×

សម្គាល់

Simple Image Gallery Pro Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Simple Image Gallery Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Print this page

ឯកឧត្តម ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Minebea Mitsumi

 ច័ន្ទ, 09 ធ្នូ 2024 20:25  |  544 times

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន មីនេបៀ មីត្សូមី (Minebea Mitsumi) ដែលដឹកនាំដោយលោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គនាយកនៃក្រុមហ៊ុន Minebea Mitsumi។ 

 

ឯកឧត្តម ហេង សួរ បានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះក្រុមហ៊ុន Minebea Mitsumi ដែលបង្កើតសាខាថ្មីរបស់ខ្លួន គឺក្រុមហ៊ុន មីនេបៀ (ខេមបូឌា) សាខាពោធិ៍សាត់ ស្ថិតក្នុងស្រុកក្រគរ ដែលជារោងចក្រផលិត ដំឡើង និងបង្គុំសមាសធាតុជាក់លាក់គ្រឿងម៉ាស៊ីន និងមេកានិក។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថាក្រសួងត្រៀមរួចជាស្រេចក្នុងការផ្គត់ផ្គង់កម្លាំងពលកម្មសម្រាប់រោងចក្រថ្មីនេះ ក៏ដូចជាផ្តល់ការបណ្តុះបណ្តាលដល់កម្មករនិយោជិតរបស់ក្រុមហ៊ុនផងដែរ។ 

 

ឯកឧត្តមរដ្ឋមន្ត្រី ចាត់ទុកប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន Minebea Mitsumi គឺជាគំរូអាជីវកម្មដ៏សំខាន់នៅកម្ពុជា ខណៈដែលការរីកចម្រើនរបស់ក្រុមហ៊ុនក៏ជាការរីកចម្រើនរបស់កម្ពុជាដូចគ្នាដែរ។ 

 

ជាការឆ្លើយតប លោក Yoshihisa KAINUMA បានថ្លែងអំណរគុណចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការគាំទ្រជាច្រើនសម្រាប់ប្រតិបត្តិការរបស់ក្រុមហ៊ុនជាបន្តបន្ទាប់ ជាពិសេសគម្រោងបង្កើតរោងចក្រថ្មី Minebea (Cambodia) នៅក្នុងខេត្តពោធិ៍សាត់ ដែលនឹងត្រូវចាប់ផ្តើមដំណើរការនាឆ្នាំ២០២៥ ខាងមុខនេះ។ លោកបានបញ្ជាក់ថា ក្រុមហ៊ុន Minebea Mitsumi នឹងបន្តធ្វើការជាមួយកម្ពុជាសម្រាប់ភាពរីកចម្រើន និងការអភិវឌ្ឍរួមគ្នា៕

 

#MLVT #HENGSour

Image Gallery

{gallery}2956{/gallery}