×

សម្គាល់

Simple Image Gallery Pro Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Simple Image Gallery Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Print this page

ឯកឧត្តម ហេង សួរ៖ ប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាពនិងភាពធន់» នៃទិវាពលកម្មអន្តរជាតិឆ្នាំនេះ ឆ្លុះបញ្ចាំងនូវវប្បធម៌អនុលោមភាពតាមច្បាប់ សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងទំនួលខុសត្រូវផ្នែកសង្គមរបស់សហគ្រាស

 អង្គារ, 29 មេសា 2025 16:24  |    Written by MLVT  |  319 times

(ស្វាយរៀង)៖ នាព្រឹកថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធី «អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ» ក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាពនិងភាពធន់» និងពិធីប្រគល់ប័ណ្ណសរសើរជូនសហគ្រាស គ្រឹះស្ថានដែលមានស្នាដៃល្អក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀននៅកន្លែងធ្វើការប្រចាំឆ្នាំ២០២៤។ 

 

ថ្លែងនៅក្នុងពិធីដែលត្រូវបានប្រារព្ធធ្វើរួមគ្នានៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (Manhattan) ក្រុងបាវិត ខេត្តស្វាយរៀង ជាមួយបងប្អូនកម្មករនិយោជិត អ្នកចូលរួមប្រមាណ ២ពាន់នាក់ នាពេលនេះ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា ប្រធានបទឆ្នាំនេះ ពិតជាបានឆ្លុះបញ្ចាំងនូវចក្ខុវិស័យមួយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យការងារ ដែលគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសកម្មករនិយោជិត និងនិយោជកចូលរួមអនុវត្ត ដើម្បីបង្កើតបាននូវវប្បធម៌អនុលោមភាពតាមច្បាប់ សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងទំនួលខុសត្រូវផ្នែកសង្គមរបស់សហគ្រាស។ 

 

ឯកឧត្តមរដ្ឋមន្ត្រីបានចាត់ទុកកម្មករនិយោជិត គឺជាសមាជិកគ្រួសារ ជាកោសិកា ជាសរសៃឈាម និងជាដៃជើងដែលមិនអាចខ្វះបានក្នុងការចូលរួមចំណែកនាំកម្ពុជា និងសេដ្ឋកិច្ចកម្ពុជាឆ្ពោះទៅមុខ នាពេលកន្លងមក និងនាពេលខាងមុខ ខណៈពេលដែលរាជរដ្ឋាភិបាលបាននិងកំពុងបន្តទាក់ទាញវិនិយោគិនមកអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើតសហគ្រាស បង្កើតការងារជាច្រើនជូនបងប្អូនប្រជាពលរដ្ឋ។ ទន្ទឹមនេះ រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ តែងតែយកចិត្តទុកដាក់ឱ្យតម្លៃខ្ពស់ និងធានានូវការលើកកម្ពស់សិទ្ធិសេរីភាព អត្ថប្រយោជន៍ និងសេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព និងសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិតគ្រប់ពេលវេលា ខណៈដែលបងប្អូនកម្មករនិយោជិតក្នុងប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍រាប់លាននាក់សុទ្ធតែជាបុគ្គលសំខាន់ ដែលក្រសួងត្រូវធានាឱ្យបាននូវឱកាសស្មើៗគ្នា ការងារសមរម្យ លក្ខខណ្ឌការងារល្អ ប្រាក់ឈ្នួលសមរម្យ មានប្រព័ន្ធសន្តិសុខសង្គម និងទំនាក់ទំនងវិជ្ជាជីវៈល្អ។ 

 

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ ក៏បានប្រគល់ប័ណ្ណសរសើរជូនសហគ្រាស គ្រឹះស្ថានចំនួន៧ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (Manhattan) ដែលមានស្នាដៃល្អក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀននៅកន្លែងធ្វើការប្រចាំឆ្នាំ២០២៤ ផងដែរ៕

 

#MLVT #HENGSour


{gallery}3228{/gallery}