×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/1931

Print this page

វគ្គបណ្តុះបណ្តាល ស្តីពីការកែលម្អរបៀបធ្វើការងារនៅតាមការដ្ឋានសំណង់ខ្នាតតូច

 អង្គារ, 12 កក្កដា 2022 12:23  |  3536 times

នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយគម្រោងលើកកម្ពស់ស្តង់ដាសុវត្ថិភាព និងសុខភាពការងារក្នុងវិស័យសំណង់ នៃអង្គការអន្តរជាតិខាងការងារ និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាវៈខេត្តក្រចេះ បានបើកវគ្គបណ្តុះបណ្តាល ស្តីពីការកែលម្អរបៀបធ្វើការងារនៅតាមការដ្ឋានសំណង់ខ្នាតតូច ដល់អ្នកគ្រប់គ្រង មេការ អ្នកម៉ៅការ និងកម្មករនិយោជិតដែលកំពុងបម្រើការងារក្នុងវិស័យសំណង់នៅជុំវិញខេត្តក្រចេះ និងពិធីប្រគល់សៀវភៅរូបភាព WISCON ដល់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជ. យី កន្និដ្ឋា ទីប្រឹក្សាអមក្រសួង និងជាអនុប្រធាននាយកដ្ឋានពេទ្យការងារ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ២៤នាក់ ស្រី ២នាក់។ 

 

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង លើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ និងចែករំលែកបទពិសោធន៍ក្នុងការលម្អរបៀបធ្វើការងារដែលមានការចំណាយតិច តែមានអត្ថប្រយោជន៍ច្រើនសម្រាប់អ្នកធ្វើការនៅក្នុងវិស័យសំណង់ ជាពិសេសសម្រាប់ការដ្ឋានសំណង់ផ្ទាល់តែម្តង។ 

 

ឯកឧត្តមវេជ្ជបណ្ឌិត បានលើកឡើងពាក់ព័ន្ធនឹងយុទ្ធសាស្រ្តផ្ការីករបស់រាជរដ្ឋាភិបាល អំពីបញ្ហាអេដស៍ និងគ្រឿងញៀននៅកន្លែងធ្វើការ ព្រមទាំងលើកទឹកចិត្តឱ្យកម្មករនិយោជិតដែលបម្រើការងារក្នុងវិស័យសំណង់ទាំងអស់ចូលរួមចុះឈ្មោះជាសមាជិករបស់ ប.ស.ស និងបានផ្សព្វផ្សាយប្រកាសអន្តរក្រសួងលេខ ១៦៥/២២ ក.ប/ប្រ.ក.ប.ស.ស ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ស្តីពីការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិត នៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដល់សិក្ខាកាមទាំងអស់ដែរ៕

Image Gallery

{gallery}1931{/gallery}