×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3022

Print this page

ឯកឧត្តម ហេង សួរ ដឹកនាំគណៈប្រតិភូអន្តរក្រសួង បំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់

 សៅរ៍, 18 មករា 2025 19:19  |  908 times

(អាល្លឺម៉ង់)៖ តបតាមការអញ្ជើញរបស់ទីភ្នាក់ងារសហប្រតិបត្តិការអាល្លីម៉ង់ (GIZ) ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូអន្តរក្រសួងកម្ពុជាទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។ ដំណើរទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់អំពីគោលនយោបាយ និងច្បាប់នានាពាក់ព័ន្ធនឹងវិស័យវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប នៅក្នុងសហគមន៍អឺរ៉ុប និងអាល្លឺម៉ង់។  

 

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូអន្តរក្រសួងកម្ពុជា បានជួបពិភាក្សាការងារជាមួយតំណាងគណៈកម្មការអឺរ៉ុប (EU Commission),  តំណាងនៃក្រសួងការងារ និងសង្គមកិច្ចអាល្លឺម៉ង់, តំណាងនៃក្រសួងសហព័ន្ធសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ចអាល្លឺម៉ង់, តំណាង IndustriAll, តំណាងសហព័ន្ធនិយោជក, សហព័ន្ធសហជីពអាល្លឺម៉ង់, តំណាងស្ថាប័ន ACT, និងក្រុមហ៊ុនម្ចាស់ម៉ាកសំខាន់ៗមួយចំនួនរបស់អាល្លឺម៉ង់ ដែលកំពុងបញ្ជាទិញផលិតផលវាយនភណ្ឌ កាត់ដេរ ស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូបពីកម្ពុជា។ 

 

តាមរយៈជំនួបទាំងនេះ គណៈប្រតិភូកម្ពុជា និងភាគីអាល្លឺម៉ង់ បានសិក្សាស្វែងយល់ និងផ្លាស់ប្ដូរបទពិសោធន៍គ្នាអំពីការរីកចម្រើន និងការអភិវឌ្ឍក្នុងវិស័យការងារនៅកម្ពុជា ក៏ដូចជាបានស្វែងយល់ពីគោលនយោបាយ និងទិសដៅរបស់សហគមន៍អឺរ៉ុប និងម្ចាស់ម៉ាកបញ្ជាទិញដែលនឹងត្រូវអនុវត្តសម្រាប់ឆ្នាំខាងមុខ ពិសេសច្បាប់ស្តីពីការពិនិត្យអនុលោមភាពនិរន្តរភាពនៃអាជីវកម្ម (CSDDD) ផងដែរ។ ជាពិសេសទៀតនោះ ម្ចាស់ម៉ាកបញ្ជាទិញក៏បង្ហាញពីការពេញចិត្តចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការតាំងចិត្តបន្តធានាឱ្យបាននូវលក្ខខណ្ឌការងារល្អ និងធានាបាននូវអនុលោមភាពការងារនិងអនុសញ្ញាអន្តរជាតិ។ 

 

ជារួម តាមរយៈដំណើរទស្សនកិច្ចនេះ គណៈប្រតិភូកម្ពុជា និងភាគីអាល្លឺម៉ង់ បានស្វែងយល់ពីគ្នា និងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីធានាបាននូវការបញ្ជាទិញពីម្ចាស់ម៉ាក ក៏ដូចជាការធានានូវផលប្រយោជន៍ និងលក្ខខណ្ឌការងារល្អសម្រាប់កម្ពុជាផងដែរ៕

 

#MLVT #HENGSour

Image Gallery

{gallery}3022{/gallery}