×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2012

Print this page

កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលនៃបណ្ដាញសុវត្ថិភាព និងសុខភាពការងារអាស៊ានលើកទី២៣

 សុក្រ, 30 កញ្ញា 2022 14:52  |  5093 times

នាថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឡេង តុង ទីប្រឹក្សាអមក្រសួង និងជាប្រធាននាយកដ្ឋានពេទ្យការងារ បានដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃនាយកដ្ឋានពេទ្យការងារ ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលនៃបណ្ដាញសុវត្ថិភាព និងសុខភាពការងារអាស៊ានលើកទី២៣ សន្និសីទអាស៊ានអូស្ហណេតលើកទី៩ និងពិធីផ្ដល់ពានរង្វាន់អាស៊ានលើកទី៤ ដោយមានការចូលរួមពីតំណាង ASEAN-OSHNET នៃប្រទេសដែលជាសមាជិកអាស៊ានទាំង១០ អគ្គលេខាធិការអាស៊ាន និងអគ្គលេខាធិការ ASEAN-OSHNET ប្រចាំប្រទេសថៃ រៀបចំដោយប្រទេសមីយ៉ាន់ម៉ា តាមរយៈប្រព័ន្ធអនឡាញ។ 

 

កិច្ចប្រជុំនេះ មានគោលបំណងចែករំលែកបទពិសោធន៍ ព័ត៌មាន សមិទ្ធផលសម្រេចបាន និងបញ្ហាប្រឈមនានាក្នុងការអនុវត្តការងារផ្នែកសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការនាពេលកន្លងមក នៅក្នុងបណ្ដាប្រទេសអាស៊ាន។ 

 

អង្គប្រជុំនេះ បានសម្រេចឯកភាពលើគម្រោងសកម្មភាពដែលបណ្ដាប្រទេសជាសមាជិកនៃ ASEAN-OSHNET កំពុងរៀបចំពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារ ចំពោះប្រទេសកម្ពុជាវិញ នឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសិក្ខាសាលា និងចងក្រងឯកសារស្ដីពីការអនុវត្តល្អផ្នែកសុវត្ថិភាព និងសុខភាពការងារនៅសហគ្រាសធុនតូចនិងមធ្យម និងកន្លែងធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងបណ្ដាប្រទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២២ នៅខេត្តសៀមរាប និងកិច្ចប្រជុំអធិការការងារផ្នែកសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២។ 

 

ក្នុងនោះដែរ ប្រទេសកម្ពុជាបានទទួលពានរង្វាន់អាស៊ានអូស្ហណេត (ASEAN-OSHNET Awards) ចំនួន ២សហគ្រាស រោងចក្រ គឺក្រុមហ៊ុនអូលីវអឹបភឺរៀល Olive Apparel (Cambodia) Co.,Ltd និងក្រុមហ៊ុនរោងចក្រកាត់ដេរម៉ាវែល Marvel Garment C., Ltd៕

Image Gallery

{gallery}2012{/gallery}