×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3156

Print this page

គណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារដែលកម្ពុជាបានផ្តល់សច្ចាប័ន បើកកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ

 សៅរ៍, 29 មីនា 2025 07:25  |    Written by MLVT  |  617 times

(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ គណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារដែលកម្ពុជាបានផ្តល់សច្ចាប័ន ដែលជាយន្តការត្រីភាគីថ្នាក់ជាតិមួយ បានបើកកិច្ចប្រជុំពិនិត្យនិងតាមដានវឌ្ឍនភាពការងាររបស់ខ្លួន នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

 

កិច្ចប្រជុំនេះដឹកនាំដោយ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារដែលកម្ពុជាបានផ្តល់សច្ចាប័ន ដោយមានការចូលរួមពីសមាសភាពត្រីភាគី រួមមាន តំណាងក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងការពារជាតិ និងអគ្គស្នងការនគរបាលជាតិ ជាសមាជិកគណៈកម្មការ។ 

 

កិច្ចប្រជុំនេះផ្តោតសំខាន់លើការពង្រឹងយន្តការត្រីភាគី ដើម្បីលើកកម្ពស់ការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារនៅកម្ពុជា៕

 

#MLVT #HENGSour


{gallery}3156{/gallery}