Print this page

កុមារ និងក្រុមគ្រួសាររងគ្រោះដោយពលកម្មជាង ១០០នាក់ នៅខេត្តសៀមរាប ទទួលបានអំណោយកញ្ចប់បំណិនជីវិតពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

 ច័ន្ទ, 01 ធ្នូ 2025 21:03  |  43 times

 

(ខេត្តសៀមរាប)៖ កុមារ និងក្រុមគ្រួសាររងគ្រោះដោយពលកម្មជាង ១០០នាក់ នៅស្រុកសូទ្រនិគម ស្រុកបន្ទាយស្រី និងស្រុកក្រឡាញ់  ខេត្តសៀមរាប ទទួលបានអំណោយកញ្ចប់បំណិនជីវិតពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

 

កុមារ និងក្រុមគ្រួសារគោលដៅចំនួន ១៣០នាក់ (ស្រី៦៤នាក់) ដែលបានទប់ស្កាត់ និងការពារពីការប្រើប្រាស់ពលកម្ម នៅក្នុងសិប្បកម្មផលិតឥដ្ឋ ក្បឿងបានទទួលកញ្ចប់អំណោយរួមមាន សម្ភារសិក្សា មធ្យោបាយធ្វើដំណើរ និងពូជសត្វ ពូជបន្លែ។  

 

សូមបញ្ជាក់ថា គម្រោងកិច្ចអន្តរាគមន៍ស្នូល គឺជាកម្មវិធីមួយដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាដែលអនុវត្តដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ក្នុងគោលបំណងកាត់បន្ថយពលកម្មកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ តាមរយៈការផ្តល់ឱកាសអប់រំ ជំរុញឱ្យកុមារមានឱកាសបន្តការសិក្សាដោយការផ្តល់វគ្គបំប៉នមុនពេលចូលរៀន ការលើកកម្ពស់សុខុមាលភាពកុមារដោយផ្តល់ការឧបត្ថម្ភអាហារ និងផ្តល់ជាសម្ភារសិក្សា សម្លៀកបំពាក់ ស្បែកជើង កាបូប និងមធ្យោបាយធ្វើដំណើរដល់កុមារ។

 

ពិធីនេះបានប្រារព្ធធ្វើឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជំទាវ សួស រដ្ឋាវី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ដោយមានអ្នកពាក់ព័ន្ធចូលរួមជាច្រើនទៀត៕

 

#MLVT #HENGSour