×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3038

Print this page

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើបទបង្ហាញអំពីកម្មវិធីបណ្តុះបណ្តាលជំនាញ TVET ១,៥លាននាក់, អត្ថប្រយោជន៍ ប.ស.ស. និងឱកាសការងារទៅដល់កម្មករនិយោជិតខេត្តកំពង់ស្ពឺ

 ពុធ, 29 មករា 2025 19:37  |  859 times
(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ក្រុមការងារព័ត៌មានទីផ្សារការងារ, ក្រុមការងារ ប.ស.ស. និងក្រុមការងារនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើបទបង្ហាញអំពីកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់, អត្ថប្រយោជន៍ទទួលបានពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងការផ្សព្វផ្សាយអំពីឱកាសការងារជាង៦ម៉ឺនកន្លែងរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ទៅដល់បងប្អូនកម្មករនិយោជិតនៃរោងចក្រ SUN SHUI SHING INDUSTRIAL (CAMBODIA) CO LTD ខេត្តកំពង់ស្ពឺ។ 

នៅក្នុងការធ្វើបទបង្ហាញ ឯកឧត្តមអនុរដ្ឋលេខាធិការ បានស្នើដល់បងប្អូនកម្មករនិយោជិតជួយបន្តចែករំលែកព័ត៌មានឱ្យបានទូលំទូលាយដល់កម្មករផ្សេងទៀត និងបានស្នើដល់រដ្ឋបាលរោងចក្រ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមសហការគាំទ្រកម្មវិធី ១,៥លាននាក់ និងផ្សព្វផ្សាយជំរុញលើកទឹកចិត្តទៅដល់ក្រុមគោលដៅនៅតាមភូមិ/ឃុំ/ស្រុកកំណើតផងដែរ។ 

ទន្ទឹមនឹងនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ និងក្រុមការងារក៏បានផ្តល់ជូននូវ QR-Code សម្រាប់ទាញយកឯកសារសៀវភៅមេរៀនទាំង៤៥មុខជំនាញនៃកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ និងបានផ្តល់ជូននូវឯកសារចងក្រងទាក់ទងនឹងប្រសាសន៍របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ និងបទចម្រៀងស្តីពីកម្មវិធី ១,៥ លាននាក់ ជូនដល់រដ្ឋបាលរោងចក្រ ដើម្បីចាក់ផ្សព្វផ្សាយជូនបងប្អូនកម្មករនៅពេលម៉ោងសម្រាកអាហារថ្ងៃត្រង់៕

#MLVT #HENGSour

Image Gallery

{gallery}3038{/gallery}