×

សម្គាល់

Simple Image Gallery Pro Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Simple Image Gallery Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Print this page

ពិធីបិទសមាជវិសាមញ្ញរបស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) អាណត្តិទី៩

 ច័ន្ទ, 02 ធ្នូ 2024 19:11  |  649 times

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសមាជវិសាមញ្ញរបស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) អាណត្តិទី៩ នាព្រឹក ថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ ២០២៤ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងអង្គការអន្តរជាតិខាងការងារ (ILO) រួមនិងតំណាងនៃអង្គការ សមាគមនិយោជក សហភាពសហជីព, សហព័ន្ធសហជីព និងសហជីពមូលដ្ឋាន សរុបប្រមាណជា៣០០នាក់។  

 

ឯកឧត្តម ហេង សួរ បានថ្លែងបញ្ជាក់ថា សមាជវិសាមញ្ញនេះគឺជាវេទិកាដ៏សំខាន់ ដែលបង្ហាញពីភាពចាស់ទុំនៃទំនាក់ទំនងវិជ្ជាជីវៈ និងការអនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមបទប្បញ្ញត្តិច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ 

 

តាមរយៈសមាជវិសាមញ្ញនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសម្តែងការអបអរសាទរចំពោះលោកប្រធាន លោក លោកស្រី ដែលត្រូវបានអង្គសមាជបោះឆ្នោតជ្រើសតាំងជាថ្នាក់ដឹកនាំក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) សម្រាប់រយៈពេល៣ឆ្នាំនៃអាណតិ្តទី៩នេះ។ ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការជាមួយគ្រប់ដៃគូពាក់ព័ន្ធ ជាពិសេសសហជីព ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង មតិយោបល់ និងស្វែងរកដំណោះស្រាយទាន់ពេលវេលា សម្រាប់បញ្ហាទាំងឡាយ ស្របតាមតួនាទីភារកិច្ចរបស់ក្រសួង និងសូមស្វាគមន៍រាល់សកម្មភាពរួបរួមគ្នា ដើម្បីជាប្រយោជន៍ជូនដល់កម្មករនិយោជិត និងសង្គមទាំងមូល។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសហជីព ចូលរួមសហការគ្នា ដោយផ្អែកលើមូលដ្ឋានគតិយុត្តជាធរមាន ក្នុងស្មារតីការពារផលប្រយោជន៍រួម សំដៅធានាបានសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ដែលនេះត្រូវបានទទួលស្គាល់ថាជាកត្តាស្នូលក្នុងការទាក់ទាញវិនិយោគិន។ 

 

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ថា ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈ ដែលបានលើកឡើងនាពេលនេះ មិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ។ ផ្ទុយទៅវិញ នេះគឺជាការជំរុញឱ្យសហជីពទាំងអស់ខិតខំធ្វើឯកភាពកម្មរវាងគ្នា ដើម្បីពង្រឹងបាននូវសាមគ្គីភាព កិច្ចសហប្រតិបត្តិការល្អ ព្រមទាំងបង្កើននូវសមត្ថភាព និងប្រសិទ្ធភាពរបស់សហជីព ដែលជាអ្នកតំណាងសំឡេងនៃបងប្អូនកម្មករនិយោជិត និងរួមចំណែកកាន់តែសំខាន់បន្ថែមទៀត ជំរុញការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។ ទន្ទឹមនឹងកិច្ចខិតខំក្នុងការបង្រួបបង្រួមដ៏សំខាន់នៃសហជីពនេះដែរ សហជីពទាំងអស់នៅកម្ពុជាត្រូវគោរពឆន្ទៈគ្នាទៅវិញទៅមក យកការពិភាក្សាគ្នាដោយរក្សាកត្តាសត្យានុម័តជាគោល មិនត្រូវមានការរើសអើង ឬចាត់ចំណាត់ថ្នាក់គ្នា តាមរយៈការប្រើប្រាស់ពាក្យសហជីពឯករាជ្យ ឬមិនឯករាជ្យ ដែលតិច ឬច្រើននឹងនាំឱ្យមានការបែកបាក់រវាងសហជីព និងសហជីពនោះឡើយ៕

 

#MLVT #HENGSour

Image Gallery

{gallery}2948{/gallery}