×

សម្គាល់

Simple Image Gallery Pro Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Simple Image Gallery Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Print this page

សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួន ១៨,១៩០នាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល

 ព្រហស្បតិ៍, 02 វិច្ឆិកា 2023 14:21  |  1043 times

(កណ្ដាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបន្តចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួន១៨,១៩០នាក់ នៅតាមរោងចក្រ សហគ្រាសនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

គួរជម្រាបថា នេះជាកម្មវិធីលើកទី៨ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបសំណេះសំណាលជាមួយកម្មករនិយោជិតក្នុងនាមជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

 

ថ្លែងមតិស្វាគមន៍នាឱកាសនោះ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថាកម្មវិធីនាព្រឹកនេះមានកម្មករនិយោជិតចូលរួមចំនួន១៨,១៩០នាក់ ដែលមានស្ត្រីមានផ្ទៃពោះចំនួន៦៥៣នាក់ មកពី២៩រោងចក្រ ក្នុងនោះរោងចក្រកាត់ដេរចំនួន២០ ផលិតផលធ្វើដំណើរនិងកាបូបចំនួន៣ ផលិតស្បែកជើងចំនួន២ បោកគក់សម្លៀកបំពាក់ចំនួន២ ប៉ាក់លើសម្លៀកបំពាក់ចំនួន១ បោះពុម្ពលើសម្លៀកបំពាក់ចំនួន១។

 

សម្រាប់នៅខេត្តកណ្ដាល មានរោងចក្រ សហគ្រាសសរុបចំនួន៤៧៧ និងមានកម្មករនិយោជិតសរុបប្រមាណ១៥ម៉ឺន២ពាន់នាក់ ដែលផ្តល់ចំណូលគិតជាប្រាក់ឈ្នួលសរុបប្រមាណជាង៤៦៩លានដុល្លារក្នុងមួយឆ្នាំៗ ក្នុងនោះគ្រាន់តែវិស័យកាត់ដេរមួយមុខមានចំនួន១៦៦រោងចក្រ និងប្រើកម្លាំងកម្មករនិយោជិតសរុបប្រមាណ១៣ម៉ឺននាក់ និងផ្តល់ប្រាក់ឈ្នួលសរុបជាង៤០៨លានដុល្លារក្នុងមួយឆ្នាំ៕

 

#MLVT

Image Gallery

{gallery}2334{/gallery}