×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3172

Print this page

ឯកឧត្តម ហេង សួរ ជួបសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាននៃបញ្ជាការដ្ឋានអង្គរក្ស នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ

 ព្រហស្បតិ៍, 03 មេសា 2025 10:14  |    Written by MLVT  |  714 times

(កណ្តាល)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាននៅបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ ខេត្តកណ្តាលមុនពេលឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងខិតជិតចូលមកដល់នាពេលខាងមុខនេះ។

 

ពិធីជួបសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមជាសហអធិបតីពី ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរ ភូមិន្ទ (ខ.ភ.ម.) និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ផងដែរ។ 

 

ក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ បានពាំនាំផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី  ជូនចំពោះនាយទាហានជាន់ខ្ពស់ នាយទាហាន នាយទាហានរង និងពលទាហានគ្រប់រូប ដែលកំពុងបំពេញកិច្ចការនៅក្នុងបញ្ជាការដ្ឋានអង្គរក្ស។

 

តាងនាមនាមថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់នូវការចងចាំជានិច្ច និងសូមអរគុណយ៉ាងខ្លាំងដល់នាយទាហាន នាយទាហានរង ពលទាហាននៅបញ្ជាការដ្ឋានអង្គរក្ស ក្នុងការលះបង់ទាំងពេលវេលា កម្លាំងកាយ មនោសញ្ចេតនាជាមួយក្រុមគ្រួសារ ដើម្បីបំពេញបេសកកម្មការពារសុខសុវត្ថិភាព ជូនថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងសង្គមជាតិ។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី សូមគាំទ្រ និងកោតសរសើរចំពោះការប្តេជ្ញាចិត្ត និងទិសស្លោករបស់បញ្ជាការដ្ឋានអង្គរក្ស គឺ «ស្មោះត្រង់ ការពារ និងបម្រើ» ដែលពិតជាមានសារសំខាន់ណាស់ក្នុងការកំណត់យ៉ាងច្បាស់នូវគោលដៅ ភារកិច្ច និងការបំពេញបេសកកម្ម ឱ្យបានទាន់ពេលវេលា គ្រប់ពេលវេលា ដើម្បីការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ ក្នុងការថែរក្សាការពារសន្តិភាពពេញលេញ និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ ជាពិសេសការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ។ 

 

ដើម្បីបន្តរឹតចំណងមិត្តភាពកាន់តែខ្លាំង ឯកឧត្តមរដ្ឋមន្ត្រី បានប្រកាសចងសម្ព័ន្ធមេត្រីភាពរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយបញ្ជាការដ្ឋានអង្គរក្ស ដោយនឹងមានការរៀបចំពិធីជួបសំណេះសំណាលចំនួន ២ដង ក្នុងមួយឆ្នាំ ជាមួយកងកម្លាំងបញ្ជាការដ្ឋានអង្គរក្សគឺនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ 

 

ក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ បានប្រគល់អំណោយជូនដល់បញ្ជាការដ្ឋានអង្គរក្ស រួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ ភេសជ្ជៈ និងថវិកា ផងដែរ៕

 

#MLVT #HENGSour


{gallery}3172{/gallery}