×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3169

Print this page

ក្រសួងការងារ និងទីភ្នាក់ងារអង្គការសហប្រជាជាតិនៅកម្ពុជា រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីប្រព័ន្ធគ្រប់គ្រង និងវាយតម្លៃកម្មវិធីមុខរបរនិងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

 ពុធ, 02 មេសា 2025 19:16  |    Written by MLVT  |  647 times

 

(ពោធិ៍សាត់)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិនៅកម្ពុជា និងដៃគូអភិវឌ្ឍ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីប្រព័ន្ធគ្រប់គ្រងនិងវាយតម្លៃសម្រាប់កម្មវិធី DEY III រយៈពេល២ថ្ងៃ នៅថ្ងៃទី១-២ ខែមេសា ឆ្នាំ២០២៥ នៅខេត្តពោធិ៍សាត់។ 

 

សិក្ខាសាលានេះមានគោលបំណងពង្រឹងសមត្ថភាពក្រុមការងារអនុវត្ដការងាររួម (JPT) លើការគ្រប់គ្រង និងវាយតម្លៃកម្មវិធីនេះ និងពង្រឹងការតាមដានលទ្ធផលគម្រោង ដើម្បីធានាការគាំទ្រដល់ការងាររបស់យុវជននៅកម្ពុជា ប្រកបដោយបរិយាប័ន្ន និងប្រសិទ្ធភាព។ នៅក្នុងសិក្ខាសាលានេះ សិក្ខាកាមនឹងធ្វើការរួមគ្នាដើម្បីអភិវឌ្ឍប្រព័ន្ធគ្រប់គ្រង និងវាយតម្លៃកម្មវិធីមួយប្រកបដោយសង្គតិភាព និងនវានុវត្តន៍។ 

 

តាងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកជំទាវ ហ៊ឹម សុធារ័ត្ន អនុរដ្ឋលេខាធិការ និងជាសហប្រធានអចិន្ត្រៃយ៍នៃក្រុមការងារអនុវត្តកម្មវិធីរួម បានគូសបញ្ជាក់ពីសមិទ្ធិផលដែលបានសម្រេចកន្លងមករបស់កម្មវិធី DEY នេះ រួមមានការគាំទ្រដល់យុវជនជាង ១ ១០០នាក់ ក្នុងឆ្នាំ២០២៤ ដែលក្នុងនោះមានសមាសភាពជិតពាក់កណ្តាលសុទ្ធសឹងតែជាស្ត្រី។ លោកជំទាវ ក៏បានបន្តលើកទឹកចិត្តដល់ដៃគូសហការពាក់ព័ន្ធទាំងអស់ឱ្យចូលរួមយ៉ាងសកម្មក្នុងអំឡុងពេលសិក្ខាសាលានេះ ហើយបានបញ្ជាក់ជាថ្មីពីការប្តេជ្ញចិត្តរបស់ក្រសួងក្នុងការធានាថា គ្មានយុវជនណាម្នាក់ត្រូវបានទុកចោលក្នុងដំណើរឆ្ពោះទៅរកការងារសមរម្យ និងបរិយាប័ន្នរបស់ប្រទេសកម្ពុជាឡើយ។ 

 

លោក លាវ គឹមឡាយ ដែលជាសហប្រធានប្តូរវេននៃក្រុមការងារកម្មវិធី បានថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍទាំងអស់ចំពោះការរួមចំណែកខិតខំប្រឹងប្រែងនិងសហការយ៉ាងសកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ដើម្បីជំរុញដល់លទ្ធផលរបស់កម្មវិធី DEY III។ 

 

កម្មវិធី DEY III ត្រូវបានសហការអនុវត្តដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងទេសចរណ៍, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA), និងទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន ៤ រួមមាន ILO, UNESCO, UNICEF និង UNIDO។ កម្មវិធីនេះត្រូវបានគាំទ្រមូលនិធិដោយទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ជាមួយនឹងការចូលរួមចំណែកពីរាជរដ្ឋាភិបាលកម្ពុជា និងដៃគូឯកជននានា៕

 

#MLVT #HENGSour


{gallery}3169{/gallery}