×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/1869

Print this page

វគ្គបណ្តុះបណ្តាលមន្ត្រីអធិការកិច្ចការងារស្តីពី នីតិវិធីនៃការចុះយុទ្ធនាការផ្សព្វផ្សាយទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និងកសិឧស្សាហកម្ម

 អង្គារ, 03 ឧសភា 2022 13:50  |    Written by MLVT  |  6810 times

នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ អគ្គលេខាធិការដ្ឋាន នៃគណកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.) និងនាយកដ្ឋានការងារកុមារ បានរៀបចំវគ្គបណ្តុះបណ្តាលមន្ត្រីអធិការកិច្ចការងារស្តីពី នីតិវិធីនៃការចុះយុទ្ធនាការផ្សព្វផ្សាយទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និងកសិឧស្សាហកម្ម ក្រោមអធិបតីភាព លោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការ និងជាអនុប្រធាននៃគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីលោកជំទាវអនុរដ្ឋលេខាធិការ អគ្គលេខាធិការរង និងលោកអគ្គនាយករង និងមន្រ្តីជំនាញអគ្គលេខាធិការដ្ឋានគ.ជ.ព. នាយកដ្ឋានការងារកុមារ នាយកដ្ឋានចំណុះ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  ព្រមទាំងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត ទាំង២៥ សរុបចំនួន១៨០នាក់ ស្រី៤៤នាក់។

 

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើង ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹង ពង្រឹងសមត្ថភាព បង្កើនកិច្ចសហការ និងជំរុញការអនុវត្តកិច្ចអន្តរាគមន៍ស្នូល តាមបណ្តារាជធានីខេត្តគោលដៅឆ្នាំ២០២២ អោយមានប្រសិទ្ធភាពកាន់តែល្អប្រសើរឡើង ៕

Image Gallery

{gallery}1869{/gallery}