×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/1916

Print this page

រដ្ឋាភិបាលសាធារណៈកូរ៉េ ពេញចិត្តជួយកម្ពុជា លើផ្នែកសុវត្ថិភាព និងសុខភាពការងារ

 ពុធ, 29 មិថុនា 2022 17:07  |    Written by MLVT  |  3485 times

(ភ្នំពេញ)៖ លោក ឡេង តុង ទីប្រឹក្សាអមក្រសួង និងជាប្រធាននាយកដ្ឋានពេទ្យការងារ បានទទួលស្វាគមន៍គណ:ប្រតិភូនៃសាធារណ:រដ្ឋកូរ៉េ ដឹកនាំដោយលោក Soe Yongsoo អ្នកគ្រប់គ្រងជាន់ខ្ពស់នៃទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ ដើម្បីចុះទស្សន:កិច្ចសិក្សាលើការអនុវត្តគម្រោងបង្កើត​មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ ដែលមានរយ:ពេល ៣ឆ្នាំ (២០២២-២០២៤) ចំណាយទឹកប្រាក់ជាង ២,៥លានដុល្លារសហរដ្ឋអាមេរិក ព្រមទាំងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោង (Implementation Agreement) រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ​(KOSHA)។ 

 

នៅក្នុងកិច្ចប្រជុំភាគីទាំងពីរ បានសម្តែងសេចក្តីរីករាយក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ លើផ្នែកសុវត្ថិភាព និងសុខភាពការងារដែលក្នុងនោះរាជរដ្ឋាភិបាលនៃសាធារណ:កូរ៉េ តាមរយ:ទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារ និងក្រសួងការងារ និងមុខរបរ តែងតែជួយដល់នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ក្នុងការពង្រឹងសមត្ថភាពមន្ត្រីពាក់ព័ន្ធ និងរួមចំណែកដល់ការរៀបចំប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅក្នុងប្រទេសកម្ពុជា។ ជាការកត់សម្គាល់ លោកប្រធានគណៈប្រតូភូកូរ៉េ បានសម្តែងនូវសុឆន្ទ:ខ្ពស់ក្នុងការបន្តកិច្ចសហការ និងបន្តគម្រោងចាំបាច់ផ្សេងៗទៀតដែលKOSHA គ្រោងនឹងជួយដល់ភាគីកម្ពុជា។ 

 

ក្នុងនោះដែរ ភាគីកូរ៉េ បានបង្ហាញអំពីគម្រោងជំនួយអភិវឌ្ឍន៍ (ODA) របស់រដ្ឋាភិបាលកូរ៉េ និងវឌ្ឍនភាពរបស់គម្រោងដែលបាននឹងកំពុងអនុវត្តកន្លងមក តាមរយៈទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA) ដើម្បីបង្កើតច្បាប់ស្ដីពីសុវត្ថិភាព និងសុខភាពការងារ និងគម្រោងបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារសម្រាប់ប្រទេស​កម្ពុជា និងការពង្រឹងសមត្ថភាពដល់មន្ត្រីផ្នែកបណ្តុះបណ្តាលកម្ពុជា ជាពិសេស​ការផ្តល់អាហារូបករណ៍ដល់មន្ត្រីនាយកដ្ឋានពេទ្យការងារចំនួន ៦រូប ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសុវត្ថិភាព និងសុខភាពការងារនៅសាធារណរដ្ឋកូរ៉េ៕

Image Gallery

{gallery}1916{/gallery}