×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3249

Print this page

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) រៀបចំវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញការងារសមរម្យ និងយុត្តិធម៌សង្គម

 សៅរ៍, 10 ឧសភា 2025 18:29  |  438 times

 

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី "ការបង្កើតគោលនយោបាយដោយផ្អែកលើភស្តុតាងសម្រាប់ការងារសមរម្យ" ក្រោមកិច្ចសហការជាមួយអង្គការអន្តរជាតិខាងការងារ ILO នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ពិធីបិទវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទំាងមានការប្រគល់ជូននូវវិញ្ញាបនបត្រដល់សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលខាងលើនេះ សរុបចំនួន ៤៤នាក់។

 

វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ដែលធ្វើការបណ្តុះបណ្តាលដោយអ្នកជំនាញពីអង្គការអន្តរជាតិខាងការងារ ILO លើប្រធានបទសំខាន់ៗដូចជា ទី១. អង្គការអន្តរជាតិខាងការងារ (ILO) កិច្ចសន្ទនាសង្គម និងការងារសមរម្យ ទី២. ការបង្កើតគោលនយោបាយដោយផ្អែកលើភស្ដុតាងសម្រាប់ការងារសមរម្យ និងទី៣. ដំណើរការនៃការបង្កើតគោលនយោបាយដោយផ្អែកលើភស្ដុតាងដែលរួមមាន ការកំណត់សំណួរគោលនយោបាយ, ការស្វែងរកភស្ដុតាង, វាយតម្លៃភស្ដុតាង, ការសំយោគភស្ដុតាង, ការអនុវត្ត, ការទំនាក់ទំនងភស្ដុតាង, និងការតាក់តែង សេចក្ដីព្រាងនៃគោលនយោបាយសង្ខេប។ល។

 

ថ្លែងក្នុងអង្គពិធីបិទវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់មន្ត្រីជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសរបស់សមាសភាពត្រីភាគីដែលជាអ្នកចូលរួមបង្កើតគោលនយោបាយ ដើម្បីទទួលបានចំណេះដឹងអំពីគោលការណ៍សំខាន់ៗរបស់អង្គការអន្តរជាតិខាងការងារ ILO, ទស្សនទាននៃការងារសមរម្យ និងដំណើរការនៃការកសាងគោលនយោបាយក្នុងបរិបទនៃការងារសមរម្យ ព្រមទាំងភាពខុសគ្នា រវាងការកសាងគោលនយោបាយដោយផ្អែកលើការស្រាវជ្រាវ និងការកសាងគោលនយោបាយដោយផ្អែកលើភស្តុតាង ជាពិសេសវិធីសាស្ត្រស្រាវជ្រាវ និងការកសាងគោលនយោបាយ ការវាយតម្លៃភស្តុតាងសម្រាប់ការងារសមរម្យ និងការទំនាក់ទំនងនិងការតស៊ូមតិសម្រាប់ការងារសមរម្យ។

 

ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋលេខាធិការក៏បានគូសបញ្ជាក់ផងដែរថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះគឺបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសកម្ពុជានិងអង្គការ ILO ក្នុងការជំរុញការងារសមរម្យ និងយុត្តិធម៌សង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រកបដោយចីរភាព និងបរិយាប័ន្ន ហើយក៏បានស្នើសុំឱ្យសិក្ខាកាមទំាងអស់យកចំណេះដឹងដែលទទួលបានពីការបណ្តុះបណ្តាលរយៈពេល ៥ថ្ងៃនេះ ទៅអនុវត្ត និងជាធាតុចូលក្នុងការកសាងគោលនយោបាយស្របតាមបេសកកម្មអង្គភាពរបស់ខ្លួនដើម្បីរួមចំណែកក្នុងការលើកកម្ពស់ការងារសមរម្យនៅកម្ពុជា៕

 

#MLVT #HENGSour

Image Gallery

{gallery}3249{/gallery}