ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

កិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់គម្រោងលើកកម្ពស់ស្តង់ដាសុខភាព និងសុវត្ថិភាពការងារ (PAB)លើកទី៣ ដើម្បីចែករំលែកលទ្ធផលការងារគម្រោងដែលបានអនុវត្តក្នុងវិស័យសំណង់នៅកម្ពុជាក្នុងឆ្នាំ២០២១

 ពុធ, 22 ធ្នូ 2021 10:50  |    Written by MLVT  |  5461 times  |   Print  |   Email

នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ក្រុមប្រឹក្សាពិគ្រោះយោបល់គម្រោងលើកកម្ពស់ស្តង់ដាសុខភាព និងសុវត្ថិភាពការងារ (PAB) បានបើកកិច្ចប្រជុំរបស់ខ្លួនជាលើកទី៣ ដើម្បីចែករំលែកលទ្ធផលការងារគម្រោងដែលបានអនុវត្តក្នុងវិស័យសំណង់នៅកម្ពុជាក្នុងឆ្នាំ២០២១ និងផែនការអនុវត្ត ឆ្នាំ២០២២ ដោយមានការចូលរួមពីសមាជិក សមាជិកា ត្រីភាគីដែលមានភាគីរាជរដ្ឋាភិបាល អង្គការសហជីព និងសមាគមនិយោជក។

កិច្ចប្រជុំនេះ ធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ និងផ្ទាល់ក្រោមអធិបតីភាពឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ និងជាប្រធានPAB លោក យ៉ាស៊ុអូ អារីហ្គា អ្នកគ្រប់គ្រងគម្រោងរបស់អង្គការអន្តរជាតិខាងការងារ(ILO)ប្រចាំនៅប្រទេសថៃ និងលោកជំទាវ ជា សុខនី អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានPAB និងឯកឧត្តមទន្តបណ្ឌិត ឡេង តុង ទីប្រឹក្សាអមក្រសួង និងជាប្រធាននាយកដ្ឋានពេទ្យការងារ ហើយក៏មានការចូលរួមពីភាគីពាក់ព័ន្ធមួយចំនួនទៀតរួមមាន EURO-CHAM, CARE, APHEDA និង ILO មានចំនួនសរុប ៤៤នាក់ (ស្រី១៥នាក់)។

កិច្ចប្រជុំផ្តើមលើការរាយការណ៍លទ្ធផលនៃកិច្ចប្រជុំរបស់ PAB ឆ្នាំ២០២១ និងរបាយការណ៍សមិទ្ធផលសកម្មភាពរបស់គម្រោង ២០២១ លទ្ធផលសម្រេចបានរវាងនាយកដ្ឋានពេទ្យការងារ និងដៃគូនានាក្នុងឆ្នាំ២០២១ និងផែនការការសម្រាប់ឆ្នាំ២០២២ ការចែករំលែកនូវលទ្ធផលការងារទាក់ទងនឹងសុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់ក្នុងឆ្នាំ២០២១ របស់ក្រសួងនៃស្ថាប័នរដ្ឋាភិបាល ក្រុមហ៊ុនសំណង់ សហព័ន្ធ សហជីពនានា និងអង្គការផ្សេងៗដែលជាសមាជិក PAB រួមទាំង វឌ្ឍនភាពលើសេចក្តីព្រាងនៃឯកសារបទដ្ឋានគតិយុត្តស្តីពីសុខភាព និងសុវត្ថិភាពការងារនៃប្រទេសកម្ពុជា ដែលបានរៀបចំ ( គោលនយោបាយជាតិកម្រងព័ត៌មានជាតិ និងគោលការណ៍នាំស្តីពីសុវត្ថិភាពនៃសារធាតុគីមីក្នុងកន្លែងធ្វើការ)៕

ឯកសារផ្លូវការ