×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2865

Print this page

លោកជំទាវ សុវណ្ណ វណ្ណារតន៍ ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយស្ថាប័ន ACT 

 ពុធ, 16 តុលា 2024 17:34  |    Written by MLVT  |  947 times

(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយប្រតិភូនៃស្ថាប័ន ACT (Action, Collaboration, Transformation) ដែលដឹកនាំដោយលោកស្រី Mira Neumaier នាទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

 

កិច្ចពិភាក្សាទ្វេភាគីនេះផ្តោតសំខាន់លើការចែករំលែកនូវវឌ្ឍនភាពនៃវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា និងលទ្ធផលការងារនៃការប្តេជ្ញាចិត្តរបស់បណ្តាម្ចាស់ម៉ាកនិងអ្នកបញ្ជាទិញអន្តរជាតិនិងសហជីពអន្តរជាតិ IndustriAll នៅក្នុងការចូលរួមអភិវឌ្ឍវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបកម្ពុជា តាមរយៈការលើកកម្ពស់លក្ខខណ្ឌការងារស្របតាមបទដ្ឋានអន្តរជាតិខាងការងារនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។ 

 

ក្រសួងនិងACT ប្តេជ្ញាបង្កើនកិច្ចសហការដើម្បីធានានូវនិរន្តរភាពនៃការបញ្ជាទិញពីបណ្តាម្ចាស់ម៉ាកជាដៃគូរបស់ ACT សំដៅសម្រេចឲ្យបាននូវការងារសមរម្យសម្រាប់ប្រជាជនកម្ពុជាប្រកបដោយបរិយាបន្ន៕

 

#MLVT #HENGSour


{gallery}2865{/gallery}