំ២០២២ និងផែនការអនុវត្ត ឆ្នាំ២០២៣ ដោយមានការចូលរួមពីសមាជិក សមាជិកា ត្រីភាគី ដែលមានភាគីរាជរដ្ឋាភិបាល អង្គការ សហជីព និងសមាគមនិយោជក។

 

កិច្ចប្រជុំនេះ ធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ និងផ្ទាល់ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជ.បណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ និងជាប្រធានPAB និងលោក យ៉ាស៊ុអូ អារីហ្គា អ្នកគ្រប់គ្រងគម្រោងរបស់អង្គការអន្តរជាតិខាងការងារ(ILO)ប្រចាំនៅប្រទេសថៃ។ អង្គប្រជុំមានវត្តមានរបស់សមាជិកសមាជិកា និងភាគីពាក់ព័ន្ធមួយចំនួនទៀតរួមមាន APHEDA, EURO-CHAM, CARE,និងCWPD ។

 

កិច្ចប្រជុំបានបង្ហាញពីរបាយការណ៍បឋមលើការវាយតម្លៃបញ្ចប់គម្រោងលើកកម្ពស់ស្តង់ដារសុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់នៅកម្ពុជា  លទ្ធផលនៃការសិក្សាវិភាគលើឯកសារស្តីពីសុខភាព និងសុវត្ថិភាពការងារក្នុងប្រទេសកម្ពុជាពាក់ព័ន្ធនឹងអនុសញ្ញាលេខ១៨៧ វឌ្ឍនភាពលើរៀបចំ និងអនុម័តលើឯកសារ បទដ្ឋានគតិយុត្តផ្សេងៗ ស្តីពីសុខភាព និងសុវត្ថិការងាររួមមាន៖

-គោលនយោបាយស្តីពីសុវត្ថិភាព និងសុវត្ថិភាពការងារ

-ច្បាប់ស្តីពីសុខភាព និងសុវត្ថិភាពការងារសម្រាប់ប្រទេសកម្ពុជា

-ផែនការមេស្តីពីសុខភាព និងសុវត្ថិភាពការងារ លើកទី២ និងលើកទី៣ នាពេលខាងមុខ។

Image Gallery

{gallery}2048{/gallery}