×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3262

Print this page

លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទទួលជួបសម្ដែងការគួរសមជាមួយប្រតិភូជាន់ខ្ពស់សហព័ន្ធសហជីពប្រចាំទីក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន

 ច័ន្ទ, 19 ឧសភា 2025 15:00  |    Written by MLVT  |  830 times

(ទីស្ដីការក្រសួង)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ នារសៀលថ្ងៃទី១៨ ខែឧសភា បានទទួលជួបសម្ដែងការគួរសមជាមួយគណៈប្រតិភូជាន់ខ្ពស់សហព័ន្ធសហជីពជាច្រើននាក់ប្រចាំទីក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន និងសហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU)។

 

ក្នុងជំនួបនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានបង្ហាញជូនគណៈប្រតិភូសហព័ន្ធសហជីពប្រចាំទីក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន នូវវឌ្ឍនភាពការងារនៅក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា ជាពិសេសការលើកកម្ពស់សិទ្ធិការងារ ការពង្រឹងការអនុវត្តលក្ខខណ្ឌការងារ ការពង្រីករបបសន្តិសុខសង្គម និងការអភិវឌ្ឍការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ។ លោកជំទាវបានលើកឡើងថា សហជីពបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្ររាជរដ្ឋាភិបាលក្នុងការសម្រេចបាននូវសមិទ្ធផលខាងលើ សំដៅធានាឱ្យបាននូវសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ។ 

 

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនចិន ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការដ៏ល្អ និងបានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា។ ទស្សនកិច្ចរបស់ប្រតិភូសហជីពខេត្តក្វាងទុងនេះ ក៏ជាសក្ខីភាពបញ្ជាក់អំពីចំណងមិត្តភាពដែកថែបរវាងកម្ពុជា-ចិន ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវផងដែរ។ 

 

ដើម្បីឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃសង្គម សេដ្ឋកិច្ចសកល រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតអាទិភាពក្នុងការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការដាក់ចេញនូវកម្មវិធីនយោបាយគាំទ្រជាច្រើន ជាពិសេសកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ សម្រាប់យុវជននៃគ្រួសារក្រីក្រនិងងាយរងហានិភ័យ ១លាន៥សែននាក់។ ក្នុងន័យនេះ លោកជំទាវបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះកិច្ចសហប្រតិបត្តិការរវាងសហជីពកម្ពុជា និងសហជីពចិនក្នុងការកសាងសមត្ថភាព និងបង្កើនជំនាញវិជ្ជាជីវៈរបស់កម្មករនិយោជិត ដែលជាមូលដ្ឋានក្នុងការជំរុញផលិតភាពផលិតកម្មនៅក្នុងគ្រប់សកម្មភាពអាជីវកម្ម៕

 

#MLVT #HENGSour


{gallery}3262{/gallery}