×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3224

Print this page

កិច្ចប្រជុំគណៈកម្មការប្រឹក្សាគម្រោង ស្តីពី «ការត្រួតពិនិត្យវឌ្ឍនភាពឆ្នាំ២០២៤ និងការរៀបចំផែនការការងារសម្រាប់អនុវត្តកម្មវិធីត្រីកោណក្នុងតំបន់អាស៊ានឆ្នាំ២០២៥»

 ច័ន្ទ, 28 មេសា 2025 16:53  |    Written by MLVT  |  592 times

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) បានរៀបចំកិច្ចប្រជុំគណៈកម្មការប្រឹក្សាគម្រោង ស្តីពី «ការត្រួតពិនិត្យវឌ្ឍនភាពឆ្នាំ២០២៤ និងការរៀបចំផែនការការងារសម្រាប់អនុវត្តកម្មវិធីត្រីកោណក្នុងតំបន់អាស៊ានឆ្នាំ២០២៥» ក្រោមអធិបតីភាពឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

 

សិក្ខាសាលានេះរៀបចំធ្វើឡើងនៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ប្រធានទីប្រឹក្សាបច្ចេកទេស នៃកម្មវិធីត្រីកោណក្នុងតំបន់អាស៊ាននៃអង្គការ ILO ប្រចាំទីក្រុងបាងកក នៃប្រទេសថៃ, អនុប្រធានបេសកកម្មស្ថានទូតនៃប្រទេសអូស្ត្រាលីប្រចាំកម្ពុជា, ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងមកពីក្រសួង ស្ថាប័នរាជរដ្ឋាភិបាល អង្គការវិជ្ជាជីវៈ តំណាងនិយោជក និងភាគីកម្មករនិយោជិត តំណាងអង្គការជាតិ និងអង្គការអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍នានា។ 

 

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ហ៊ូ វុឌ្ឍី បានថ្លែងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារ ដោយផ្តោតលើការពង្រីកទីផ្សារការងារនៅក្រៅប្រទេស ដែលមានលក្ខខណ្ឌការងារល្អ ការការពារ និងលើកកម្ពស់សិទ្ធិ សេរីភាព និងសេចក្តីថ្លៃថ្នូររបស់ពលករទេសន្តរប្រវេសន៍នៅគ្រប់ដំណាក់កាលនៃវដ្តទេសន្តរប្រវេសន៍ការងារ ការធ្វើឱ្យប្រសើរឡើងប្រព័ន្ធគ្រប់គ្រងទិន្នន័យពលករទេសន្តរប្រវេសន៍ ក៏ដូចជាការពង្រឹងការគ្រប់គ្រងហត្ថពលកម្មបរទេសចូលមកប្រកបមុខរបរក្នុងព្រះរាជាណាចក្រកម្ពុជា៕

 

#MLVT #HENGSour


{gallery}3224{/gallery}