ភាសាខ្មែរ
English
get
ទំព័រដើម
អំពីក្រសួង
សេចក្ដីសង្ខេបអំពី ក.ប.
ប្រវត្តិសង្ខេបអំពី ក.ប.
នីតិក្រមសង្ខេប
កម្រងរូបភាពរដ្ឋមន្ត្រី
រចនាសម្ព័ន្ធស្ថាប័ន
រចនាសម្ព័ន្ធនៃការគ្រប់គ្រង
គោលនយោបាយ និងផែនការ
ទស្សនាវដ្តី និងព្រឹត្តិបត្រ
ឯកសារផ្លូវការ
ព្រះរាជក្រម
ព្រះរាជក្រឹត្យ
អនុក្រឹត្យ/សេចក្ដីសម្រេច
ប្រកាស
សេចក្តីសម្រេច
សេចក្តីប្រកាសព័ត៌មាន
សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
លិខិតជូនពរ
អនុសញ្ញាអន្តរជាតិខាងការងារ
ផ្សេងៗ
សន្និសីទសេដ្ឋកិច្ចការងារ
ទំនាក់ទំនង
ក្រសួង
មន្ទីរ
ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
ការងារកុមារ
ឯកឧត្ដមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីមីទ្ទិញអបអរសាទរខួបលើកទី ១២៨ ទិវាពលកម្មអន្ដរជាតិ
ព្រហស្បតិ៍, 01 ឧសភា 2014 15:37
|
Written by MLVT
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី០១ ឧសភាឆ្នាំ២០១៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈ បានរៀបចំពិធីមិន្ទីញថ្នាក់ជាតិក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សមេ្ដចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីតំណាងសហជីព តំណាងនិយោជក តំណាងកម្មករកម្មការិនី តាមរោងចក្រ សហគ្រាស គ្រឹះស្ថានសិក្សា សមាគមបុគ្គលិកសិក្សា និងមន្ត្រីរាជការសរុបទាំងអស់ចំនួន២០០០នាក់។ព្រមជាមួយនោះ ក្រសួងស្ថាប័នពាក់ព័ន្ធ រាជធានី ខេត្ត រោងចក្រ សហគ្រាសនានា បានរៀបចំកម្មវិធីសំណេះសំណាលជាមួយកម្មករ និយោជិត កម្មវិធីកំសាន្ដសប្បាយ ពិធីជប់លៀងរាំកំសាន្ដ រៀបចំដំណើរទេសចរណ៍ រៀបចំឱ្យកម្មករកម្មការិនីសម្រាកលំហែ។ល។ សកម្មភាពនេះស្របនឹងនិន្នការរួមនៃចលនាកម្មករអន្តរជាតិ ដែលបានប្រារព្ធឡើងនៅប្រទេសជាច្រើនលើពិភពលោក ហើយបានទទួលការគាំទ្រពីកម្មករនិយោជិត និយោជក និងសាធារណជនជាច្រើនកុះករ ដែលនាំមកនូវបរិយាកាសសាមគ្គីភាព ភាតរភាពក្នុងសង្គម ។ ប៉ុន្តែព្រមជាមួយនោះ ក៏មានមជ្ឈដ្ឋានមួយចំនួនឆ្លៀតយកទិវានេះបំផុសកម្មករ និយោជិតធ្វើបាតុកម្ម ដើរហែក្បួនទាមទារបញ្ហាផ្សេងៗ ដើម្បីធ្វើប្រជាភិថុតដណ្តើមប្រជាប្រិយភាពសម្រាប់បុគ្គល និងក្រុមរបស់ពួកគេ ។ ឆ្នាំនេះ យើងប្រារឰខួបលើកទី១២៨ ទិវាពលកម្ម អន្ដរជាតិ ១ ឧសភា ស្របពេលដែលសភាពការណ៍ប្រទេសជាតិយើងកំពុងបន្ដរីកចម្រើនលើគ្រប់វិស័យ។ រាជរដ្ឋាភិបាលក្រោមការដឹកនាំ ដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បន្តទទួលបានជោគជ័យធំធេងក្នុងការ អនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដោយ រក្សាបានយ៉ាងរឹងមាំស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាគន្លឹះ ។ កន្លងទៅនេះ កម្ពុជាបានជំនះបញ្ហាលំបាកមួយ ចំនួនដូចជា ផលប៉ះពាល់នៃវិបត្ដិហិរញ្ញវត្ថុពិភពលោក ការបម្រែបម្រួលអាកាសធាតុ ការលេចចេញជំងឺកាចសាហាវថ្មីៗ ដោយរក្សាបានកំណើនសេដ្ឋកិច្ចឆ្នាំ២០១៣ បានចំនួន៧,៦% ។ វិស័យកសិកម្ម ឧស្សាហកម្មកាត់ដេរ ទេសចរណ៍ សំណង់ និងវិស័យវិនិយោគសាធារណៈផ្សេងៗទៀត បានបន្ដរីកចម្រើនឥតឈប់ឈរ។ យោងតាមការធ្វើជំរឿនសហគ្រាសឆ្នាំ២០១១ មានសហគ្រាសធុនតូច និងមធ្យម សរុបចំនួន ៥០៥.១៣៤ ដែលផ្តល់ការងារសរុប ១.៦៧៦.២៦៣ នាក់ ក្នុងនោះស្រ្តី ១.០២៦.០៨៤ នាក់ ដោយមិនទាន់គិតឱកាសការងារ ក្នុងវិស័យកសិកម្មដែលមានកម្លាំងពលកម្មរាប់លាននាក់ ។ ដោយឡែក វិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់និង ផលិតស្បែកជើង គិតចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣ ចំនួន រោងចក្រក្នុងវិស័យវាយនភ័ណ្ឌ កាត់ដេរ និងផលិតស្បែកជើង មានការកើនឡើងពីចំនួន ៧២៨ ដែលមានកម្មករនិយោជិតសរុបចំនួន ៥១០ ៦៨២ នាក់ ដល់ ៩៦០ ដែលមាន កម្មករនិយោជិតសរុបចំនួន ៦២៨ ១៦៦នាក់ ដោយបាន ទទួលប្រាក់ឈ្នួល ជាមធ្យមប្រមាណជាង ១០០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ និងតម្លៃនៃការនាំចេញ មានចំនួនប្រមាណជាង ៥០០០ លានដុល្លារអាមេរិក ព្រមទាំងបានបង្កើតមុខរបរប្រយោលបន្ថែម ដូចជា ជួលផ្ទះ លក់ដូរម្ហូបអាហារ ដឹកជញ្ជូនដល់ប្រជាជនប្រមាណ ២លាននាក់ ដែលបានទទួលផល ដោយផ្ទាល់ និងដោយប្រយោលពីវិស័យនេះ។ ទន្ទឹងនឹងការងារនៅក្នុងប្រទេស ពលករកម្ពុជាយើងប្រមាណ ២២ ម៉ឺននាក់ កំពុងធ្វើការនៅបរទេស ដែលទទួលបានមុខជំនាញវិជ្ជាជីវៈល្អៗ និងមានប្រាក់ចំណូលសម្រាប់ក្រុមគ្រួសារ ប្រមាណជិត ៤០០ លានដុល្លារអាមេរិក ក្នុង ១ ឆ្នាំ ។ -រាជរដ្ឋាភិបាលបានចាត់ទុកការអនុវត្ដសិទ្ធិកម្មករនិងសិទ្ធិសហជីព គឺជាការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា។ កម្ពុជាបាននឹងកំពុងអនុវត្ត អនុសញ្ញាអង្គការអន្ដរជាតិខាង ការងារចំនួន១៣ ក្នុងនោះមានអនុសញ្ញាស្នូលសំខាន់ចំនួន៨ ដែលបានផ្តល់សច្ចាប័ន។ ខ្លឹមសារនៃអនុសញ្ញាទាំងនេះត្រូវបានបញ្ចូលក្នុងច្បាប់ស្ដីពីការងារ និងលិខិតបទដ្ឋានគតិយុត្តជាច្រើន។ បច្ចុប្បន្ននេះ លក្ខខណ្ឌការងារ សិទ្ធិកម្មករ សេរីភាពសហជីព និងអង្គការវិជ្ជាជីវៈ មានស្ថានភាពល្អប្រសើរជាងពេលណាទាំងអស់នៅក្នុងប្រវត្តិសាស្រ្ត ។ បច្ចុប្បន្នមានសហជីពបានចុះបញ្ជិកាចំនួនជាង ៣០០០ សហព័ន្ធសហជីពជាង ៨០ និងសហភាពសហជីពជាង ១០ ។ កម្ពុជាបានបន្តអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា រយៈពេល ៣ ឆ្នាំបន្ត ២០១៤-២០១៦ ដើម្បីធានា ឯករាជ្យភាព សុច្ចរិតភាព ក្នុងការអនុវត្តសិទ្ធិប្រយោជន៍របស់កម្មករនិយោជិត តាមច្បាប់ស្តីពីការងារ និងបទដ្ឋានអន្តរជាតិខាងការងារ ។ នយោបាយនេះ គឺពិតជាបានរួមចំណែកក្នុង ការធានានិរន្តរភាព និងការអភិវឌ្ឍឧស្សាហកម្មកាត់ដេរ ដែលរួមចំណែកយ៉ាងសំខាន់នៅក្នុងកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។ កម្ពុជាត្រូវបានទទួលចំណាត់ថ្នាក់ ជាប្រទេស ដែលមានលក្ខខណ្ឌប្រភពទំនិញល្អបំផុតក្នុងចំណោមប្រទេស ៥ ដែលមានលក្ខខណ្ឌល្អបំផុតក្នុងពិភពលោក ។ -រាជរដ្ឋាភិបាល បានយកចិត្ដទុកដាក់ដល់ការកែលម្អជីវភាពរស់នៅ និងលក្ខខណ្ឌការងាររបស់កម្មករ និយោជិត។ បានដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន៩ដង ក្នុងរយៈពេល១០ឆ្នាំកន្លងមក ពោលគឺពី៤០ដុល្លាទៅ១០០ដុល្លារក្នុងមួយខែ។ ឆ្នាំ២០១៣៤ កន្លងទៅ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការសិក្សាស្រាវជ្រាវប្រាក់ឈ្នួលអប្បបរមា ទន្ទឹមនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងសហការជាមួយអង្គការអន្តរជាតិខាងការងារក្នុងការសិក្សាបង្កើតវិធីសាស្ត្របច្ចេកទេសសម្រាប់កំណត់ប្រាក់ឈ្នួលអប្បបរមា ដើម្បីផ្តល់យោបល់ជូន គណៈកម្មការប្រឹក្សាការងារ។ ជាក់ស្តែង កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤ កន្លងទៅនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការពលកម្មអន្តរជាតិ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិស្តីពីការពង្រឹងដំណើរការនៃការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា ដើម្បីការកំណត់ប្រព័ន្ធគណនាប្រាក់ឈ្នួលអប្បបរមាដែលអាច ទទួលយកបានពីគ្រប់ភាគី, ឆ្លុះបញ្ចាំងឲ្យឃើញពីហានិភ័យនៃការកំណត់ប្រាក់ឈ្នួលអប្បបរមាទាបពេក ឬខ្ពស់ពេក, ការកំណត់លក្ខណៈវិនិច្ឆ័យនៃការកំណត់ប្រាក់ឈ្នួលអប្បបរមាដែលអាច ប្រើប្រាស់ជាសារាវ័ន្ត ។ -កម្ពុជាបានយកចិត្តទុកដាក់អភិវឌ្ឍតួនាទីរបស់ស្រ្តី ក្នុងវិស័យការងារ ដោយបានលើកទឹកចិត្តឱ្យមានការចូលរួមក្នុងទីផ្សារការងាររបស់ស្រ្តីកាន់តែច្រើន ។ ព្រមជាមួយនោះ ជនពិការ និងជនងាយរងគ្រោះក៏ត្រូវបានផ្តល់ឱកាសការងារកាន់តែច្រើន។ រីឯកុមារដែលចូលរួមក្នុងពលកម្មក្នុងទម្រង់ធ្ងន់ធ្ងរ ត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់ដែលកន្លងមកមានកុមារសរុប ចំនួន២០.៥២១នាក់ត្រូវបានដកហូត និងទប់ស្កាត់។ -រាជរដ្ឋាភិបាលបានយកចិត្ដទុកដាក់ជំរុញការអនុវត្តច្បាប់ស្តីពីរបបសន្ដិសុខសង្គម សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្ដិនៃច្បាប់ស្ដីពីការងារ ។ បច្ចុប្បន្នរបបសន្ដិសុខសង្គម នេះ កំពុងអនុវត្ដរបបធានារ៉ាប់រងគ្រោះថ្នាក់ការងារប្រកបដោយជោគជ័យដែលកន្លងមកមានគ្រឹះស្ថានជាង ៦០០០, មានកម្មករនិយោជិតជាង ៨០ ម៉ឺននាក់ជាសមាជិក, បានជួយសង្គ្រោះ និងព្យាបាលកម្មករដែលដួលសន្លប់ កម្មករដែលមានគ្រោះថ្នាក់ការងារក្នុង ១ ឆ្នាំជាង ៥ ម៉ឺននាក់ ហើយនឹងកំពុងបន្តរៀបចំដាក់ឱ្យដំណើរការរបបថែទាំសុខភាពនៅឆ្នាំ២០១៤ របបចូលនិវត្ដន៍ ២០១៥ និងរបបផ្សេងៗទៀត ជូនកម្មករនិយោជិតនៅពេលដែលការអភិវឌ្ឍសេដ្ឋកិច្ចសង្គមមានការរីកចម្រើន ។ រាជរដ្ឋាភិបាលបានចាត់វិធានការអន្ដរាគមន៍ជួយដល់កម្មករពេលជួប ហានិភ័យចៃដន្យ ជាយថាហេតុផ្សេងៗ ដូចជាករណីរោងចក្រដួលរលំ ដើម្បីអន្តរាគមន៍បើកប្រាក់ឈ្នួល និង ប្រាក់បំណាច់ផ្សេងៗ ជូនកម្មករ និយោជិត ដូចជា រោងចក្រយ៉ុងវ៉ាទី១-២ រោងចក្រម៉ីងដា ។ល។ ព្រមជាមួយនោះក្រសួង ស្ថាប័នពាក់ព័ន្ធ កំពុងរៀបចំបង្កើតនូវមូលនិធិសម្រាប់ធានា ហានិភ័យក្នុងករណីរោងចក្រដួលរលំ។ -វិស័យទំនាក់ទំនងវិជ្ជាជីវៈត្រូវបានពង្រឹងពង្រីកតាមរយៈយន្ដការជាច្រើន ដូចជា ក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ គណៈកម្មការប្រឹក្សាការងារ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល គណៈកម្មការ សម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ។ តាមរយៈយន្តការត្រីភាគីទាំងនេះ បានពិភាក្សាដោះស្រាយបញ្ហាលំបាកៗ ជាច្រើន ហើយឈានទៅដល់ការស្រុះស្រួលគ្នា រវាងគ្រប់ភាគីពាក់ព័ន្ធក្នុងការដោះស្រាយបញ្ហាដែលទាក់ទងទៅនឹងប្រាក់ឈ្នួល អត្ថប្រយោជន៍របស់កម្មករសមស្របទៅនឹងស្ថានភាពជីវភាព និងបង្កឱកាសសម្រាប់បន្តនិរន្តរភាពនៃ ការវិនិយោគ ដែលគ្រប់ភាគីបានចូលរួម និងអាចទទួលយកបាន។ សិទ្ធិកូដកម្ម បាតុកម្ម ត្រូវបានធានាដោយច្បាប់ ព្រមជាមួយនោះរាជរដ្ឋាភិបាលបានរៀបចំនូវយន្តការ សម្រាប់ ដោះស្រាយកូដកម្ម បាតុកម្ម គ្រប់មុខសញ្ញា តាំងពីថ្នាក់ជាតិ ដល់មូលដ្ឋាន គ្រប់ករណីកូដកម្ម បាតុកម្ម សុទ្ធតែបានអន្តរាគមន៍ដោះស្រាយដល់ទីកន្លែង ភាគច្រើនត្រូវសម្រួលតាមរយៈការចរចាដោយសន្តិវិធី។ -ការអភិវឌ្ឍធនធានមនុស្សលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានយកចិត្តទុកដាក់ បង្កើនទាំងបរិមាណ និងគុណភាព ដោយមានកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាល ផ្តល់ការបណ្តុះបណ្តាលរយៈពេលខ្លី មធ្យម និងវែង បានប្រមាណ ១៥ ម៉ឺននាក់ ក្នុង ១ឆ្នាំ។ មុខវិជ្ជាជីវៈភាគច្រើនបានឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងត្រូវបានលើកកម្ពស់ស្តង់ដារប្រហាក់ប្រហែលប្រទេសអាស៊ាននានា ដើម្បីត្រៀមសមាហរណកម្មអាស៊ាន នៅឆ្នាំ២០១៥ ខាងមុខ ។ -សេវារកការងារធ្វើត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ រួមជាមួយដៃគូផ្នែកឯកជនមួយចំនួនទៀត បានផ្តល់ព័ត៌មានទីផ្សារការងារដល់ប្រជាពលរដ្ឋ យុវជន យុវនារី តាមរយៈពិពណ៌ការងារ វេទិកាការងារ បង្កលក្ខណៈឲ្យមានការជួបជុំរវាងពលករ និងក្រុមហ៊ុនដែលត្រូវការពលកររួមចំណែកដោះស្រាយការងាររាប់ម៉ឺនកន្លែងជូនប្រជាជន ។ ជារួមសមិទ្ធផលខាងលើ បានរួមចំណែកក្នុងសមិទ្ធផលរួមរបស់ជាតិ លើកស្ទួយនិងការពារផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់កម្មករនិយោជិត។ ប្រការនេះបង្ហាញពីកម្មវិធីនយោបាយ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។ ដើម្បីបន្តអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តអនុវត្តនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រយៈពេល ៥ ឆ្នាំ ២០១៤-២០១៨ ដោយប្រមូលផ្តុំលើអាទិភាព ៥ រួមមាន ៖ ១-ការអភិវឌ្ឍលក្ខខណ្ឌការងារ និងការធានានូវសុខុដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ តាមរយៈការបង្កើតក្រុមការងារអធិការកិច្ចតែមួយ ២-ការអភិវឌ្ឍការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ខិតខំពង្រឹងការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឲ្យមានស្តង់ដារប្រហាក់ប្រហែលនឹងប្រទេសអាស៊ាននានា ឆ្លើយតបបាន ទៅនឹងតម្រូវការទីផ្សារការងារ ដើម្បីត្រៀមសមាហរណកម្មអាស៊ាននៅឆ្នាំ២០១៥ ។ ៣-ការអភិវឌ្ឍមុខរបរ និងការងារ ខិតខំរៀបចំឲ្យមានច្រកចេញចូលតែមួយ ក្នុងការជ្រើសរើសបញ្ជូនពលករធ្វើការនៅក្រៅប្រទេសប្រកបដោយសុវត្តិភាព និងបង្រ្កាបទប់ស្កាត់ អំពើជួញដូរមនុស្ស ៤-ការអភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយណា ដែលស្ថិតក្រោមបទប្បញ្ញតិនៃច្បាប់ស្តីពីការងារ រៀបចំឲ្យមានរបបធានារ៉ាប់រងសុខភាពនៅឆ្នាំ២០១៤ និងរបបសោធននិវត្ត ឆ្នាំ២០១៥ ៥-ពង្រឹងការផ្តល់សេវាសាធារណៈ ជំរុញកំណែទម្រង់ស៊ីជម្រៅ ធ្វើឲ្យសេវាកៀកនឹងប្រជាជន កម្មករនិយោជិត មានប្រសិទ្ធភាព តម្លាភាព។ ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងនូវ អំណរគុណចំពោះអង្គការពលកម្មអន្តរជាតិខាងការងារ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍ អង្គការនិយោជក អង្គការសហជីព និងបងប្អូនកម្មករកម្មការិនី និងបងប្អូនជនរួមជាតិទាំងអស់ ដែលកន្លងមកតែងតែបានគាំទ្រដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការអនុវត្តនូវផែនការយុទ្ធសាស្រ្ត ដែលក្រសួងបានដាក់ចេញ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិ បាល នីតិកាលទី ៥ នៃរដ្ឋសភា ។...
អានបន្ត...
ឯកឧត្តមរដ្ឋមន្ត្រី អនុញ្ញាតឲ្យយលោក ម៉ូរីស្យូ ប៊ូស៊ី នាយកស្តីទីអង្គការអន្តរជាតិខាងការងារ ILO ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ច័ន្ទ, 21 តុលា 2013 15:27
|
Written by MLVT
នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ឯកឯឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោក ម៉ូរីស្យូ ប៊ូស៊ី នាយកស្តីទីអង្គការអន្តរជាតិខាងការងារ ILO ប្រចាំកម្ពុជា ឡាវ និងថៃ ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅ ទីស្តីការក្រសួង។ គោលបំណងនៃជំនួបនេះ គឺដើម្បីសំដែងនូវការអបអរសារទរចំពោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីដែលត្រូវបាន ព្រះមហាក្សត្រតែងតាំងជារដ្ឋន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥នៃរដ្ឋសភា។ ក្នុងកិច្ចជំនួបពិភាក្សា លោកប្រធាន ILO បានពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ចសហការដែលកំពុងដំណើរការរវាងក្រសួង និងអង្អការ ILO នៅក្នុងក្របខណ្ឌកម្មវិធីការងារសមរម្យ សម្រាប់ប្រទេសកម្ពុជា (២០១១-២០១៥) និងបានសន្យាបន្តគាំទ្រដំណើរការពង្រាង និងអនុម័តច្បាប់ស្តីពីសហជីពការបញ្ចប់ សេចក្កីព្រាងគោលនយោបាយស្តីពីមុខរបរ និងការងារ និងការពង្រឹងនូវយុទ្ធសាស្រ្តជាតិអភិវឌ្ឍជំនាញ។ ជាកិច្ចឆ្លើយតប ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានសំដែងនូវអំណរគុណចំពោះប្រតិភូនៃអង្គការ ILO ដែលបានផ្ញើរលិខិត អបអរសារទរក៏ដូចជាជូនពរឯកឧត្តមរដ្ឋមន្រ្តីក្នុងឱកាសដែល ឯកឧត្តមទទួលការតែងតាំងជារដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៥ នៃរដ្ឋសភា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីក៏បានថ្លែងអណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ដូចជាការគាំទ្រ និងការរួមចំ ណែករបស់អង្គការ ILO ក្នុងការលើកស្ទួយវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាឲ្យទទួលបាននូវសមិទ្ធិផលជា ច្រើន និងបន្តជំរុញនូវកិច្ចសហការនេះបន្ថែមទៀត ដើម្បីរួមចំណែកសម្រេចឲ្យបាននូវយុទ្ធសាស្រ្តចតុកោណដំណាក់កាល ទី៣នៃរាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានបញ្ជាក់ជូនប្រតិភូអង្គការ ILO ថា នៅក្នុងនីតិកាលទី៥ នៃរដ្ឋសភានេះ ក្រសួងនឹងបន្តខិតខំអភិវឌ្ឍនូវប្រព័ន្ធទំនាក់ទំនង វិជ្ជាជីវៈឲ្យកាន់តែប្រសើរ ដោយឈរលើគោលការណ៏ សំវាទសង្គម និងកិច្ចពិភាក្សាត្រីភាគី ហើយក្រសួងក៏នឹងរៀបចំបង្កើតយន្តការសម្រាប់ធ្វើការសិក្សា លើកអនុសាសន៍សម្រាប់ ការពិនិត្យតំឡើងប្រាក់ឈ្នួលអប្បបរមា ស្របតាមស្ថានភាពសេដ្ឋកិច្ចតាមវិស័យ និងតាមតំបន់ជារៀងរាល់ឆ្នាំ និងពេលចាំ បាច់។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានសំណូមពរដល់អង្គការ ILO ឲ្យបន្តជួយកសាងសមត្ថភាពមន្រ្តីជំនាញ និង បណ្តុះណ្តាលអំពីបច្ចេកទេសនៃការគ្រប់គ្រងការចុះបញ្ជិកាអង្គការវិជ្ជាជីវៈ និងអនុសញ្ញារួម បន្តជយយអនុវត្តនូវកម្មវិធី និង សកម្មភាពដែលបានគ្រោងទុក ជាពិសេសការចងក្រងនូវសេចក្តីព្រាងគោលនយោបាយជាតិស្តីពីមុខរបរា និងការងារសម្រាប់កម្ពុជាឲ្យបានមុនឆ្នាំ២០១៤ និងបន្តផ្តល់ទាំងជំនួយហិរញ្ញប្បទាន និងបច្ចេកទេសក្នុងការអនុវត្តកម្មវិធីការងារសមរម្យ សម្រាប់កម្ពុជា ២០១១-២០១៥ ឲ្យបានសម្រេចបាននូវលទ្ធផលដូចរំពឹងទុក។ ពាក់ព័ន្ធជាមួយសមាជិកភាពរបស់កម្ពុជានៅក្នុងក្រុមប្រឹក្សាភិបាលអង្គការ ILO ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជាសមតែទទួលបាននូវការគាំទ្រជាប់ជាសមាជិក ពេញសិទ្ធនៅក្នុងក្រុមប្រឹក្សាអង្គការ ILO សម្រាប់ការបោះឆ្នោតជ្រើសតាំងនាខែមិថុនា ឆ្នាំ២០១៤ ខាងមុខនេះ ដោយសារតែ កម្ពុជាជាប្រទេសបានផ្តល់សច្ចាប័នអនុសញ្ញារបស់អង្គការនេះចំនួន ១៣ រួមទាំងអនុសញ្ញាស្នូល ៨ទៀតផងដែរ។ ក្រៅពីនោះ កម្ពុជាបានអនុវត្តនូវគំរូល្អជាច្រើនលើវិស័យការងារ ដូចជាគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា គម្រោងដោះស្រាយ វិវាទការងារ។...
អានបន្ត...
ឯកឧត្តមរដ្ឋមន្ត្រី អនុញ្ញាតឲ្យគណៈប្រតិភូ របស់អង្គការភូមិកុមារ SOS ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ PrinterEmail
ច័ន្ទ, 21 តុលា 2013 14:32
|
Written by MLVT
នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អនុញ្ញាតឲ្យគណៈប្រតិភូ របស់អង្គការភូមិកុមារ អេស អូ អេស ដែលដឹកនាំដោយលោកស្រី ស៊ូបា មូទី អគ្គលេខាធិការរង នៃអង្គការភូមិកុមារ SOS ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ។ លោកស្រី ស៊ូបា មូទី មានប្រសាសន៍ថា ចាប់ពីឆ្នាំ ១៩៩៩ រហូតដល់បច្ចុប្បន្ន អង្គការភូមិកុមារ SOS បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គឺមានកិច្ចសហប្រតិបត្តិការបានយ៉ាងល្អ ដែលក្នុងនោះបានសាងសង់ភូមិកុមារ SOS បានចំនួន ៥ កន្លែង តាមបណ្តារាជធានី-ខេត្ត រួមមានៈ ភូមិកុមារ SOS នៅភ្នំពេញ, ភូមិកុមារ SOS នៅសៀមរាប, ភូមិកុមារ SOS នៅបាត់ដំបង, ភូមិកុមារ SOS នៅរតនៈគីរី និងភូមិកុមារ SOS នៅក្រចេះ ។ លោកស្រី ស៊ូបា មូទី មានប្រសាសន៍ទៀតថា អង្គការភូមិកុមារ SOS បានជួយកុមារកម្ពុជាជាច្រើនក្នុងកម្មវិធីថែរក្សាតាមគ្រួសារ, កម្មវិធីពង្រឹងគ្រួសារមណ្ឌលសង្គមកិច្ច, កម្មវិធីអាហារូបត្ថម្ភ, មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាលារៀន សំដៅលើកកម្ពស់ និងការពារសិទ្ធិកុមារ នៅកម្ពុជា ។ លោកស្រីបានបន្តទៀតថា អង្គការគ្រោងដាក់សម្ភោធភូមិកុមារ SOS ដែលទើបសាងសង់រួច នៅខេត្តក្រចេះ នាពេលឆាប់ៗនេះហើយ ។ គួរបញ្ជាក់ផងដែរថា អង្គការនឹងមានគម្រោងពង្រីកភូមិកុមារ SOS ចំនួន ២ កន្លែងបន្ថែមទៀត ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពត និងខេត្តព្រៃវែងផងដែរ ។ ឆ្លៀតនៅក្នុងឱកាសនោះផងដែរ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការបានយ៉ាងល្អ រវាងអង្គការភូមិកុមារ SOS និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាពេលកន្លងមក ក្នុងគោលដៅជួយដល់កុមារកម្ពុជាដែលត្រូវការថែទាំជាអចិន្រ្តៃយ៍ ដោយមិនប្រកាន់ពូជសាសន៍ ។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណ្ណតិទី៥នេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកុមារ សំដៅផ្តល់ភាពកក់ក្តៅដល់កុមារ និងលើកកម្ពស់សិទ្ធិក្នុងការរស់នៅរបស់កុមារ ។ ជាទីបញ្ចប់ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះ នឹងបន្តវិវឌ្ឍន៍រីកចម្រើនទៅមុខទៀត ដើម្បីជួយដល់កុមារទាំងអស់នៅកម្ពុជាទាំងមូល ដែលកំពុងជួបការលំបាក គ្មានទីពឹង ហើយឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា នាពេលអនាគត នឹងមានអង្គការភូមិកុមារ SOS បន្ថែមទៀតនៅគ្រប់រាជធានី-ខេត្ត សម្រាប់ការពារ និងផ្តល់ប្រយោជន៍ដល់កុមារកម្ពុជាទាំងមូល ព្រោះថា កុមារ គឺជាទំពាំងស្នងឫស្សី ៕...
អានបន្ត...