×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2317

Print this page

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងច្រៀងបទពង្សាវតាខ្មែរ

 ច័ន្ទ, 23 តុលា 2023 08:54  |    Written by MLVT  |  1225 times

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអបអរសាទរខួបទី ៣២ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលត្រូវបានផ្ដួចផ្ដើមឡើងដោយព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីឆ្នាំ១៩៩១។ 

 

ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំនូវដំណឹងដ៏រីករាយជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ ក្នុងឱកាសដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលបានពានរង្វាន់ «កិច្ចសហប្រតិបត្តិល្អក្នុងការកសាងសមត្ថភាពគ្រូបង្គោល និងអភិវឌ្ឍន៍ផ្នែកអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET)» ពីវិទ្យាស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស (ITE) ដ៏ល្បីរបស់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣កន្លងមក៕

 

រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣

 

#MLVT


{gallery}2317{/gallery}