×

សម្គាល់

Simple Image Gallery Pro Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Simple Image Gallery Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Print this page

សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា (ACRA) បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៥ និងរៀបចំសន្និបាតវិសាមញ្ញបូកសរុបកាងារ

 ព្រហស្បតិ៍, 03 មេសា 2025 22:19  |  266 times

 

(ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា (ACRA) បានរៀបចំពិធីបិទសន្និបាតវិសាមញ្ញ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៥ របស់សមាគម ក្រោមអធិបតីភាព ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

 

ពិធីនេះត្រូវបានរៀបចំឡើងនៅភោជនីយដ្ឋានទន្លេបាសាក់ II រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA), អង្គការអន្តរជាតិខាងការងារ (ILO), អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM), អង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្ត្រី (LSCW), និងអគ្គនាយក អគ្គនាយិកាទីភ្នាក់ងារជ្រើសរើសឯកជននានា។ 

 

ឯកឧត្តម ហ៊ូ វុឌ្ឍី បានគូសបញ្ជាក់ថា សន្និបាតវិសាមញ្ញនេះមានគោលបំណង (ទី១) បូកសរុបលទ្ធផលការងារដែលបានអនុវត្ត ក្នុងអាណត្តិទី៥ និងទិសដៅការងារបន្ត និង(ទី២) ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៥ របស់សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា (ACRA)។ 

 

ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារនាពេលកន្លងមករបស់សមាគម ACRA ក្នុងការពង្រឹងប្រសិទ្ធភាពនៃការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅបរទេស ជាពិសេសការរៀបចំក្រុមប្រតិបត្តិសម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជន (Code of Conduct) ក្រោមការគាំទ្រពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនួយបច្ចេកទេសពីអង្គការ ILO។ 

 

ទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានសម្តែងការអបអរសាទរចំពោះប្រធានសមាគម ដែលត្រូវបានជ្រើសរើសជាប្រធាន អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលថ្មីរបស់សមាគម។ ឯកឧត្តមរដ្ឋលេខាធិការ សង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព និងពុះពាលលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីក្នុងការដឹកនាំសមាគម ACRA សម្រេចបាននូវសមិទ្ធផលដ៏ល្អប្រសើរបន្តទៅទៀត និងចូលរួមសហការជាមួយក្រសួងយ៉ាងសកម្មក្នុងការបំពេញបេសកកម្មក្នុងវិស័យទេសន្តរប្រវេសន៍ការងារ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរីករាយបើកទ្វារង់ចាំទទួលស្វាគមន៍ និងផ្តល់កិច្ចសហប្រតិបត្តិយ៉ាងស្អិតរមួតជានិច្ចដល់សមាគម ACRA ដើម្បីគាំទ្រ និងជំរុញឱ្យវិស័យទេសន្តរប្រវេសន៍ការងារកាន់តែប្រសើរឡើង និងផ្តល់នូវសេវាកម្ម និងប្រយោជន៍ជាអតិបរមាជូនដល់បងប្អូនពលករកម្ពុជាទាំងអស់។

សូមបញ្ជាក់ថា លោក កែន សោភ័ណ្ឌរិទ្ធិ ត្រូវបានបោះឆ្នោតជ្រើសរើសបន្តជាប្រធានក្រុមប្រឹក្សាភិបាល សម្រាប់អាណត្តិទី៥ របស់សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា (ACRA) ក្នុងអាណត្តិទី៥៕

 

#MLVT #HENGSour

Image Gallery

{gallery}3175{/gallery}