×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3054

Print this page

គណៈកម្មការវាយតម្លៃ និងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ សម្រាប់ឆ្នាំ២០២៥ បើកកិច្ចប្រជុំលើកទី១ ដើម្បីជ្រើសរើសសហគ្រាសដែលត្រូវទទួលបានពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”

 ពុធ, 12 កុម្ភៈ 2025 17:11  |    Written by MLVT  |  1000 times

(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការវាយតម្លៃ និងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ បានដឹកនាំកិច្ចប្រជុំគណៈកម្មការវាយតម្លៃ និងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ លើកទី១ ដោយមានការចូលរួមពីសមាជិកគណៈកម្មការដែលជាសមាសភាពត្រីភាគី រួមមាន តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, តំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងតំណាងអង្គការវិជ្ជាជីវៈរបស់និយោជក ព្រមទាំងតំណាងក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតំណាងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាជាសមាជិកសង្កេតការណ៍។ 

កិច្ចប្រជុំនេះ ជាកិច្ចប្រជុំដ៏មានសារៈសំខាន់ក្នុងការពិនិត្យនិងដាក់ចេញនូវបែបបទនិងនីតិវិធីក្នុងការវាយតម្លៃនិងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ដែលនឹងត្រូវប្រកាសជ័យលាភីនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ៕

#MLVT #HENGSour

{gallery}3054{/gallery}